​ណែនាំ​ស្តីពី​និតិ​វី​ធី​បច្ចេកទេស​នៃ​ការរៀបចំ​គម្រោង​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

101
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​កិច្ចប្រជុំ​ស្តី​ការផ្សព្វផ្សាយ​សារាចរ​ណែនាំ​ពី​នីតិវីធី​បច្ចេកទេស​នៃ​ការរៀបចំ​គម្រោង​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​។​បាន​បើក​និង​បិទ​កាលពី​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០២០​។​

លោក​បឹង​គឹម​សឹង​ប្រធាន​មន្ទីរ​ស​ដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​៖​កិច្ចប្រជុំ​ស្តី​ការផ្សព្វផ្សាយ​សារាចរ​ណែនាំ​ស្តីពី​និតិ​វី​ធី​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​លោក​,​លោកស្រី​ជា​មន្ត្រីរាជការ​ដែល​ពាក់​ព័ន្ធ​។​តាមរយៈ​ការផ្តល់​ជាគោលការណ៍​ណែនាំ​ថ្មីៗ​ដែលជា​មូលដ្ឋាន​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​រៀបចំ​គំរោង​ថវិការ​ឆ្នាំ​២០២០​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធិភាព​និង​ស័ក្តិ​សិទ្ធ​ភាព ។​

​ធានា​ការគ្រប់គ្រង​ការអនុវត្ត​ថវិការ​ដើម្បី​ឈានទៅ​បង្កើត​លទ្ធផល​ជាក់ស្តែង​ដែល​អាច​វាសវែង​បាន​និង​ការរួមចំណែក​ដោយផ្ទាល់​ក្នុងការ​សម្រេច​គោលបំណង​នយោបាយ​អាទិភាព​របស់​រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ​។​លោក​បឹង​គឹម​សឹង​បន្តថា​៖​គឺ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នៃ​ការធ្វើ​ទំនើបកម្ម​និង​ការពង្រឹង​ប្រព័ន្ធ​ថវិការ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ស្របតាម​ក្របខណ្ឌ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​។​ថវិការ​ឆ្នាំ​២០២០​រដ្ឋាភិបាល​បានកំណត់​គោលដៅ​សូចនាករ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ឆ្នាំ​២០២០​ដែល​ចែង​ក្នុង​ច្បាប់​រួចជាស្រេច​ហើយ​។​

​ក្នុងឱកាស​នោះ លោក​អ៊ុ រាត្រី បាន​ថ្លែងថា​៖ អភិបាលក្រុង ស្រុក ប្រធានការិយាល័យ​រដ្ឋ​បាល ហិរញ្ញវត្ថុ​ស្រុក​ក្រុង​លោក​ចៅសង្កាត់​ឃុំ​ស្មៀន​និង​មន្ត្រី​ពាក់ព័ន្ធ​ក្រោយពី​បាន​ចូលរួម​កិច្ចប្រជុំ​នេះហើយ​ត្រូវយក​ចំណេះដឹង​និង​សមត្ថភាព​គួបផ្សំ​និង​បទពិសោធន៍​ការងារ​។​ដើម្បី​ធានា​ឱ្យ​ប្រាកដថា​ការរៀបចំ​គំរោង​ថវិការ​ឆ្នាំ​២០២០​នេះ​អាច​សម្រេចបាន​សមិទ្ធផល​តាម​គោលដៅ​សូចនាករ​ដែល​បានកំណត់ ៕S/

​រូបថត​៖​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​ស្តីពី​និតិ​វី​ធី​បច្ចេកទេស​នៃ​ការរៀបចំ​គម្រោង​ថវិការ​របស់​រដ្ឋា​បាល​ថ្នាក់ក្រោម​ជាតិ​សម្រាប់​ឆ្នាំ​២០២០ (​រូប​៖ ប​.​ជ័យ )​