កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ ពុធ ទី​១៥ ខែ កក្កដា ឆ្នាំ ២០២០

124
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(00:00) Burnley vs Wolverhampton
(00:00) Manchester City vs Bournemouth
(00:00) Newcastle vs Tottenham Hotspur
(02:15) Arsenal vs Liverpool
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Arsenal Vs Liverpool

បន្ទាប់ពី​បរាជ័យ​ថ្មីៗ​នេះ ក្រុម Arsenal នឹង​ត្រឡប់មក​ទឹកដី​វិញ ដើម្បី​ទទួលភ្ញៀវ​ក្រុម Liverpool ខណៈពេល​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ឈាន​ចូលដល់​ជុំ​ទី​៣៦​នៃ​ការប្រកួត​។ ក្រុម Arsenal ឈរ​នៅ​លេខ​រៀង​ទី​៩​នៅលើ​តារាង​ដែលមាន​៥០​ពិន្ទុ ដោយមាន​គម្លាត​៤៣​ពិន្ទុ​ពី​ក្រុម Liverpool ។​
​ ​
​វា​ក្លាយជា​រដូវ​កាល​ដ៏​រង្គោះរង្គើ​សម្រាប់​ក្រុម Arsenal ហើយ​ការ​ចាញ់​ក្រុម Tottenham ២-១ បានធ្វើ​ឲ្យ​ក្តីសង្ឃឹម​ក្នុងការ​បញ្ចប់​នៅលើ​លេខ​រៀង​ល្អ​ជាង​នេះ​ប្រែជា​ស្រអាប់​។ នៅពេលនេះ ពួកគេ​លេង​ពីរ​ប្រកួត​ដោយ​មិនអាច​រកបាន​ជ័យជម្នះ​សោះ​ហើយ​អ្វីដែល​ពួកគេ​អាចធ្វើ​បានល្អ​គឺ​នៅក្នុង​ក្របខណ្ឌ FA Cup ។​
​ ​
​អ្វី​ដែលជា​បញ្ហា​របស់​ពួកគេ​គឺ​ប្រព័ន្ធ​ការពារ ហើយ​ក្នុង​ពីរ​ប្រកួត ពួកគេ​ជួប​បញ្ហា​ជាថ្មី ដោយ បាត់បង់​៥​ពិ​ន្តុ បន្ទាប់ពី​នាំមុខ​រួច​។ ការប្រកួត​ជាមួយ​ក្រុម Tottenham ក្រុម​នេះ​ធ្វើបាន​ល្អ​នៅ តំបន់​ប្រយុទ្ធ ប៉ុន្តែ​ប្រព័ន្ធ​ការពារ​អន់ ហើយ​ធ្វើ​ឲ្យ​ក្រុម​នេះ​បាក់មុខ​។​នៅពេលនេះ ពួកគេ​ត្រូវ ប្រឈមមុខ​នឹង​ក្រុម​ដែលមាន​ប្រព័ន្ធ​ប្រយុទ្ធ​និង​ប្រព័ន្ធ​ការពារ​ល្អ​បំផុត​នៅក្នុង​លី​ក​។​
​ ​
​ចំណុច​វិជ្ជមាន​ធំ​បំផុត​សម្រាប់​ក្រុម Arsenal គឺថា ពួកគេ​ធ្វើ​បានល្អ​នៅក្នុង​ទឹកដី ហើយ​នៅមុន ការប្រកួត​នេះ ក្រុម​នេះ​មិនទាន់​ចាញ់​ទេ ហើយ​អាច​រកបាន​ជ័យជម្នះ​៥​លើក​។​
​ ​
​ទោះបីជា​យ៉ាងណា នៅក្នុង​១៧​ប្រកួត​ក្នុង​លី​កនៅ​រដូវ​កាល​នេះ ក្រុម Arsenal អាច​រក្សាបាន ឃ្លី​ន​ស៊ីត​ត្រឹម​៥​ប្រកួត ប៉ុន្តែ​ការពារ​មិនសូវ​បានល្អ​ទេ​។​
​ ​
​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​៩​ដែល​បាន​ជួប​ប្រកួត​ជាមួយ​ក្រុម Arsenal ពួកគេ​អាច​យកឈ្នះ តែ​ក្រុម Manchester United តែប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​ចាញ់​៣​ក្នុងចំណោម​១៧​ប្រកួត​ក្នុង​លី​ក នៅ​រដូវ​កាល​នេះ​។​
