ចិនត្រៀមបញ្ជូនយានស្រាវជ្រាវទៅកាន់ភពអង្គារ

296
ចែករម្លែក

បន្ទាប់ពីបញ្ជូនមនុស្សទៅគន្លងគោចរនិងចុះចតយានលើភពព្រះចន្ទ ប្រទេសចិនកំពុងឆ្ពោះទៅរកគោលដៅដ៏សំខាន់មួយទៀតនៅក្នុងមហិច្ឆតាអវកាសរបស់ខ្លួនជាមួយនឹងការបង្ហោះយានអវកាសស៊ើបអង្កេតភពអង្គារនៅសប្តាហ៍ក្រោយ។

ចិនស្ថិតក្នុងចំណោមប្រទេសចំនួន៣ រួមមានអារ៉ាប់រួមអេមីរ៉ាតនិងសហរដ្ឋអាម៉េរិកដែលបញ្ជូនយានបេសកកម្មទៅកាន់ភពក្រហមនៅខែនេះ ខណៈភពព្រះអង្គារកំពុងស្ថិតនៅចម្ងាយកៀកផែនដីបំផុតនៅក្នុងអំឡុងរយៈពេលនេះ។

កម្មវិធីអវកាសរបស់ទីក្រុងប៉េកាំងបានបោះជំហានទៅមុខយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈប្រទេសនេះកំពុងប្រជែងជាមួយសហរដ្ឋអាម៉េរិក។

យានទៅភពអង្គាររបស់ចិនឈ្មោះថា Tianwen-1 នឹងបាញ់បង្ហោះនៅចន្លោះថ្ងៃទី២០ទៅ២៥កក្កដានៅកោះហៃណាភាគខាងត្បូងប្រទេស។

យាននេះមានបំណងទៅគន្លងគោចររបស់ភពអង្គារ ចុះចតលើភពក្រហមនេះ និងបញ្ចេញរ៉ូបូតបញ្ជាពីចម្ងាយខ្នាតតូចដើម្បីរៀបចំការស្រាវជ្រាវ។

យាននេះនឹងធ្វើដំណើរយ៉ាងតិច ៥៥ លានគីឡូម៉ែត្រដើម្បីទៅដល់គោលដៅ។ វានឹងទៅដល់នៅរយៈពេល៧ខែទៀតក្រោយការបាញ់បង្ហោះ ពោលគឺទៅដល់នៅខែកុម្ភៈឆ្នាំ២០២១៕ ដោយ៖ កញ្ញាដាលីស

យាន Tianwen-1 នឹងទៅដល់ភពអង្គារនៅខែកុម្ភៈឆ្នាំ ២០២១ ក្រោយការបាញ់បង្ហោះពីផែនដីនៅចន្លោះថ្ងៃទី២០-២៥កក្កដា