ផ្ទុះអាគុយសូឡា បណ្តាលឲ្យឆេះផ្ទះមួយខ្នងនៅឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់

201
ចែករម្លែក

ដោយ:ច័ន្ទគារ/តាកែវ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ធ្វើពីឈើប្រក់ក្បឿង បេតុងក្រោម ដែលមានទំហំ ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ត្រូវបាន អគ្គីភ័យឆាបឆេះអស់ទាំងស្រុង តែមិនបណ្តាលអោយនរណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ។

ករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើ បានកើតឡើងនៅវេលាម៉ោង១៧និង.០០នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅ ភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ បាននិយាយថា មូលហេតុដែលនាំអោយកើតអគ្គីភ័យខាងលើនេះ គឺបណ្តាលមកពី ផ្ទុះអាគុយសូឡា ធ្វើអោយផ្ទះដែល ធ្វើពីឈើប្រក់ក្បឿង បេតុងក្រោម ដែលមានទំហំ ៦ម៉ែត្រគុណនឹង
៧ម៉ែត្រ ត្រូវបាន អគ្គីភ័យឆាបឆេះអស់ទាំងស្រុង ហើយវា មិនបណ្តាលអោយនរណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ។

សមត្ថកុច្ចបានបន្តថា ម្ចាស់ផ្ទះរងគ្រោះគឺមានឈ្មោះ ខឺម រិន អាយុ៤៥ឆ្នាំ និងប្រពន្ធឈ្មោះ នួន មុំ រស់នៅ ភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ៕/B