ត្រៀម​ប្រកួត​យុទ្ធសិល្ប៍​ចម្រុះ ដណ្ដើម​ពានរង្វាន់ សម្ដេច​ក្រឡាហោម​

125
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ក្រុមប្រឹក្សា​កីឡា ក្រសួងមហាផ្ទៃ នឹង​រៀបចំ​ការប្រកួត យុទ្ធសិល្ប៍​ចម្រុះ ដណ្ដើម​ពានរង្វាន់ សម្ដេច​ក្រឡាហោម ស ខេង លើក​ទី​៣ នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២០ នេះ ។​

​នៅក្នុង​សេចក្ដីជូនដំណឹង​មួយ ដែល​ចុះហត្ថលេខា ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ដែលជា អគ្គលេខាធិការ ក្រុមប្រឹក្សា​កីឡា ក្រសួងមហាផ្ទៃ នោះ​ថា ព្រឹត្តិការណ៍​នេះ នឹងធ្វើ​រយៈពេល ៣ ថ្ងៃ គឺ​ពី​ថ្ងៃទី​២៣ ដល់ ២៥ ខែកក្កដា នេះ ដោយ​ប្រកួត ក្នុង​មណ្ឌលកីឡា ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ។​

ក្បាច់គុន​ដែល​ត្រូវ​ប្រកួត​

​កីឡា​ប្រយុទ្ធ ៣ ប្រភេទ នឹងត្រូវ​ដាក់​ឲ្យ​ប្រកួត ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​យូ​ដូ តេ​ក្វាន់​ដូ និង​កា​រា​តេ​ដូ​។ សម្រាប់​ប្រភេទ​កីឡា​យូ​ដូ មាន ៣ ប្រភេទ​ទម្ងន់ គឺ​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​បុរស ទម្ងន់​ចាប់ពី ៧៣ គីឡូក្រាម​ឡើង ។ វិញ្ញាសា​ឯកត្តជន​បុរស ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម និង វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​នារី ទម្ងន់ ៥៧ គីឡូក្រាម​ឡើង ។​

​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ មាន ៣ ប្រភេទ​ទម្ងន់ គឺ​ទម្ងន់ ៥៨ គីឡូក្រាម​។ ទម្ងន់ ៦៨ គីឡូក្រាម និង ប្រភេទ​ទម្ងន់ ៨០ គីឡូក្រាម ។ ប្រភេទ​កីឡា​កា​រា​តេ​ដូ មាន ៤ ប្រភេទ​ទម្ងន់ គឺ​ប្រយុទ្ធ​ឯកត្តជន​បុរស ទម្ងន់ ៦០ គីឡូក្រាម និង ក្រោម ៦០ គីឡូក្រាម ។ ប្រយុទ្ធ​ឯកត្តជន​បុរស ទម្ងន់ ៦៧ គីឡូក្រាម និង​ក្រោម ៦៧ គីឡូក្រាម​។ ប្រភេទ​ទម្ងន់ ៧៥ កី​ឡូ​ក្រាម និង​ក្រោម ៧៥ គីឡូក្រាម និង​ប្រភេទ​ទម្ងន់ ៨៤ គីឡូក្រាម និង​ក្រោម ៨៤ គីឡូក្រាម ។ ការទទួល​ពាក្យ​ចូលរួម​ប្រកួត ចាប់ផ្ដើម​ពី​ពេលនេះ រហូតដល់​ថ្ងៃទី​២១ កក្កដា ខាងមុខ ៕v