ចិនចាប់ផ្តើមសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ទ្រង់ទ្រាយធំ

215
ចែករម្លែក

ការស្ថាបនាមូលដ្ឋានសម្រាប់ផលិតវ៉ាក់សាំងជំងឺកូវីដ១៩បានចាប់ផ្តើមនៅភាគខាងកើតប្រទេសចិន។

យោងតាមមន្ត្រីមូលដ្ឋានបានឱ្យដឹងថា រោងចក្រនេះ ដែលមានទឹកប្រាក់វិនិយោគចំនួន ៥៥០ លានយ័ន (៦២ លានដុល្លារ) គ្រោងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដ១៩ទ្រង់ទ្រាយធំនៅដើមខែមីនាឆ្នាំក្រោយ។

ក្រុមមន្រ្តីគ្រប់គ្រងជំងឺរបស់ចិនបានអះអាងថា វ៉ាក់សាំងការពារកូវីដ១៩អាចត្រៀមរួចរាល់នៅក្នុងប្រទេសនេះនៅរដូវស្លឹកឈើជ្រុះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាល ទីក្រុងប៉េកាំងបាននិងកំពុងធ្វើការសាកល្បងព្យាបាលលើមនុស្សសម្រាប់បេក្ខជនវ៉ាក់សាំងការពារវីរុសកូរ៉ូណាយ៉ាងហោចណាស់ចំនួន ៥ វ៉ាក់សាំងក្នុងនោះមាន ៣ វ៉ាក់សាំងបានឈានចូលក្នុងការស្រាវជ្រាវព្យាបាលចំពោះមនុស្សជុំទី ២ នៅថ្ងៃទី ១៩ ខែមិថុនា។

ប្រធានាធិបតីស៊ី ជីនពីង បានសន្យាកាលពីខែឧសភាថានឹងធ្វើឱ្យវ៉ាក់សាំងចិនក្លាយជាផលប្រយោជន៍សាធារណៈរបស់សកលលោក ខណៈគាត់ស្វះស្វែងសម្រាលការរិះគន់ជាសកលជុំវិញការដោះស្រាយរបស់ប៉េកាំងលើជំងឺរាតត្បាតនេះ៕ ដោយ៖ កញ្ញាដាលីស

វ៉ាក់សាំងកូវីដ១៩ទ្រង់ទ្រាយធំនឹងចាប់ផ្តើមផលិតនៅខែមីនាឆ្នាំក្រោយ