​រថយន្ត​ក្រឡុក​ស៊ីម៉ង​ត៏​ចុះ​ពីលើ​ស្ពាន​បុក​គោយន្ត​កន្ត្រៃ​ក្រឡាប់​ធ្លាក់​មនុស្ស​របួស​៦​នាក់​

159
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​ក្រឡុក​ស៊ីម៉ង​ត៏​ចុះ​ពីលើ​ស្ពាន​បុក​គោយន្ត​កន្ត្រៃ​ក្រឡាប់​ធ្លាក់​មនុស្ស​៦​នាក់​រងរបួស​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តា​យ​មហាវិថី​ឈ្នះ​ឈ្នះ​ចំណុច​គល់ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងកើត​ក្នុងភូមិ​ព្រែ​កតា​រ័ត្ន​សង្កាត់​ព្រែក​តាសេក​ខណ្ឌ​ជ្រោយចង្វារ​កាលពី​រសៀល​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០២០​។​
​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បង្កហេតុ​ម៉ាក​ហ៊ី​ណូ​ពាក់​ស្លាក​លេខ​5A.3125​។​គោយន្ត​កន្ត្រៃ​រងគ្រោះ​ដឹក​មនុស្ស​ប្រុស​ស្រី​៦​នាក់​។​ក្នុងនោះ​ស្ត្រី​ម្នាក់​របួសធ្ងន់​ឈ្មោះ​ស្រី​ណាក់​អាយុ​៣២​ឆ្នាំ​មុខ​បរ​កម្មករសំណង់​មាននៅ​ភូមិ​បួន​ឃុំ​កំពង់ហ្លួង​ស្រុក​ត្រគរ​ខេត្តពោធិ៍សាត់​។

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះ​វាស់វែង​រួច​ក៏បាន​ប្រគល់​គោយន្ត​និង​រថយន្ត​ទៅឱ្យ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​យកទៅ​រក្សាទុករ​ង់​ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​។​ចំណែក​ស្ត្រី​រងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​សំរាក​ព្យាបាល​និង​សម្ភព​ពន្លឺ​៕S/​