កម្លាំង​នគរបាល​សេដ្ឋកិច្ច​និង​ក្រុង​ប៉ោយប៉ែត រកឃើញ​គ្រឿងក្នុង​ជ្រូក​ប្រមាណ​១​តោន​ដែល​ផ្ទុក​សារធាតុ​គីមី​

128
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កម្លាំង​ផែ្ន​ក​ព្រហ្មទណ្ឌ​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ធ្វើការ​ឆែកឆេ​រោង​ស្តុក​ទុក​ឥ​វ៉ាន់​មួយ ដោយបាន​រកឃើញ​មាន​គ្រឿង ក្នុង​ជ្រូក​២០​កោះ​ស្មើនឹង​១​តោន​។ ប្រតិបត្តិការ​នោះ ធ្វើឡើង​កាលពី​ម៉ោង​៤​ល្ងាច ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាប សុ​ផា​ឫទ្ធិ ស្នងការរង​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០២០ ថា​៖ កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ស្តង់​មានឈ្មោះ អ៊ុ​ល ក្លឹង ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​គ្រឿងក្នុង​ជ្រូក​ស្តុ​ប​ក្នុង​ទីតាំង​របស់​ឈ្មោះ អ៊ុ​ល ក្លឹង នោះ​សមត្ថកិច្ច​បាន​ឆែកឆេ​រកឃើញ អណ្តាត ត្រចៀក ពោះ បេះដូង ក្រចក ប្អ​ប់​ជើង​សរុប​មាន​ចំនួន ២០ កេះ ស្មើ ១ តោន​។ លោក​ស្នងការរង​រូបនេះ បាន​យោង​ការពិនិត្យ ធ្វើតេស្ត​មួយ​ហើយ​សំអាងថា​៖ គ្រឿងក្នុង​ជ្រូក​នោះ “​សុទ្ធសឹង​ជា រប​ស់មានជាតិ គីមី​ទាំងអស់​”​។​

​តម​ក នគរបាល​ជំនាញ​នេះ​បានទទួល​ពិនិត្យ ធ្វើ​កំណត់ហេតុ កសាង​សំណុំរឿង​ហើយ សំភារៈ​និង​វត្ថុតាង​ខាងលើ ត្រូវ​សហការ​ជាមួយ​ជំនាញ​ផលិតកម្ម និង​ប​សុ​ព្យ​បាល​ដើម្បី​បំផ្លាញចោល​តាម​នីតិវិធី​៕