ប្រមុខ​រាជរដ្ឋាភិបាល​អះអាងថា​៖​កម្ពុ​ជាមាន​សម​ត្តភាព​ចូលរួម​ក្នុងការ​ផ្គត់ផ្គង់​ស្បៀង​ទាំង​ក្នុង​តំបន់​និង​ពិភពលោក​

143
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានប្រកាសថា​កម្ពុ​ជាមាន​សម​ត្តភាព​ចូលរួម​ក្នុង​ចង្វាក់​ផ្គត់​ផ្គង់ស្បៀង ទាំង​ក្នុង​តំបន់​និង​ពិភពលោក ។ សម្តេច​បានប្រកាស​បែប​នេះ​ក្នុងឱកាស​អញ្ជើញ​ចុះទៅ​ពិនិត្យមើល​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​នៅ​ខេត្ត ព្រៃវែង​នា​ព្រឹក​ថ្ងៃទី ១៤ កក្កដា​នេះ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖​កម្ពុ​ជាមាន​ចំណុចខ្លាំង​មួយ​នៅត្រង់ថា​យើង​ជា​ប្រទេស​កសិកម្ម វា​មិន​ត្រឹមតែ​មិន​ប៉ះពាល់​ទេ ប៉ុន្តែ​វា​ថែមទាំង​មានឧត្ដមភាព​ត្រឡប់មកវិញ​ក្នុង​វិស័យ​កសិកម្ម ។ ដូច្នេះហើយ​បានជា​រាជរដ្ឋាភិបាល​បាន​ប្ដូរ​ទិស​យ៉ាង​ឆាប់​ទៅក្នុង​ការជំរុញ​វិស័យ​កសិកម្ម​ឲ្យ​មានការ​លូតលាស់​ហើយយើង​ក៏​នឹងចូលរួម​ចំណែក​មួយផ្នែក​ដោះស្រាយ​បញ្ហា​ស្បៀង​ក្នុងស្រុក​ធានា​សន្តិសុខ​ស្បៀង​ក្នុងស្រុក​តែមួយ​ផ្នែក​ទៀត​យើង​ក៏​ចូលរួម​ក្នុង​សង្វាក់​ផ្គត់ផ្គង់​នៅក្នុង​តំបន់​និង​ពិភពលោក​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា​៖ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២០​នេះ​បរិមាណ​នាំចេញ​អង្ករ​បាន​ចំនួន៤០២,៤២៤តោន​និង​នាំ​ចេញទៅកាន់​ទិសដៅ​ចំនួន​៥៦​ប្រទេស​ដោយ​ក្រុមហ៊ុន​ឯកជន​ចំនួន​ ៦៦​ ក្រុមហ៊ុន ។ សម្តេច​តេ​ជោ​បាន​បន្តថា​ពិត​មែនហើយ​ក្នុងពេល​មួយ​ដែល​សម្តេច​មិនទាន់​ច្បាស់​ថា​សន្និធិ ស្តុក​ស្បៀង​ក្នុងស្រុក​វា​អាច​គ្រប់គ្រាន់​សម្រាប់​តម្រូវ​ការ​របស់​ប្រជាជន​យើង​ឬ​អត់​ពេលនោះ​សម្តេច​បានប្រកាស​ឲ្យ​ផ្អាក​ការនាំចេញ​អង្ក​រស​និង​ស្រូវ​មួយរយៈ​ប៉ុន្តែ​នៅពេល​យើង​ផលិត​បាន​ហើយ​នោះ​គឺ​យើង​បាន​បើក​ឱ្យ​ការនាំចេញ​អង្ករ​និង​នាំចេញ​ស្រូវ​ឡើងវិញ​អង្ករ​ស្រូវ​និង​ត្រី​ដែល​មុននេះ​យើង​បាន​ឲ្យ​ផ្អាក​ដើម្បី​ពិនិត្យ​តុល្យភាព​នៅក្នុង​ប្រទេសរ​បស់​យើង​ក្រែងលោ​វា​មាន​បញ្ហា​ខ្វះ ខាត​ស្បៀង​។ ប៉ុន្តែ​ឥឡូវនេះ​យើង​គ្មាន​បញ្ហា​ទេ​បន្ទាប់ពី​ការ​ច្រូតស្រូវ​ប្រាំង​រួចរាល់ ។

​សម្តេច​តេ​ជោ​បន្តថា​សម្តេច​ពិត​ជាមាន​ការយល់​អំពី​ការចុះផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន​ដែល​បានលើកឡើង​និង​ចង្អុល​ចំ​មក​ប្រទេស​កម្ពុជា​បន្ទាប់ពី​សម្តេច​បាន ប្រកាស​ឲ្យ​មានការ​ផ្អាក​ការនាំចេញ​អង្គរ​ពី​កម្ពុជា ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​កម្ពុជា​នឹងចូលរួម​នៅក្នុង​ក្របខណ្ឌ​តំបន់​ក្នុង​សង្វាក់​ផ្គត់ផ្គង់​ស្បៀង​នៅ ក្នុង​តំបន់​ព្រោះ​កម្ពុ​ជាមាន​សម​ត្តភាព​ដែល​សល់​ជា​ស្រូវ​ប្រមាណ​៦លាន​តោនគិត​ជា​អង្ករ​ប្រមាណ ២ លាន ​តោន​ក្នុង​១​ឆ្នាំ ។ មិន​ត្រឹមតែ​ដោះស្រាយ​បញ្ហា​ខ្លួនឯង​ទេ តែ​កម្ពុជា​មានលទ្ធភាព​នាំចេញ​ទៀតផង ។ ដូចនេះ​សម្តេច​បានស្នើ​ឲ្យ​សារព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ពាក់ព័ន្ធ​និង​កម្ពុ ជា​អំពី​បញ្ហា​រឹតត្បិត​ការនាំចេញ​ស្បៀង​ដែរ​ធ្វើ​ឲ្យ ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​ធ្វើការ​កែ សម្រួល​ឡើងវិញ​ថា​កម្ពុជា​បាន​ចូលរួម​នៅក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ស្បៀ​ន​នៅក្នុង​តំបន់ និង ពិភពលោក ៕​