​ប្រមុខ​រាជរដ្ឋាភិបាល​៖​យើង​មិនទាន់បាន​ប្រើប្រាស់​លុយ​បរទេស​សូម្បី​១​សេន​ដើម្បី​ដោះស្រាយ​កិច្ចការ​សង្គម​នោះទេ​

120
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ(​ព្រៃវែង) ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​តប​ទៅ​ជន​អគតិ​មួយចំនួន​ដែលថា​ថវិកា​ដែល​រាជរដ្ឋាភិបាល​បានផ្ដល់​ជូន​ប្រជា ពលរដ្ឋ​ក្រីក្រ​ជា​ថវិកា​យក​ពី​សហគមន៍​អឺរ៉ុប ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​អត់​ទាន់​ប្រើប្រាស់​ថវិកា​បរទេសមួយ​សេន​ដើម្បី​ដោះស្រាយ​កិច្ចការ​សង្គម របស់​ប្រជាពលរដ្ឋ​ទេ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​តប​បែបនេះ​បន្ទាប់ពី​ជន​ឈ្មោះ រ័ត្ន សុធី រស់នៅ​បន្ទាយមានជ័យ​បាន​លើកឡើងថា​រាជរដ្ឋាភិបាល​យក​ជំនួយ​ពី​សហគមន៍​អឺរ៉ុប​មក បើក​ផ្ដល់ជូន​ពលរដ្ឋ​ក្រីក្រ ។​

​ក្នុង​ពិធី​ចុះ​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​ខេត្តព្រៃវែង​នា​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​៖«​រដ្ឋាភិបាល ហ៊ុន សែន អត់​ទាន់​ដួល​រំលំ​ទេ​សូម​ផ្តាំ​ទៅ​អ្នក​ថា​មាន​អា​មួយ​នោះ​សូម​ផ្តាំ​ទៅ រ័ត្ន សុធី នៅ​ខាង បន្ទាយមានជ័យ រ័ត្ន សុធី ឯង​បាន​និយាយថា “​ផ្តល់​លុយ​ឱ្យទៅ​ប្រជាពលរដ្ឋ​ដោយ​ជំនួយ​របស់​សហគមន៍​អឺរ៉ុប​” ខ្ញុំ​ប្រាប់​ទៅ​លោក សុធី ឯង​សំណាង​ហើយ​ដែល​ខ្ញុំ​មិន បញ្ជា​ឱ្យ​ចាប់​» ។ «​សូម​ផ្តាំ​ទៅ​លោក រ័ត្ន សុធី នៅ​ខេត្តបន្ទាយមានជ័យ​លោក​បាន​និយាយថា​ការផ្តល់​លុយ​ឲ្យ​ប្រជាពលរដ្ឋ​ដោយ​យក​ជំនួយ​របស់​សហគមន៍​អឺរ៉ុប ។​ខ្ញុំ ប្រាប់​ទៅ សុធី ឯង​ថា​សំណាង​ហើយ​ខ្ញុំ​មិនបាន​បញ្ជា​ឲ្យ​ចាប់ ។ បើ​ថ្ងៃ​ហ្នឹង​ខ្ញុំ​បញ្ជា​ឲ្យ​ចាប់​ពេលនេះ​លោក​នៅក្នុង​គុក​ហើយ ។លោក​បាន​ព័ត៌មាន​ពី​ណា​ថា​ខ្ញុំ​យកលុយរបស់​សហគមន៍​អ៊ឺរ៉ុបទៅ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មួយខែ ​២៥​ លាន​ដុល្លារ​»​។​

​សម្ដេច​តេ​ជោ​ផ្ដាំ​ទៅ​លោក រ័ត្ន សុធី ថា លោក​ឯង​និយាយ​នៅ​កន្លែង​ណា​ក៏​ខ្ញុំ​ដឹង​ដែរ ។ រាជរដ្ឋាភិបាល​អត់​ទាន់​ប្រើប្រាស់​ថវិកា​បរទេសមួយ​សេន​ដើម្បី​ដោះស្រាយ​កិច្ច ការ​សង្គម​របស់​ប្រជាពលរដ្ឋ​ទេ​។ សម្ដេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ចំពោះ​ការបរិច្ចាគ​ទឹកប្រាក់​ពី​ប្រាក់ខែ​មន្ដ្រីរាជការ​មាន​ទំហំ​ទឹកប្រាក់​ជាង ១០ លាន​ដុល្លារ ហើយ ។ ដូច្នេះ​លោក រ​ត្ន័ សុធី និយាយ​អ្វី​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ចាំ​និយាយ ។ សម្ដេច​តេ​ជោ​បន្ដថា​កម្ពុជា​មិនទាន់​ខ្វះ​សាច់ប្រាក់​ទេ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖«​សូម​ស្តាប់​ឲ្យ​បាន​កុំ​លេង​ជាមួយ ហ៊ុន សែន ឲ្យ​សោះ​រឿង​អស់នេះ​។​អាហ្នឹង​ឈ្មោះ រ័ត្ន សុធី អាហ្នឹង​រឿង​យូរហើយ​និង​ច្រើន ដង​ហើយ​ប៉ុន្តែ​វា​ចេះតែ​ភ្លេចខ្លួន​ពេលខ្លះ​វារ​ត់ទៅ​ថៃ​តែ​ឥឡូវ​ត្រូវ​ដឹងថា​ថៃ​គេ​ធ្វើ​ដល់​របង​ដែក​លួស​ទៀត​ត្រូវ​ចាំ​» ៕