តើ​មាន​លក្ខខណ្ឌ​ដូចម្តេចខ្លះ​សម្រាប់​អាជីវករ​ខ្មែរ​ចូលទៅ​លក់ដូរ​ឡើងវិញ​នៅ​ផ្សារ​ថៃ​?

154
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​ព្រំដែន​កម្ពុជា​ថៃ​៖​ពីថ្ងៃ​ទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​តទៅ​ថៃ​នឹង​អនុញ្ញាតឱ្យ​រថយន្ត​ជិះ​របស់​ពលរដ្ឋ​កម្ពុជា​ចំនួន​៥០​គ្រឿង​/១​ថ្ងៃៗ​អាច​ចេញចូល​ប្រទេស​ថៃ​ក្នុង​ដែន​កំណត់​នា​ស្រុក​អារញ្ញ​ប្រាថេត​បាន​។​ក៏​អនុញ្ញាតឱ្យ​ពលរដ្ឋ​(​អាជីវករ​)​កម្ពុជា​ចូលទៅ​លក់ដូរ​ប្រកប​របរ​រកស៊ី​ឡើងវិញ​ក្នុង​ក្រុម​ផ្សារ​ថៃ​មួយចំនួន​។​


​តើ​តាម​ពេលវេលា​និង​មាន​លក្ខខណ្ឌ​ដូចម្តេចខ្លះ​នោះ​ពិនិត្យ​លើ​ខ្លឹមសារ​មួយចំនួន​ដូចខាងក្រោម​៖​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ក្នុង​លិខិត​ចុះ​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២០​កន្លងមក​ដែល​បាន​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​អាជីវករ​ខ្មែរ​ដែល​លក់ដូរ​នៅ​ផ្សារ​រោង​ក្លឿ​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​។​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​និង​រដ្ឋបាលខេត្ត​ស្រះកែវ​ថៃ​បាន​ឯកភាពគ្នា​អនុញ្ញាតឱ្យ​បងប្អូន​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រោង​ក្លឿ​ចូលទៅ​ពិនិត្យ​និង​ដឹកទំនិញ​របស់ខ្លួន​ចាប់ពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​តទៅ ។​

គឺ​តាម​ពេលវេលា​និង​មាន​លក្ខខណ្ឌ​មួយចំនួន​១,​អំពី​បុគ្គល​និង​យានជំនិះ​អនុញ្ញាតឱ្យ​រថយន្ត​ចេញចូល​ចំនួន​៥០​គ្រឿងក្នុង​មួយថ្ងៃ​អនុញ្ញាត​ឱ្យចូល​ចំនួន​២​នាក់​ក្នុង​មួយ​រថយន្ត​។​ក្នុងនោះ​មាន​អ្នកបើកបរ​ម្នាក់​និង​អ្នករួមដំណើរ​ជាមួយ​ម្នាក់​។​អ្នកបើកបរ​រថយន្ត​និង​អ្នករួមដំណើរ​សូម​អនុវត្ត​តាមច្បាប់​ឆ្លងដែន​ត្រូវ​បង្ហាញ​ឯកសារ​ចេញចូល​ប្រទេស​អ្នក​ដែល​ចូលទៅ​ពិនិត្យ​ទំនិញ​ត្រូវ​ពាក់​ឧបករណ៍​ការពារ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដូចជា ការពាក់​ម៉ាស់ និង​វាស់​កម្តៅ ដោយ​មិនឱ្យ​កម្ដៅ​លើសពី ៣៧.៣​អង្សា​សេ​។​

​បែបបទ​ក្នុងការ​ស្នើសុំ​អនុញ្ញាត​ឆ្លងកាត់​អនុញ្ញាត​ឱ្យចូល​ចាប់ពី​ម៉ោង​៨​ដល់​ម៉ោង​១០​ព្រឹក​នឹង​វិលត្រឡប់​មកវិញ​នៅ​ម៉ោង​១៣​រសៀល​ជា​កំហិត​។​ការបំពេញ​បែបបទ​ចូល​ត្រូវ​មក​បំពេញ​មួយថ្ងៃ​មុន​ថ្ងៃ​ចូល នៅពេល​ព្រឹក​។​២-​ការកំណត់​ទីតាំង និង​ផ្លូវ​ធ្វើដំណើរ (​លើកលែង​ថ្ងៃ​សៅរ៍​) រួមមាន​៖
១- ថ្ងៃអាទិត្យ ទីតាំង​អនុញ្ញាត​ឱ្យចូល​គឺ ផ្សារ​អិនឌូចិន​២- ថ្ងៃ​ចន្ទ ទីតាំង​អនុញ្ញាត​ឱ្យចូល​គឺ ផ្សារ​ហ្គូ​ល​ដិ​ន​ក្រែ​ន​៣- ថ្ងៃ​អង្គារ ទីតាំង​អនុញ្ញាត​ឱ្យចូល​គឺ​ផ្សារ​អ​.​ប​.​ច​៤​ថ្ងៃ​ពុធ​ទីតាំង​អនុញ្ញាត​ឱ្យចូល​គឺ ផ្សារ​ផេ​ន​ចាក់​វ៉ាន់​៥- ថ្ងៃ​ព្រហស្បតិ៍ ទីតាំង​អនុញ្ញាត​ឱ្យចូល​គឺ ផ្សារ​រ៉ាត់​តាក់​ណាក់​ថាំ​៦- ថ្ងៃ​សុក្រ ទីតាំង​អនុញ្ញាត​ឱ្យចូល​គឺ ផ្សារ​ដេ​ត​ថៃ​។​

