នគរបាល​ខេត្តកោះកុង ត្រៀម​បង្កើន​ការរក្សាសន្តិសុខ មុនពេល និង​ក្រោយ​បោះឆ្នោត​

1083
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: ឯកឧត្តម ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​បញ្ជា​ឱ្យកម្លាំង​នគរបាល​ខេត្តកោះកុង​ទាំងអស់ ចាំបាច់​ត្រៀម​បង្កើន​សមត្ថភាព​ឱ្យបាន​រឹងមាំ​លើ​ការរក្សាបាន​សន្តិសុខ​សណ្តាប់ធ្នាប់ ជៀសវាង​កើតមាន​បាតុភាព​មិនអាក្រក់ អំឡុង​មុនពេល និង​ក្រោយពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​។ ការបញ្ជា​ណែនាំ​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ ធ្វើឡើង​នៅ​ពិធី​បិទ​អង្គសន្និបាត​បូកសរុប​ការងារ និង​លើក​ទិសដៅ​ការងារ​ថ្មី​ឆ្នាំ​២០១៨ របស់​ស្នងការ​នគរបាល​ខេត្តកោះកុង កាលពី​រសៀល​ថ្ងៃទី​៣ ខែមេសា ថ្មីៗ​នេះ​។​

​ឯកឧត្តម​អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ ក៏បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​ខេត្តកោះកុង ប្រុង​ជើងការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន ចំពោះ​ក្រុម​ជន​អមិត្ត​ណាមួយ​ដែល​ចង់​បំផ្លាញ​សន្តិភាព ឬ​បង្កចលាចល​នៅ​សង្គម ខណៈ​រដ្ឋាភិបាល​ចង់រ​ក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រទេសជាតិ ដោយបាន​ប្រឆាំង​ដាច់​ខាន​នូវ​សកម្មភាព​បដិវត្តន៍​ពណ៌​របស់​ក្រុម​បក្សប្រឆាំង​ទាំង​ក្នុង និង​ក្រៅប្រទេស​។

​ក្រៅតែពី​ការ​ក្រើនរម្លឹក​យ៉ាង​ដូច្នេះ ឯកឧត្តម ហ៊ឹម យ៉ាន ជំរុញ​ដល់​ស្នងការ​នគរបាល​ខេត្តកោះកុង ត្រូវយក​គំរូ​នៃ​ការអនុវត្ត​ត្រួតពិនិត្យ​រឹតបន្តឹង​ច្បាប់​ចរាច​ណ៍​តាម​ដងផ្លូវ​ឲ្យ​ដូច​នៅ​រាជធានី​ភ្នំពេញ​។ ឃាត់ និង​ផាកពិន័យ​ចំពោះ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ជិះ​ប​ញ្ជ្រោ​សទិស និង​អាវុធជាតិផ្ទុះ​ជាដើម​។ គ្រា​ដែល​រាជធានី​ភ្នំពេញ​គេ​អនុវត្តបាន​យ៉ាង​ល្អប្រសើរ ដោយ​ត្រូវយក​គំរូ​តាម​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឧ​ត្ត​ម​សេនីយ៍​ទោ សំ​ឃិត វៀន ស្នងការ​នគរបាល​ខេត្តកោះកុង បានទទួល​យក​នៅ​បទបញ្ជា​ទាំងឡាយ​ដែល​អគ្គ​ស្នងការរង​នគរបាលជាតិ​ដាក់ចេញ​អោយ​អនុវត្ត ដោយ​អះអាងថា ឯ​ឧ នឹង​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​ដល់​ធ្វើឱ្យប៉ះពាល់​ដល់​សង្គមជាតិ​ជា​អតិបរមា​។ ពិសេស​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ស្រប​ពល​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បើក​យានយន្ត​ពុំមាន​ស្លាក​លេខ​សម្គាល់ គ្មាន​មួកសុវត្ថិភាព និង​បើក​ហួស​ល្បឿន​កំណត់​។​

​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្តកោះកុង បង្ហាញថា នៅ​ឆ្នាំ​២០១៧​កន្លងទៅ កម្លាំង​នគរបាល​ខេត្តកោះកុង បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​សម្របសម្រួល​ដោះស្រាយ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ក្តាប់​មុខសញ្ញា​បានជា​ច្រើន ជាពិសេស​បញ្ហា​ទំនាស់​ដីធ្លី​ជា​បន្តបន្ទាប់ ប៉ុន្តែ​ការតវ៉ា​ទាំងនោះ ពុំមាន​អំពើហិង្សា​ធំដុំ​ណាមួយ​កើតមាន​ឡើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម