អូស្ត្រាលី​បង្កើន​ការ​រឹតបន្តឹង​ខណៈ​ដែល​ករណី​ឆ្លង​កូវី​ដ​១៩ កើនឡើង​ដល់​ជាង​១០.០០០​នាក់​

201
ចែករម្លែក

​រដ្ឋ​អូស្ត្រាលី​ជាច្រើន​នៅ​ថ្ងៃ​អង្គារ​ទី​១៤​ខែកក្កដា បាន​បង្កើន​ការ​រឹតបន្តឹង​ចលនា​មនុស្ស​ខណៈ​ដែល​ក្រុម​អាជ្ញាធរ​ខំប្រឹងប្រែង​ទប់ទល់​ការផ្ទុះ​វីរុស​កូវី​ដ​១៩​ជា​ថ្មី​នៅ​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​នេះ​ ដែល​បាន​ឱ្យ​មាន​ករណី​ឆ្លង​សរុប​កើន​ឡើង​ជាង ១០.០០០​នាក់​។​

​ដោយ​ការភ័យខ្លាច​ខ្លាំង​ឡើង​នៃ​ការផ្ទុះ​វីរុស​ជា​លើក​ទី​២​នៅ​ទូទាំង​ប្រទេស​នេះ រដ្ឋ​ចំនួន​២​បាន​បង្កើន​ការ​រឹតបន្តឹង​ព្រំដែន​និង​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​របស់​អូស្ត្រាលី​បាន​ដាក់​កម្រិត​លើ​​ចំនួន​មនុស្ស​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​នៅ​តាម​ហាង​ធំៗ​។​

​ចំណាត់ការ​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​ករណី​ឆ្លង​ថ្មី​ជាច្រើន​ករណី​ត្រូវបាន​រកឃើញ​នៅ​រដ្ឋ Victoria ដែល​ជា​ចំណុច​ឆ្លង​ខ្លាំង​បំផុត​នៅ​ប្រទេស​នេះ​បើទោះបីជា​មាន​ការបិទ​ច​ល​នា​មនុស្ស​ឡើងវិញ​​កាលពី​សប្តាហ៍​មុន សម្រាប់​មនុស្ស​ជិត​៥ លាន​នាក់​នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន ក្នុង​រដ្ឋ​នេះ​ក៏ដោយ​។​

​ក្រុម​អាជ្ញាធរ​បាន​និយាយថា ករណី​ឆ្លង​ខ្លាំង នៅ​រដ្ឋ​នេះ​បាន​កើនឡើង​ដល់​ជិត ២.០០០ នាក់​បន្ទាប់​ពី​ការឆ្លង​ចំនួន​២៧០ ករណី​ផ្សេង​ទៀត ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​២៤ ម៉ោង​កន្លងមកនេះ ដែលនាំឱ្យ​ករណី​ឆ្លង​សរុប​នៅ​អូស្ត្រាលី​កើនឡើង​ដល់​ជាង​១០.០០០​នាក់​។​

​គិម​មក​ត្រឹម​ថ្ងៃ​អង្គារ​ទី​១៤​ខែកក្កដា ប្រទេស​អូស្ត្រាលី មាន​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ ចំនួន​១១០​នាក់​៕

ការបង្កើន​ការ​រឹតបន្តឹង​ចលនា​មនុស្ស​នេះ​ធ្វើឡើង​ស្របពេល​ដែល​ករណី​ឆ្លង​ថ្មី​ជាច្រើន​ករណី​ត្រូវបាន​រកឃើញ​នៅ​រដ្ឋ