ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា ថតរូប​បែប​ស្ទា​យ​អឺរ៉ុប ដើម្បី​ទាក់​ការចាប់ អារម្មណ៍

197
ចែករម្លែក

ភ្នំពេញ​៖ កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា ដែលជា​បវរ​កញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ​កម្ពុជា ឆ្នាំ​២០១៩ បាន​បញ្ចេញ​សកម្មភាព​ថ្មី តាមរយៈ​ការថតរូប​ប្លែកៗ បែប​ស្ទា​យ​អឺរ៉ុប​ដើម្បី​ទាក់​ការចាប់អារម្មណ៍​។​

​រូបថត​ថ្មី​លេងខ្លួន​ប្លែក​របស់​តារា​បង្ហាញ​ម៉ូត កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ បានបង្ហាញ​ជាថ្មីទៀត ធ្វើឱ្យ​ទស្សនិកជន និង​អ្នកគាំទ្រ​នាង មានការ​ចាប់អារម្មណ៍ និង​សរសើរ​នាង​លេង​ស្ទា​យ​បែប​អឺរ៉ុប​។

​រូបថត​នៃ​ការតុបតែង និង​លេងខ្លួនបែប​អឺរ៉ុប​យ៉ាង​ទាន់សម័យ ធ្វើឱ្យ​តារា​បង្ហាញ​ម៉ូត​កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា ពិតជា​ស្អាត​ប្លែក​ភ្នែក ធ្វើឱ្យ​ទស្សនិកជន និង​អ្នកគាំទ្រ​ស្ទើរ​មើល​នាងមិន​ស្គាល់ ហើយ​សរសើរ​ថា នាង​តែងតែ​មានគំនិត​ថ្មីៗ ប្លែកៗ និង​ស្អាតៗ បង្ហាញជូន​មហាជនជាប់​រហូត​មិនឱ្យ​ស្ងាត់​ឡើយ​។​

​កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា បាន​ប្រាប់​រស្មី​កម្ពុជា​ថា “​ខ្ញុំ​សប្បាយចិត្ត ដែល​បញ្ចេញ​សមត្ថភាពក្នុងការ​ថតរូប​ថ្មីៗ ក៏ដូចជា​បញ្ចេញស្នាដៃ​ថ្មី កុំឱ្យ​ស្ងាត់​ពី​នាង​ខ្ញុំ​។ នាង​នឹង​បង្ហាញ​សកម្មភាពថ្មី​ទៀត ដើម្បី​ទស្សនិកជន ពេញចិត្ត ហើយ​នាង​ខ្ញុំ​អរគុណ​បងប្អូន​ដែល​គាំទ្រ ស្រឡាញ់​នាង កន្លងមក​”​។​
​ ​
​សូមបញ្ជាក់ថា រូបថត​ប្លែកៗ បែប​សិល្បៈ​របស់​នាង បង្ហោះ​ជា​បន្ត ក្នុងអំឡុង​អាទិត្យ​នេះ លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដែល​ធ្វើ​អ្នកគាំទ្រ​នាង ពេញចិត្ត និង​សរសើរ​ចំពោះ​ការលេង​ខ្លួន ប្លែកៗ​ថ្មី ដល់​ទស្សនិកជន ជាប់​រហូត មិនឱ្យ​ស្ងាត់​ឡើយ បើទោះបីជា​វិបត្តិ​ជំងឺ​កូ​វិដ ១៩​កំពុងតែ​វាយប្រហារ​គ្រប់ផ្នែក​នៃ​សង្គម​ពេលនេះ​។​


សូម​រំលឹកថា កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា ជា​តារា​បង្ហាញ​ម៉ូត និង​ជា​បេក្ខភាព ចូលរួម​ប្រកួត​កញ្ញា ឯក​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ​ឆ្នាំ​២០១៩ មិនអាច​ដណ្តើម​មកុដ​លេខ​រៀង​ណាមួយ​បានឡើយ ប៉ុន្តែ​ការប្រកួត​លើក​នេះ នាង​បាន​បង្អួត​សម្រស់ និង​ស្នាដៃ​នាង ដែល​ទទួល​ការគាំទ្រ​ខ្លាំង​វិញ ពី​ខ្មែរ​យើង​។​
​ ​
​ជាមួយគ្នា​នោះ កញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ​កម្ពុជា ឆ្នាំ​២០១៩ ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា បាន​គ្រង​ឈុត​សម្លៀកបំពាក់​តំណាង​ជាតិ រចនា​ឡើង​ដ៏​ប្រណិត នៅក្នុង​ការប្រកួតប្រជែង ឈុត​តំណាង​ជាតិ នៃ​កម្មវិធី​ប្រកួត​កញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ​ឆ្នាំ​២០១៩ ដែល​រចនាឡើង​ដោយ​សម្អាងការ ហេង​ឡុង ហ្គោល​៕ ដោយ​៖ បូ​រិ​ន​/Ha