នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ផ្តល់ជូន​ចាស់ជរា​និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​

110
ចែករម្លែក

​វ៉ៃ​កូ​/​ខេត្តស្វាយរៀងៈ​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​អមដំណើរ​ដោយ​មន្ត្រី​ចំណុះ​ខេត្ត​នៅ​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​។​

​ក្នុងនោះ​ប​នា​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​តា​មរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ផ្តល់ជូន​ជន​ងាយ​រងគ្រោះ​ចាស់ជរា​៨​គ្រួសារ​និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​១២​គ្រួសារ​ក្នុង​ឃុំ​អណ្តូង​ពោធិ៍​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។

​មានប្រសាសន៍​នាឱកាស​នោះ​លោក​ម៉ែន​វិបុល​បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែលជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។

​ជាពិសេស​ក្នុងពេលដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​សម្ដេច​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​មូលដ្ឋាន​ព្រោះ​ឥទ្ធិពល​ជំងឺ​កូ​វីដ​-១៩​បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​ជីវភាព​របស់​បងប្អូន​ក្នុងការ​ប្រកប​រប​រទ​ទួល​ទាន​ប្រចាំថ្ងៃ ។
​អំណោយ​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង​២០​គ្រួសារ​ក្នុង​១​គ្រួសារ​ទទួលបាន​អង្ករ​២៥​គ​.​ក្រមី​១​កេស ត្រីខ ១០​កំប៉ុង ក្រមា ១ សាប៊ូ ២​ដុំ អាវយឺត ២ ម៉ាស់ ១ និង​ថវិកា ៤០.០០០​រៀល​ផងដែរ ៕S/