អាជ្ញាធរខណ្ឌឬស្សីកែវនាំអំណោយ​ជូនបងប្អូនអតីតយុទ្ធជន៩គ្រួសារនៅសង្កាត់ទួលសង្កែទី២

69
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ អាជ្ញាធរខណ្ឌឬស្សីកែវតែងតែយកចិត្តទុកជានិច្ចចំពោះសុខទុក្ខរបស់ បងប្អូនអតីតយុទ្ធជន ដែលបានពាលីសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតដើម្បីបុព្វហតុសុខសន្តិភាព របស់ប្រទេសជាតិ។ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌប្ញស្សីកែវ បន្តចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយដល់ អតីតយុទ្ធជនចំនួន៩ គ្រួសារ នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ កាលពីល្ងាចថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ ។

លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌប្ញស្សីកែវ និង លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌ ប្ញស្សីកែវបានដឹកនាំ ក្រុមការងារ រួមមាន៖ លោក លោកស្រី អធិការរងនគរបាលខណ្ឌប្ញស្សីកែវ , មេបញ្ជាការរង អ.ហ ខណ្ឌ , តំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ រួមទាំង មន្ត្រីរាជការ និងអាជ្ញាធរសង្កាត់ទួលសង្កែទី២ បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន មកឧបត្ថម្ភដល់ អតីតយុទ្ធជន ចំនួន ៩ គ្រួសារ រស់នៅ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ។

ក្នុងឱកាសនោះដែរ លោក ជា ពិសី និងក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត មកផ្តល់ជូន អតីតយុទ្ធជន ទាំង៩ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ៖ គ្រឿងឧបភោគ និងថវិកា មួយចំនួន៕/B