ចងក​ធ្វើអត្តឃាត​ដោយ​មិនដឹង​មូលហេតុ​អស់​ជាច្រើន​ថ្ងៃ​ទើប​រកឃើញ​សាកសព

1266
ចែករម្លែក

ដោយ : គូលែន/ ​សៀមរាប ​៖ បុរស​វ័យ​ជាង​៥០​ឆ្នាំ​មួយរូប ត្រូវបាន​គេ​ប្រទះឃើញ​ចងក​នឹង​ក្រ​ម៉ា ដើម្បី​ធ្វើអត្តឃាត​ដោយ​មិនដឹង​មូលហេតុ​។ ការធ្វើអត្តឃាត​នេះ​បន្ទាប់ពី​ជនរងគ្រោះ បាន​បាត់​ពី​ផ្ទះ​អស់​ជាច្រើន​ថ្ងៃ ហើយក៏​ត្រូវបាន​ប្រទះឃើញ​សាក សព​នៅក្រោយ​ផ្ទះ​ប្រមាណ​មួយ​គីឡូម៉ែត្រ ក្នុងព្រៃ​ដែលមាន​ភាពស្ងាត់ជ្រងំ​។

​បុរស​ដែល​ចងក​សម្លាប់​ត្រូវបាន​គេ​ប្រទះឃើញ​នៅវេលា​ម៉ោង​២១.៣០​នាទី​យប់ ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​ចំណុច​ព្រៃ​វា​លអ​ណ្តា​ស ក្នុងភូមិ​តា​កុះ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​ជនរងគ្រោះ​មានឈ្មោះ អោន ពៅ អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​កុះ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្ត សៀមរាប​។ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​អះអាងថា ជនរងគ្រោះ​មាន​បាត់​ខ្លួន​យ៉ាងតិច​ប្រហែល​៦​ថ្ងៃមុន​ដោយ មិនដឹង​មូលហេតុ​ច្បាស់លាស់ ទោះបី​បង​ប្អួ​ន ប្រពន្ធ​កូន ខំ​ដើររក​ក៏​គ្មាន​ដំណឹង​។

​ប៉ុន្តែ​នៅ​យប់​ថ្ងៃទី​០៤ ខែមេសា​នោះ ស្រាប់តែ​អ្នកភូមិ​បាន​ដើរកាត់​ព្រៃ​ខាងក្រោយ​ផ្ទះ​ជនរងគ្រោះ​ដែលមាន ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ ក៏មាន​ធុំក្លិន​ស្អុយ ហើយក៏​សង្ស័យ​ក៏​នាំគ្នា​ទៅ​មើល ស្រាប់តែ​ឃើញ​បុរស​នោះ​ចងក​សម្លាប់ខ្លួន​នៅ​នឹង​ដើមឈើ​មួយ​ដើម ដោយ​ចងក​នឹង​ក្រ​ម៉ា​ក្រហម​។

​សមត្ថកិច្ច​បាន​និយាយ​ដែរ​ថា កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ លោក តូច ឈន់ មេឃុំ​ព្រះ​ដាក់​បានធ្វើ លិខិតអញ្ជើញ​ជនរងគ្រោះ​ឈ្មោះ អោន ពៅ ឲ្យ​ចូលខ្លួន​មក​ធ្វើការ​សម្របសម្រួល​ក្នុងករណី​វិវាទ​ដីធ្លី​នៅ​សាលាឃុំ វេលា​ម៉ោង​២​រសៀល ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨​។

​ប៉ុន្តែ​ក្រោយពី​ទទួល​លិខិត​នេះ ជនរងគ្រោះ​ក៏​បាត់​ខ្លួន​រហូតមក​ទើប​នៅ​យប់​ថ្ងៃទី​០៣ ខែមេសា ក៏​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​ចងក​សម្លាប់ខ្លួន​នៅ​ព្រៃ​ក្រោយ​ផ្ទះ​ទៅវិញ​។ ការស្លាប់​របស់​ជនរ​ង​គ្រោះ គេ​មិនទាន់​ដឹង ថា​បណ្តាលមកពី​មូលហេតុ​អ្វី​នោះទេ ដោយ​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ការ ចងក​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​៕​ B

ទីតាំងផ្សាយពាណិជ្ជកម្ម