​ ​
​ផ្ទុយទៅវិញ​ក្រុម Liverpool បន្ទាប់ពី​បានក្លាយ​ជា​ជើងឯក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​រួចមក ក្រុម​នេះ​គ្មាន​អ្វីដែល​ត្រូវ​លេង​ច្រើន​នោះទេ​។ ប្រហែលជា​ពួកគេ​សម្លឹង​រក​ឱកាស​ធ្វើ​ព្យុះភ្លៀង សម្រាប់​ប៉ុន្មាន​ប្រកួត​ដែល​នៅសល់ ប៉ុន្តែ​ពួកគេ​ប្រហែលជា​ព្យាយាម​លេង​បែប​សប្បាយ ច្រើនជាង​។​
​ ​
​ក្រុម​នេះ​មាន​បញ្ហា​របួស​បន្តិចបន្តួច​នៅមុន​ការប្រកួត​នេះ ស្របពេល​កីឡាករ ជែ​ម​ស៍ មី​ល​ន័​រ (James Milner) ប្រធាន​ក្រុម ច​ឌែ​ន ហិន​ដឺ​សិន (Jordan Henderson) និង​ខ្សែការពារ ចូ​អែល ម៉ា​ទីព (Joel Matip) ត្រូវការ​ការព្យាបាលរ​បួស ប៉ុន្តែ​ថា​វា​មិនគួរ​មាន​បញ្ហា​ជាមួយ​កីឡាករ​វ័យ ក្មេង​មួយចំនួនទៀត​នោះទេ​ក្នុងការ​ជ្រើសរើស​។​
​ ​
​ក្រុម Liverpool លេង​ស្មើ​ជាមួយ​ក្រុម Burnley ក្នុង​ប្រកួត​ចុងក្រោយ​ដោយ​បាត់បង់​ស្ថិតិ​ល្អ​របស់ ខ្លួន​នៅក្នុង​លី​កនៅ​រដូវ​កាល​នេះ ប៉ុន្តែ​ស​ង្ឃឹ​ស​ថា នឹង​រកបាន​ជ័យជម្នះ បន្ទាប់ពី​មាន​បញ្ហា បន្តិចបន្តួច​។​
​ ​
​សម្រាប់​ប្រកួត​ក្រៅ​ទឹកដី ក្រុម Liverpool បាន​យកឈ្នះ​ក្រុម Brighton ៣-១ ដើម្បី​បញ្ចប់​ស្ថិតិ​មិន ដែល​ឈ្នះ​៥​ប្រកួត​ក្រៅ​ទឹកដី​។ វា​គឺជា​លើកដំបូង​ហើយ​ដែល​ពួកគេ​រកបាន​គ្រាប់​បាល់​ក្នុង​៦ ប្រកួត​ជាប់​គ្នា ហើយ​សង្ឃឹមថា នឹង​បង្កើន​ស្ថិតិ​នៅលើ​ទឹកដី Emirates ។​
​ ​
​ជំនួប​កន្លងមក​រវាង​ក្រុម​ទាំងពីរ ពួកគេ​អាច​ទាត់​បាល់​បញ្ចូល​ទី​ដូចគ្នា​ក្នុងជំនួប​ថ្មីៗ​នេះហើយ​ធ្លាប់ ប្រកួត​ស្មើ ៥-៥ ក្នុង​ម៉ោង​ធម្មតា ប៉ុន្តែ​ក្រុម Liverpool អាច​រកបាន​ជ័យជម្នះ​ដោយ​ការ​ទាត់ ប៉េ​ណា​ល់​ទី ៦​ប្រកួត​ក្នុងចំណោម​៧​ប្រកួត​រវាង​ក្រុម​ទាំងពីរ ពួកគេ​អាច​រកបាន​៤​គ្រាប់​ឬ​ច្រើន ជាង​នេះ ស្របពេល​ក្រុម Liverpool គឺជា​ក្រុម​ដែលមាន​ប្រៀប ដោយ​រកបាន​ជ័យជម្នះ​៤​ប្រកួត ហើយ​ក្រុម Arsenal មិនទាន់​រកបាន​ជ័យជម្នះ​មួយ​ប្រកួត​នៅឡើយ​ទេ​៕ ប្រែ​សម្រួលៈ ពិសិដ្ឋ​
​ទស្សនៈ Arsenal 1-3 Liverpool
•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(00:30) AC Milan vs Parma
(00:30) Bologna vs Napoli
(00:30) Sampdoria vs Cagliari
(02:45) Lecce vs Fiorentina
(02:45) Roma vs Verona
(02:45) Sassuolo vs Juventus
(02:45) Udinese vs Lazio