​ប្រទេស​អាល្លឺម៉ង់​បន្ថែម​ថវិកា​១​លាន​អឺរ៉ូ​ទៀត​ដល់​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​

133
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ប្រទេស​អាល្លឺម៉ង់​បានប្រកាស​ផ្តល់​ថវិកា​ចំនួន​១​លាន​អឺរ៉ូ​បន្ថែមទៀត​សម្រាប់​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​(IDPoor)​ដើម្បី​ផ្តល់​ការគាំទ្រ​បច្ចេកទេស​ដល់​កម្មវិធី​ផ្ទេរប្រាក់​សម្រាប់​ប្រជាជន​ក្រីក្រ​។​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ កាលពី​រសៀល​ថ្ងៃទី​១៤​ខែកក្កដា ឆ្នាំ​២០២០​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ​បានឱ្យដឹងថា​៖​ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស​អូស្ត្រាលី​បាននិងកំពុង​ធ្វើការ​ជាមួយ​ក្រសួងផែនការ​តាមរយៈ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់​(GIZ)​រយៈពេល​ជាង​១០​ឆ្នាំ​ក្នុង​ការបង្កើត​និង​ថែរក្សា​ប្រព័ន្ធ​សំរាប់​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​និង​គ្រួសារ​ងាយ​រងគ្រោះ​។​ប្រព័ន្ធ​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ត្រូវបានធ្វើ​បច្ចុប្បន្ន​ភាពជា​ទៀងទាត់​។​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការគ្រប់គ្រង​ការផ្ទេរ​សាច់ប្រាក់​សម្រាប់​ប្រជាជន​ក្រីក្រ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុ​ជានា​ពេល​ថ្មីៗ​នេះ​។​

​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​ចំនួន​៥៦០.០០០​គ្រួសារ​(២,៣​លាន​នាក់​)​មាន​សិទ្ធិ​ទទួលបាន​ការផ្ទេរ​ប្រាក់​ថ្មី​នេះ​។ ចាប់តាំងពី​ការចាប់ផ្តើម​របស់ខ្លួន ប្រទេស​អាល្លឺម៉ង់​បាន​ចូលរួម​វិភាគទាន​ចំនួន ៧,១ លាន​អឺរ៉ូ (​ប្រមាណ​៨​លាន​ដុល្លារ​អាមេរិក​)​និង​អូស្ត្រាលី​១៤​លាន​ដុល្លារ​អូស្ត្រាលី​(​ប្រហែល​១០​លាន​ដុល្លារ​អាមេរិក​) ។​

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​លោក​គ្រី​ស្ទៀ​ន​ប៊ើ​ហ្គ័​របា​ន​មានប្រសាសន៍ថា​៖​រហូតមកដល់​ពេលនេះ​រដ្ឋាភិបាល​កម្ពុជា​បាន​ដោះស្រាយ​វិបត្តិ​សុខភាព​យ៉ាង​ជោគជ័យ​។​តាមរយៈ​ការគាំទ្រ​ដល់​គ្រួ​-​សារ​ក្រីក្រ​កម្ពុជា​បង្ហាញ​ចំណាត់ការ​ដ៏​ត្រឹមត្រូវ​ក្នុងការ​គាំពារ​ផលប៉ះពាល់​សេដ្ឋកិច្ច​។​ប្រទេស​អាល្លឺម៉ង់​មាន​សេចក្តី​រីករាយ​នឹង​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចការ​ដ៏​សំខាន់​នេះ​តាមរយៈ​ជំនាញ​បច្ចេកទេស​របស់ខ្លួន ”​។​
​ក្នុងកំឡុងពេល​មាន​វិបត្តិ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ប្រទេស​អាល្លឺម៉ង់​ក៏បាន​ជួយ​ដល់​កម្ពុជា​នូវ​ទឹកប្រាក់​ចំនួន​១,៥​លាន​អឺរ៉ូ​ដើម្បី​ពង្រឹង​ការធ្វើ​វិភាគ​រក​មេរោគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​៕S/

​ចំណងជើង​រូបថត​៖​ប្រទេស​អាល្លឺម៉ង់​ផ្តល់​ថវិកា​បន្ថែម​១​លាន​អឺរ៉ូ​ទៀត​ដល់​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម