ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សំណេះសំណាល និងសួរ​សុខ​ទុក្ខលោក វ័រ សារុន សិល្បករ​ជំនាន់ដើម ម្ចាស់បទ៖ ម៉ាក់ស៊ី​នារីថ្មី

192
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ ការនិងដឹកជញ្ជូ​ន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង បានជួប សំណេះ សំណាល និង សួរសុខទុក្ខ លោក វ័រ សារុន សិល្បករជំនាន់ដើម ដែលជា ម្ចាស់បទ៖ ម៉ាក់ស៊ីនារី ថ្មីនិងជាឪពុករបស់តារាចម្រៀង Jimmy Kiss។

លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសប្បាយរីករាយជាអនេក ដែលបានជួប សំណេះ​សំណាលជាមួយសិល្បករជំនាន់ដើមដែលនៅរស់ពីរបបប្រល័យពូជសាសន៍ ប៉ុលពតឬហៅថា“របបខ្មែរក្រហម”និងបានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះ ទំនុកច្រៀង និងសំឡេងដ៏ក្រអួនក្រអៅរបស់លោក វ័រ សារុន ដែលបានបន្សល់ទុកនូវ កេរ្តិ៍មរតក វប្បធម៌ជាតិដ៏មានតម្លៃមិនឤចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានប្រគល់ថវិកាមួយចំនួនជូន លោក វ័រ សារុន សម្រាប់ ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រួលដោះ ស្រាយដល់ ការលំបាកបានមួយចំណែកផងដែរ។

សូមជម្រាប ថា៖ សិល្បករជើងចាស់ លោក វ័រ សារុន បច្ចុប្បន្នមានវ័យ៧៣ឆ្នាំហើយ លោកបានរៀបការមានកូនស្រីពីរនាក់និងកូនប្រុសពៅម្នាក់មានឈ្មោះសារុន កល្យាន ឬ Jimmy Kissដែលជាតារាចម្រៀងផងដែរ។

 លោកវ័រ សារុន បាន ចៀងបទចម្រៀងជាច្រើនដែលនៅក្នុងនោះរួមមាន៖ បទ “ម៉ាក់ស៊ីនារីថ្មី” , «ជីវិតថ្មី», «ឪពុកបំពេរ»នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ៕PH

ទស្សនា និងស្តាប់បទចម្រៀងលោក វ័រ សារុន៖

ម៉ាក់ស៊ីនារីថ្មី៖ https://www.youtube.com/watch?v=9AsRGISZ1wY

ជីវិតថ្មី៖ https://www.youtube.com/watch?v=i_WHPhyahok&feature=share

ឪពុកបំពេរ៖ https://www.youtube.com/watch?v=5lpH9rOlYqw