អាក្រក់មើលពេកដល់ថ្នាក់ប៉ូលិសឃាត់ និងបញ្ជាឱ្យ…

1182
ចែករម្លែក
  • 2
    Shares

នារីទេសចរបរទេសម្នាក់ត្រូវបានប៉ូលិសហ្វីលីពីន ឃាត់ឱ្យឈប់ពីបទជិះម៉ូតូស្លៀកប៊ីគីនីបញ្ចេញកំប៉េះគូទកណ្តាលវាលហើយបញ្ជាឱ្យយកសារុងបិទបាំងកេរ្តិ៍ខ្មាសរបស់នាង ព្រោះវាអាក្រក់មើលខ្លាំងពេក។

មន្រ្តីប៉ូលិសបានប្រទះឃើញនារីសក់ពណ៌ទង់ដែងខាងលើនេះ ជិះម៉ូតូជាមួយបុរសជនបរទេសសក់រួញអង្គាដីម្នាក់ ដែលពាក់វែនតាការពារពន្លឺព្រះអាទិត្យហើយអត់ពាក់អាវនៅលើកោះមួយក្នុងខេត្តបូហូល (Bohol) ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៦ ខែមីនា។

អ្នកបើកបរម៉ូតូឆ្លងកាត់ដែលឃើញហេតុការណ៍នេះ បានថតផ្តិតយកសកម្មភាពមន្រ្តីប៉ូលិសឃាត់ទេសចរបរទេសទាំងពីរនាក់ហើយបញ្ជាឱ្យនារីបរទេសខាងលើយកសារុងពណ៌ត្នោតគ្រប់បិទបាំងកេរ្តិ៍ខ្មាសរបស់នាង។

ទាក់ទិនហេតុការណ៍នេះ អ្នកនាំពាក្យប៉ូលិសបានបញ្ជាក់ថាពិតជាមានករណីបែបនេះមែន ហើយប៉ូលិសធ្វើបែបនេះដើម្បីរក្សាមុខមាត់និងសេចក្តីថ្លៃថ្នូររបស់ប្រទេសខ្លួន៕ដោយ៖ ខុម /SN

ទីតាំងផ្សាយពាណិជ្ជកម្ម