៣​សកម្មភាព​និង​ការណែនាំ​ដែល​គួរ​អនុវត្ត​៖-​អនុញ្ញាតឱ្យ​ទៅពិនិត្យ​និង​ដឹកជញ្ជូន​ទំនិញ​នៅក្នុង​ផ្សារ​រោង​ក្លឿ​តាម​ទីតាំង​ដែល​បាន​កំណត់ដោយ​មិន​អនុញ្ញាតឱ្យ​ធ្វើដំណើរ​ក្រៅពី​បរិវេណ​ដែល​បានកំណត់​នោះឡើយ​។​មិន​អនុញ្ញាតឱ្យ​បុគ្គល​ដែល​មិនមាន​ការពាក់ព័ន្ធ​ចូលក្នុង​បរិវេណ​ដែល​អនុញ្ញាត​-​ម្ចាស់​តូប​ទំនិញ​មុននឹង​ធ្វើដំណើរ​វិល​ត្រលប់​មកវិញ​សូម​ពិនិត្យ​ទំនិញ​តូប​និង​បិទ​ប្រព័ន្ធ​ភ្លើង​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​មាន​ករណី​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ ។​

​លោក​ង៉ោ​ម៉េង​ជ្រូ​ន​អភិបាលរង​ខេត្តបន្ទាយមានជ័យ​និយាយ​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​សាលាខេត្ត​ចំពោះមុខ​មន្ត្រី​ពាក់ព័ន្ធ​មានដូចជា មន្ទីរ​សុខាភិបាល គយ មេ​ច្រក អន្តោប្រវេសន៍ កាលពី​ថ្ងៃទី​១០ ខែ កក្កដា ឆ្នាំ​២០២០​ថា​៖​នៅ​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​ខាងមុខនេះ​ភាគី​ខាង​ថៃ​នឹងធ្វើ​ការអនុញ្ញាតឱ្យ​រថ​យន្ត​តែ​៥០​គ្រឿងក្នុង​១​ថ្ងៃ​។​ចេញចូល​ដឹកទំនិញ​តាម​ការចាំបាច់​តាម​ការកំណត់​។​

​ប្រភពពី​ផ្សារ​រោង​ក្លឿ​របស់​ថៃ​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃទី​១៤​ខែកក្កដា​ថា​៖​ទោះបី​អាជ្ញាធរ​ថៃ​បាន​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីធ​១៩​ហើយ​ហាម​ជនបរទេស​មិនឱ្យ​ចូល​ប្រទេស​ក៏ដោយចុះ​។​ក៏ប៉ុន្តែ​សម្រាប់​ផ្សារ​រោង​ក្លឿ​ក្នុង​១​រយៈ​ចុង​ក្រោយនេះ​បានទទួល​ពលរដ្ឋ​ឬ​អាជីវករ​ខ្មែរ​ចូលទៅ​លក់ដូរ​និង​ប្រក​បរបរ​ឡើងវិញ​បាន​ពី​៧០​ទៅ​៨០​ភាគរយ​ហើយ ។​

​អាជីវក​រទាំង​នោះបាន​ឆ្លងដែន​តាម​ច្រករបៀង​ដោយ​បង់ថ្លៃ​ផ្លូវ​ឱ្យ​កងកម្លាំង​នៃ​ប្រទេស​ទាំង​២​ពី​២.៥០០​ទៅ​៣.០០០​បាត​ប្រាក់​ថៃ​/​ម្នាក់ៗ​ហើយ​ពួកគេ​បា​នស​ង្ងំ​ពួក​ស្នាក់​នៅក្នុង​តូប​ស្តង់​ឬ​ទីតាំង​លាក់បាំង​មាន​សុវត្ថិភាព​ណា​ដែល​ខាង​ថៃ​បានរៀបចំ ៕S/

​រូបថត ៖ តើ​មាន​លក្ខខណ្ឌ​និង​ពេលវេលា​ដូចម្តេចខ្លះ​សម្រាប់​អាជីវករ​ខ្មែរ​ចូលទៅ​លក់ដូរ ប្រកប​របរ​ឡើងវិញ​នៅ​ក្រុម​ផ្សារ​ថៃ​?​