កងទ័ព​អាម៉េរិក​ដកចេញ​ពី​មូលដ្ឋានទ័ព​ចំនួន​៥​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

142
ចែករម្លែក

​ចាប់តាំងពី​សហរដ្ឋ​អាម៉េរិក​បានចាប់ផ្តើម​កា​ន់​កាប់​អា​ហ្វ​ហ្គានី​ស្ថានជា​លើកដំបូង​កាល​ពី​ឆ្នាំ​២០០១ កងទ័ព​ដែល​នៅ​សេសសល់​ត្រូវ​ជួយ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ក្នុង​ការប្រយុទ្ធប្រឆាំង​ក្រុម​តា​លី​បង់​។ ​ឥឡូវ​នេះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុងផ្តល់​អាទិភាព​ដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុម​អ៊ីស្លាម​និយម​នេះ​ក្នុង​កិច្ច​ខំប្រឹងប្រែង​ដើម្បី​បញ្ចប់​អំពើហិង្សា​ដែល​កំពុង​កើតមាន​នេះ​។​

​តំណាង​សេត​វិមាន​ម្នាក់​បាន​ឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​កក្កដា​ថា​សហរដ្ឋ​អាម៉េរិក​បាន​បិទ​មូលដ្ឋាន​យោធា​ចំនួន​៥​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀ​ង​ជាមួយ​ក្រុម​តា​លី​បង់ ​ដែល​បាន​ព្រមព្រៀង​គ្នា​អស់​រយៈពេល​ជាង​៤ ខែ​មក​ហើយ​។​

​លោក​ហ្សា​ល់​ម៉េយ ខា​លីហ្សា​យ អ្នក​តំណាង​ពិសេស​របស់​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់​ត្រាំ​សម្រាប់​កិច្ចចរចា​បាន​និយាយថា កិច្ចព្រមព្រៀង​នេះ តំរូវ​អោយ​ដក​កងកម្លាំង​ទ័ព​អាម៉េរិក​ចេញពី​មូល​​ដ្ឋា​ន​ក្នុង​រយៈពេល​១៣៥​ថ្ងៃ​ដំបូង​។​

​លោក​បាន​បន្ថែមថា ក្រៅពី​ការកាត់បន្ថយ​កម្លាំង​និង​ការចាកចេញ​ពី​មូលដ្ឋាន​ចំនួន​៥ កងទ័ព​NATO ក៏​នឹង​ត្រូវបាន​កាត់បន្ថយ​ឱ្យ​នៅ​ចំនួន​សម​មាត្រ​ផងដែរ​។​

​យោង​តាម​សារព័ត៌មាន​អា​ហ្វ​ហ្គានី​ស្ថាន​Tolo មូលដ្ឋាន​យោធា​ដែល​ត្រូវ​បិទ​ចំនួន​៥​នេះ ស្ថិតនៅ​តំបន់​ភាគ​ខាងត្បូង​និង​ខាងកើត​នៃ​ប្រទេស​នេះ​។​ប៉ុន្តែ មូលដ្ឋាន​ធំៗ​ដ៏​សំខាន់ នៅ​ទីក្រុង​បា​ហ្ក្រា​ម​និង​​មូលដ្ឋាន​ទ័ពអាកាស​នៅ​ទីក្រុង​កាន់​ដា​ហា គឺ​នៅ​បន្ត​ធ្វើ​ប្រតិបត្តិការ​។​

​ជា​ផ្នែក​មួយ​នៃ​ការ​ខំ​ប្រឹងប្រែង​របស់​ពួក​គ​ក្នុង​ការកាត់បន្ថយ​វត្ត​មាន​កងទ័ព សហរដ្ឋ​អាម៉េរិក​បាន​កាត់បន្ថយ​ចំនួន​កងទ័ព​របស់​ពួកគេ​មក​នៅត្រឹម​៨.៦០០​នាក់​ដែល​ជា​ការថយចុះ​គួរ​ឱ្យ​កត់​​សម្គាល់​ពី​ចំនួន​១០០.០០០ នាក់​កាលពី​ឆ្នាំ​២០១០៕​ប្រែ​សម្រួល​៖​សុខា​/sn

កងទ័ព​អាម៉េរិក​យាម​ការពា​រ​សន្តិសុខ នៅពេល លោក ដូ​ណា​ល់ ត្រាំ​ធ្វើ​ទស្សនកិច្ច​នៅ​មូលដ្ឋានទ័ព​មួយ​នៅ​ទីក្រុង​បា​ហ្ក្រា​ម​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន កាលពី​ឆ្នាំ​២០១៩