អេស៊ីលីដាភីអិលស៊ី បញ្ចុះការ ប្រាក់ពី០,៤០% រហូតដល់១% ក្នុង១ឆ្នាំ បន្ថែមទៀត លើការស្នើ សុំឥណទានថ្មីគ្រប់ប្រភេទ

92
ចែករម្លែក

ដោយៈសុផល

        ភ្នំពេញៈ ដើម្បីចូលរួមគាំទ្រការរីកលូតលាស់អាជីវកម្មរបស់អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី  បានបញ្ចុះការប្រាក់ពី០,៤០%​ រហូតដល់១% ក្នុង១ឆ្នាំបន្ថែម ទៀត លើការស្នើសុំឥណទានថ្មីគ្រប់ប្រភេទ​ដែលមានសុពលភាពចាប់ពីថ្ងៃនេះតទៅ។

សេចក្តីប្រកាសពត៌មានរបស់ធនាគារអេស៊ីលីដាបានឱ្យដឹងថា៖អតិថិជនទាំងអស់ អាច ដាក់សំណើសុំតាមរយៈ អេស៊ីលីដាទាន់ចិត្តឬនៅតាមការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី  រាជធានី ខេត្តក្រុងដើម្បីឲ្យភ្នាក់ងារយើងខ្ញុំធ្វើការទំនាក់ទំនងនិងរៀបចំជូន បានទាន់ពេល។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈ៖ការិ យាល័យ ទំនាក់ទំនងអតិថិជន លេខទូរស័ព្ទ ០២៣ ​៩៩៤ ​៤៤៤ /០១៥ ៩៩៩ ២៣៣ ​​ឬនៅគ្រប់ បណ្តាការិយាល័យធនាគារ អេស៊ីលីដា រាជធានី ខេត្ត ក្រុង។គេហទំព័រ : www.acledabank.com.kh។PH