ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​ត្រូវ​ភាគី​ថៃ​បើក​ឡើងវិញ​ដើម្បី​ដឹកទំនិញ​និង​កសិផល​រវាង​ខេត្ត​ទាំង​២​កម្ពុជា​-​ថៃ​

137
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​ស្ថិតក្នុង​ឃុំ​សន្តិភាព​នៃ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​ត្រូវ​ភាគី​ថៃ​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​នេះ​តទៅ​។​ដើម្បីឱ្យ​ភាគី​ទាំងសងខាង​ដឹកជញ្ជូន​ទំនិញ​ចេញចូល​រវាង​ខេត្ត​ទាំង​២​គឺ​ខេត្ត​ស្រះកែវ​ថៃ​ខេត្តបាត់ដំបង​កម្ពុជា​។​

​លោក​ហឿង​សុគន្ធ​អតីត​អភិបាលរង​ខេត្តបាត់ដំបង​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុងស្រុក​ឱ្យដឹងថា​ខាង​ភាគី​ថៃ​បាន​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ក្នុងការ​ដឹកទំនិញ​ចេញ​-​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​ចាប់ពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​នេះ​តទៅ​ចាប់ពី​ម៉ោង​៦​ព្រឹក រ​ដល់​ម៉ោង​៦​ល្ងាច​ទើប​បិទ​វិញ​។


យោងតាម​លិខិត​ជូនដំណឹង​ផ្លូវការ​របស់​រដ្ឋបាលខេត្ត​ស្រះកែវ​(​ខាង​ភាគី​ថៃ​)​លេខ​១៧៤៤/២៥៦៣​ស្តីពី​ការបន្ធូរបន្ថយ​ការប្រើប្រាស់​ច្រកទ្វារ​ចេញចូល​នៃ​ព្រះរាជាណាចក្រ​ថៃ​ដើម្បី​ដឹកជញ្ជូន​ទំនិញ​នៅ​ច្រកទ្វារ​អន្តរជាតិ​ភូមិ​ខៅ​ឌី​ន​ឃុំ​ខ្លង​ហាត​ស្រុក​ខ្លង​ហាត​។​យោងតាម​បទបញ្ជា​របស់​រដ្ឋបាល​ខេត្ត​ស្រះកែវ​លេខ​១០៣៤/២៥៦៣​ចុះ​ថ្ងៃទី​១២​មេសា​/២៥៦៣​បញ្ឈប់​ការប្រើប្រាស់​ច្រកទ្វារ​អន្តរជាតិ​ខៅ​ឌី​ន​ជា​បណ្តោះអាសន្ន​នៅ​ឃុំ​ខ្លង​ហាត​ស្រុក​ខ្នង​ហាត​ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ។​

​ដោយ​ផ្អែកលើ​លិខិត​ជូនដំណឹង​ផ្លូវការ របស់​ភាគី​ថៃ និង​ដោយសារ​ការគ្រប់គ្រង​សភាពការណ៍ នៃ​ការរីក​រាលដាល​រោគ​កូ​រ៉ូ​ណា​-២០១៩​ក្នុងប្រទេស​ថៃ​ទទួលបាន​លទ្ធផល​ល្អជា​បន្តបន្ទាប់​និង​យោងតាម​ការឯកភាពរ​បស់​គណៈកម្មការ​រោគ​ឆ្លងខេត្ត​ស្រះកែវ​លេខ​១៥/២៥៦៣​ចុះ​ថ្ងៃទី​១០​ខែកក្កដា​/ ២៥៦៣ ក្នុងនោះ​ខេត្ត​ស្រះកែវ បានដាក់​នូវ​បទបញ្ជា និរាករណ៍ បទបញ្ជា​របស់​រដ្ឋបាល ខេត្ត​ស្រះកែវ ចុះ​ថ្ងៃទី​១២​មេសា​/២៥៦៣​កន្លងទៅ និង​ដាក់ឱ្យ​ប្រើប្រាស់​បទបញ្ជា​នេះ ជំនួស​វិញ​។

