ថៃ​រឹតបន្ដឹង​ព្រំដែន​ដោយ​ការភ័យខ្លាច​ការផ្ទុះ​វីរុស​ជា​លើក​ទី​២

194
ចែករម្លែក

​ប្រទេស​ថៃ​បាន​បញ្ជា​ឱ្យ​បង្កើន​សន្តិសុខ​នៅ​តាម​ព្រំដែន​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​ខែកក្កដា បន្ទាប់​ពី​មាន​ការព្រួយបារម្ភ​ខ្លាំង​អំពី​ការឆ្លង​វីរុស​ដែល​អាច​ផ្ទុះ​ឡើង​ជា​លើក​ទី​២​បន្ទាប់ពី​មាន​ការចាប់​​ខ្លួន​ជន​ចំណាកស្រុក​ខុសច្បាប់​រាប់ពាន់នាក់ កាលពី​ខែ​មុន​។​

​លោក​ថា​វី​ស៊ីន វី​សានុ​យ៉ូ​ធី​ន អ្នកនាំពាក្យ​ក្រុមការងារ​ទប់ស្កាត់​ជំងឺឆ្លង​ថៃ​នេះ​បាន​និយាយ​ថា​ចាប់តាំងពី​ដើម​ខែ​មិថុនា​មក​ក្រុម​អាជ្ញាធរ​បាន​ចាប់ខ្លួន​ពលករ​ចំណាកស្រុក​ចំនួន ៣.០០០ នាក់​ពី​​បទ​ព្យាយាម​ចូល​ក្នុង​ប្រទេស​នេះ​។​

​លោក ក៏បាន​លើកឡើង​ផង​ដែរ​អំពី​ការព្រួយបារម្ភ​អំពី​បទ​ប្បញ្ញត្តិ​អនុវត្ត​មិន​បាន​គ្រប់គ្រាន់​សម្រាប់​ការមកដល់​របស់​ជន​បរទេស​តាម​ផ្លូវអាកាស​បន្ទាប់ពី​ភ្ញៀវទេសចរ​២​នាក់​ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជ​​មានកូ​វីដ​១៩ ដោយ​បំពាន​ច្បាប់​តម្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​។​

​លោក​បាន​និយាយថា ” នេះ​បង្ហាញ​ពី​ចំណុចខ្សោយ ប៉ុន្តែ​វា​មិន​ទាន់​កើត​ជា​បញ្ហា​នៅឡើយ​ទេ ។ យើង​អាច​គ្រប់គ្រង​ដោះស្រាយ​បញ្ហា​ទាំងនេះ​ទាន់ពេល និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ថែម​ទៀត​”​។​

​ដោយ​គ្មាន​ករណី​ឆ្លង​វីរុស​ក្នុងស្រុក​អស់​រយៈពេល​ជាង​៦​សប្តាហ៍​មក​នេះ ប្រទេស​ថៃ​ចាប់តាំងពី​ខែ​មករា​មក មាន​ករណី​ឆ្លង​វីរុស​សរុប​ចំនួន​៣.២២០ នាក់​និង ៥៨ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​៕​ប្រែ​សម្រួ​​ល​៖​សុខា​/sn

ម​ន្រី្ត​សុខាភិបាល​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​វ៉ា​លី​ស​នៅ​អាកាសយានដ្ឋាន​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​៩​ខែ​កក្កដា​ឆ្នាំ​២០២០