​រថយន្ត​កុងតឺន័រ​បុក​រះ​ចូល​ផ្ទះ​វេរ​លុយ​អស់​៤​ផ្ទះ​បណ្តាលឱ្យ​ក្រឡាប់​

168
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​កុងតឺន័រ​បើក​លឿន​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង​ មកដល់​ចំណុច​ផ្លូវ​កោង​បុក​គម្រប​លូ​និង​បន្ត​ទៅបុក​រះ​ផ្ទះ​ពលរដ្ឋ​៤​ផ្ទះ​។​ក្នុងនោះ​ហាង​លក់​ស្រា​ក្រឡុក​បែកបាក់​តុ​កៅអី​អស់​ ទើប​រថយន្ត​ក្រឡាប់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ភូមិ​ជ្រៃ​កោង ​ក្នុង​សង្កាត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃ​ពុធ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២០​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ​រថយន្ត​បង្ក​ម៉ាក​កុងតឺន័រ​ក្បាល​ពណ៌​ស ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​3C.6327​ចំណែក​អ្នកបើកបរ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។ ​​ដំបូង​គេ​ឃើញ​រថយន្ត​កុងតឺន័រ​បើក​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង​ក្នុង​ល្បឿន​លឿន​​ច​លុះ​មកដល់​ចំណុចកើតហេតុ​ដោយសារតែ​ផ្លូវ​កោង​បួង​ចង្កូត​មិនទាន់​​ បណ្ដាលឱ្យ​ទៅបុក​គ​ម្រ​ប​លូ​បែក​ទុយោ​ទឹក​របស់​រដ្ឋ​ចេញ​ទឹក​អស់​មួយ​។​

​រថយន្ត​មិនទាន់​អស់​ល្បឿន​ បន្ត​ទៅបុក​រះ​ផ្ទះ​វេរ​លុយ​វី​ង​,​ផ្ទះ​អ៊ី​ម៉ាន់​នី​,​ផ្ទះ​ទ្រូ​ម៉ាន់​នី​,​ផ្ទះ​លី​ហួ​វេ​លុយ​,​និង​បន្ត​ទៅមុខ​ក្រឡាប់​លើ​កន្លែង​លក់​ស្រា​ក្រឡុក​បែកបាក់​ទូតុ​កៅអី​អស់​ជាច្រើន​ទៀត​។​ភ្លាមៗ​គេ​ឃើញ​តៃកុង​រថយន្ត​បាន​បើកទ្វារ​ចេញ​រត់​បាត់​។​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ពុំមាន​នរណាម្នាក់​រងរ​បួស​ឬក៏​ស្លាប់​នោះទេ​៕S/​hA