ចុះត្រួតពិនិត្យទំនិញផុតកាលបរិច្ឆេទ ប្រេីប្រាស់និងដកហូតផលិតផលមួយ ចំនួននៅក្នុងក្រុងបាត់ដំបង

74
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងលោកឧត្តមសេនីយ៍ត្រីចេង ឡេង ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន បានដាក់វិធានការដល់លោកវរសេ នី យ៍ទោ យី យក់សាន នាយកការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយកម្លាំងក្នុងការិយាល័យចុះត្រួតពិនិត្យទំនិញនៅតាមទីតាំងលក់ដូរមួយចំនួនក្នុងក្រុងបាត់ដំបងដេីម្បីស្វែង រកផលិតផលដែលកំពុងដាក់លក់ហេីយហួសកាលបរិច្ឆេទប្រេីប្រាស់។

លោកយី យក់សាននាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្វខេត្តបានបញ្ជាក់ថាការចុះធ្វើសកម្មភាពស្រាវជ្រាវរកទំនិញដែលដាក់លក់តាមផ្ទះលក់ចាបហ៊ួយនិងផ្សារនានាក្នុងក្រុងបាត់ដំបងគឺក្រោមការណែនាំរបស់លោកស្នងការនាពេលនេះ គឺបន្ទាប់ពីទទួ ល បាននូវព័ត៌មានពីមហាជន ដែលបានលេីកឡេីងពីការជួបប្រទះនូវផលិតផលប្រេីប្រាស់ឬចំណីអាហារហូបចុកប្រចាំថ្ងៃ មួយចំនួនបានផុតកាលបរិច្ឆេទប្រេីប្រាស់និងបរិភោគប្រចាំថ្ងៃហេីយជាលទ្ធផលសមត្ថកិច្ចយើងបានរកឃើញនៅតែមានដាក់លក់នៅតាមទីតាំងអាជីវកម្មមួយចំនួនដែលបញ្ហានេះ ពិតជាបង្កនូវហានិភ័យខ្លាំងណាស់ចំពោះអ្នកប្រេីប្រាស់និងអ្នកទិញយកទៅបរិភោគដោយមិនបានពិនិត្យឱ្យបានច្បាស់លាស់ ។

លោកនាយការិយាល័យជំនាញបានបន្តថាជាមួយនឹងសកម្មភាពចុះត្រួតពិនិត្យនេះសមត្ថកិច្ចជំនាញបានធ្វេីការដកហូត នូវផលិតផលប្រេី ប្រាស់និង ហូបចុកមួយចំនួនដែលបានផុតកាល បរច្ឆេទរួប្រើប្រាស់ដើម្បីយកទៅកម្ទេចចោល។ជាមួយនឹងការដកហូតសម ត្ថកិច្ចយើងបានធ្វើការណែនាំដល់ម្ចាស់អាជីកម្មដ្ឋានឬអ្នកលក់ដូរទាំងនោះសូមកុំបន្តដាក់លក់ ទំនិញដែលហួសកាលបរិច្ឆេទទាំងនេះបន្តទៀត។ ម៉្យាងវិញទៀតទំនិញផុតកាលបរិច្ឆេទបែបនេះ សូមកុំយកទៅបោះចោលពាសវាលពាសកាល ឱ្យសោះព្រោះវាអាចនាំបង្កនូវផលវិបាកផ្សេងៗ សម្រាប់មនុស្ស សត្វនិងបរិស្ថានផងដែរ ប៉ុន្តែ
ត្រូវ ទុកដាក់ដោយត្រឹមត្រូវនិងធ្វេីការបំផ្លាញចោ លស្របតាមវិធានបច្ចេក ទេស និងវិជ្ជាជី វ:ត្រឹ ម ត្រូវ។

គួរបញ្ជាក់ថាប៉ុន្មានខែចុងក្រោយនេះចាប់តាំងពីរាជរដ្ឋាភិបាលសម្រេចដកមន្ត្រីសាខាកាំកុងត្រូលចេញពីច្រកទ្វារអន្រជាតិនិងច្រកតំបន់តាមបន្ទាប់ព្រំដែនកម្ពុជា ថៃមកគេសង្កេតឃើញមន្ត្រីសាខាកាំកុងត្រូលខេត្តហាក់បាក់ទឹកចិត្តនាំគ្នាដេកលង់លក់អស់គ្មានសកម្មភាពចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆទនៅតាមផ្ទះលក់ចាបហ៊ួយនិងក្នុងផ្សារធំៗមួយចំនួននិងផ្សារនៅតាមស្តុកក៍មិនដែលចុញដែរ។ចំណែកកសរិយាល័យធ្វើការឃើញតែបិទទ្វារចាក់សោសឹងរាល់ងថ្ងៃ៕/B