ហេតុអ្វី​បានជា​កូន​ទី​១​សម្រាល​ដោយ​វះ ហើយ​កូន​ទី​២​ភាគច្រើន​កើត​ដោយ​វះ​ដែរ​?

130
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូល​ហេតុដែល​កូន​ទី​១​ត្រូវបាន​សម្រាល​ដោយ​វះ ហើយ​កូន​ទី​២​ភាគច្រើន​ត្រូវ​វះ​ដែរ​។ ហេតុអ្វី​ទៅ​?

​ជាធម្មតា នៅពេលដែល​អ្នក​ម្តាយ​សម្រេចចិត្ត​បង្កើត​កូនច្បង​ដោយ​វះ មានន័យថា លើ​ស្បូន​អ្នក នឹងមាន​ស្នាម​វះ​។ នៅពេលដែល​ស្បូន​អ្នកមាន​ស្នាម​វះ ការបង្កើត​កូន​ទី​២​គឺ​ភាគច្រើន​ត្រូវ វះ​ដូចគ្នា ព្រោះ​ស្បូន​អ្នកមាន​ស្នាម​វះ​រួចទៅហើយ បើ​អ្នក​ម្តាយ​សម្រេចចិត្ត​សម្រាលកូន​ទី​២ តាម​ធម្មជាតិ នឹង​អាច​គ្រោះថ្នាក់​។ គ្រោះថ្នាក់​នោះ​អាច​កើតឡើង​នៅពេលដែល​អ្នក​ម្តាយ​ប្រឹង​។ នៅពេលដែល​អ្នក​ម្តាយ​ប្រឹង អាចធ្វើ​ឲ្យ​ធ្លាយ​ស្បូន ដោយ​អាចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​គ្រោះថ្នាក់ ហើយ​ស្បូន​អ្នក​ម្តាយ​ក៏​អាច​បាត់បង់​ផងដែរ​។ ដូចនេះ មុន​ពេលដែល​អ្នកសម្រេច​ចិត្ត​សម្រាល ដោយ​វះ ឬ​បង្កើត​ដោយ​ធម្មជាតិ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជាមុនសិន ទើប​អាច​ចៀស​ពី​គ្រោះថ្នាក់​ទាំងឡាយ​ដែល​អាច​កើតមាន​៕ ដោយៈ health.com.kh