ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់សម្ភារដល់កងពលធំអន្តរាគមន៍លេខ២ និងលេខ៣

218
ចែករម្លែក
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់សម្ភារដល់កងពលធំអន្តរាគមន៍លេខ២ និងលេខ៣

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់ជូនកងពលធំអន្តរាគមន៍លេខ២នូវកៅអីចំនួន២០០ និងកងពលធំអន្តរាគមន៍លេខ៣ ស័ង្កសីចំនួន១.៥០០សន្លឹក និងដែកគោល២០សុង ដែលក្រុមការងារបាននាំយកទៅប្រគល់ជូនដល់ទីបញ្ជាការទាំងពីរ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានឱ្យដឹងថា កៅអីទាំងនេះនឹងត្រូវបំពាក់ក្នុងសាលប្រជុំសម្រាប់​បម្រើឱ្យកិច្ចការប្រជុំក៏ដូចជាការងារសិក្សារៀនសូត្រផ្សេងៗក្នុងទីបញ្ជាការ ។

លោកឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងទទួលផែនវិស្វកម្ម កងពលធំអន្តរាគមន៍លេខ៣​តំណាងឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើង​គោក មេបញ្ជាការកងពលធំអន្តេាគមន៍លេខ៣  បានឱ្យដឹងថា សម្ភារសំណង់ទាំងនេះ គឺសម្រាប់ប្រើប្រាស់ក្នុងការសាងសង់ជំរំជម្រកស្នាក់នៅរបស់កងទ័ពចំណុះទីបញ្ជាការស្រាលជួរមុខ ក្នុងការឈរជើងបំពេញភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី។ 

មេបញ្ជាការទាំងពីរអង្គភាព​ក៏បាន លើកឡើងអំពីសភាពការណ៍ទូទៅរបស់​កងពល និងគោរពថ្លែងអំណរគុណចំពោះឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក ដែលតែងតែផ្តល់ការគាំទ្រឧបត្ថម្ភគ្រប់យ៉ាងទាំងមធ្យោបាយ សម្ភារ​ ស្មារតី ជំរុញដល់​កងទ័ពឲ្យកាន់តែមានទឹកចិត្តអង់អាចក្លាហានក្នុងការការពារជាតិ និងប្រជាជន។

ជំនួសមុខ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពទាំងមូល សូមគោរព អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍​ និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះដែលបាននាំ​មកនូវសន្តិភាព ការឯកភាពជាតិ។ក្នុងនាមជាអ្នកបន្តវេនការពារជាតិ សូមបន្តរក្សា​ការពារនូវរាល់សមិទ្ធផលទាំងអស់ដែលប្រមុខថ្នាក់ដឹកនាំបានខិតខំស្វែងរកដោយ​លំបាក ដើម្បីប្រជាពលរដ្ឋកម្ពុជាបន្តរស់នៅបានសុខសាន្តជារៀងរហូត៕សរន/Ha

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់សម្ភារដល់កងពលធំអន្តរាគមន៍លេខ២ និងលេខ៣
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់សម្ភារដល់កងពលធំអន្តរាគមន៍លេខ២ និងលេខ៣