​ដោយ​ធ្វើការ​បន្ធូរបន្ថយ​ការប្រើប្រាស់​ច្រកទ្វារ​សម្រាប់​ការនាំចេញ​នាំចូល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ខៅ​ឌី​ន​ឃុំ​ខ្នង​ហាត​ស្រុក​ខ្នង​ហាត​ជាប់​និង​ភូមិសាស្ត្រ​ឃុំ​ស​ន្តី​ភាព​ស្រុក​សំពៅ​លូន​ច្រកទ្វារ​គីឡូ​១៣​ភ្នំ​ដី​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។​ក្នុង​លិខិត​ជូនដំណឹង​នេះ​មាន​ខ្លឹមសារ​លំអិត​ដោយ​អនុញ្ញាតឱ្យ​ឆ្លងកាត់​តែ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​តែប៉ុណ្ណោះ​ដោយ​ឱ្យមាន​អ្នកគ្រប់គ្រង​រថយន្ត​។​

អ្នក​នៅ​ប្រចាំ​ក្នុង​រថយន្ត​ដឹកជញ្ជូន​ទំនិញ​មិនឱ្យ​លើស​២​នាក់​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​-៦​ល្ងាច​ជា​រៀងរាល់ថ្ងៃ​ដោយ​ត្រូវ​អនុវត្តតាម​វិធានការ​ការពារ​រោគ​ឆ្លង​កូ​វីដ​-១៩​ឱ្យបាន​តឹងរឹង​។​គ្រប់​កម្លាំង​សមត្ថកិច្ច​ប្រចាំការ​មាត់ច្រក​ទ្វារ​ដែល​ទទួលខុសត្រូវ​ក្នុង​តំបន់​គ្រប់គ្រង​ការធ្វើដំណើរ​ចូល​ឬ​ចេញ​របស់​បុគ្គល​និង​រថយន្ត ត្រូវអនុវត្ត​តាមច្បាប់​ឱ្យបាន​ល្អ​។​

​ទាក់ទង​នឹង​ការបើក​ច្រក​អន្តរជាតិ​គីឡូ​១៣​ភ្នំ​ដី​ឱ្យ​ដំណើរ​ការចេញចូល​នូវ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​នៅ​ច្រកទ្វារ​ខាងលើ​ចាប់ពី​ថ្ងៃទី​១៥​ខែកក្កដា​ខាងមុខនេះ​លោក​ឃឹម​ទិព្វ​មុនី​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​-​គីឡូ​១៣​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​បាន​លើកឡើងថា​៖​កន្លងមក​ខាង​កម្ពុជា​មិនបាន​ធ្វើ​ការបិទ​ច្រកទ្វា​រ​ឡើយ​។​ការបិទ​កន្លងមកនេះ​គឺ​ខាង​ភាគី​ថៃ​ជា​អ្នក​បិទ​ឯកតោភាគី​របស់ខ្លួន​តែប៉ុណ្ណោះ​?​ខាង​កម្ពុជា​យើង​មិនបាន​ស្នើសុំ​បិទ​ច្រកទ្វារ​នេះ​ទេ​។

​លោក​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​គីឡូ​១៣​បានឱ្យដឹង​ដែរ​ថា​៖​មុន​ការបិទ​ច្រកចេញ​-​ចូល​ច្រកទ្វារ​អន្តរជាតិ​នេះ​បាន​ដំណើរការ​ពេញលេញ​ធម្មតា​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១០​យប់​។​តែបើ​យោង​លើ​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ស្រះកែវ​ការបើក​ច្រកចេញចូល​នេះ​គឺធ្វើឡើង​ដើម្បីឱ្យ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​។​មានតែ​មនុស្ស​ចំនួន​២​នាក់​ភ្ជាប់​ជាមួយ​រថយន្ត​ដើម្បី​ចេញ​-​ចូល​ដឹកជញ្ជូន​ទំនិញ រវាង ខេត្ត​ទាំង​២​តែប៉ុណ្ណោះ​គឺ​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​គីឡូ​១៣​រ​វា​ខេត្តបាត់ដំបង​និង​ខេត្ត​ស្រះកែវ​ច្រកទ្វារ​អន្តរជាតិ​នេះ​បាន​បិទ​មិនឱ្យ​ដំណើរ​ការចេញ​-​ចូលចាប់​តាំងពី​អំឡុង​ពាក់កណ្តាល​ខែ​មិនា​ឆ្នាំ​២០២០​មកម្ល៉េះ​។​នៅ​ចន្លោះ​ពាក់កណ្តាល​ខែមេសា​ក៏​ខាង​ភាគី​ថៃ​អនុវត្ត​របៀបនេះ​ម្តង​រួចមកហើយ ៕S/

​រូប​ថ​តះ​ថៃ​បើក​ឲ្យ​ដំណើរ​ដឹកជញ្ជូន​ទំនិញ​រវាង​ខេត្តបាត់ដំបង​និង​ខេត្ត​ស្រះកែវ​