ធនាគារអាម៉េរិកលៃលុយបម្រុងរាប់ពាន់លានដុល្លារដើម្បីទប់ទល់នឹងឥណទានខូច

170
ចែករម្លែក

ធនាគារអាម៉េរិកធំៗចំនួន ៣ បាននិយាយកាលពីថ្ងៃអង្គារទី១៤កក្កដាថា ពួកគេបានលៃទុកប្រាក់ចំនួន ២៣ ពាន់លានដុល្លារបន្ថែមទៀតដើម្បីសាគួរទប់ទល់នឹងឥណទានខូច ដែលនេះសបញ្ជាក់ពីស្ថានភាពផុយស្រួយនៃសេដ្ឋកិច្ចអាម៉េរិកដោយសារតែជំងឺរាតត្បាតកូវីដ១៩។

ទោះបីជាមានសញ្ញាជាបណ្តើរៗនៃការស្ទុះងើបឡើងវិញនៅពេលអាជីវកម្មបើកទ្វារឡើងវិញក៏ដោយ ក៏ប៉ុន្តែវិធានការដើម្បីទប់ស្កាត់កូវីដ១៩បានបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនិងបណ្តាលឱ្យបាត់បង់ការងាររាប់លាននៅក្នុងសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។ ការណ៍នេះបានធ្វើឱ្យមានការបារម្ភថា ក្រុមហ៊ុននានានឹងពិបាកក្នុងការសងបំណុល ហើយក្រុមគ្រួសារនានានឹងមិនអាចបង់រំលោះផ្ទះ ប្រាក់កម្ចីរថយន្ត និងកាតឥណទានបានទេ។

ធនាគារទាំងបីបានរងគ្រោះសរុបរួមគ្នាប្រមាណ ៥ ពាន់លានដុល្លារពីឥណទានខូចនៅក្នុងត្រីមាសចុងក្រោយ ហើយខណៈដែលពួកនាយកប្រតិបត្តិនិយាយថាពួកគេសង្ឃឹមថាកត្តានេះនឹងកត់សម្គាល់អំពីផលប៉ះពាល់ខ្លាំងបំផុតពីបញ្ហាឥណទាន ពួកគេបានទទួលស្គាល់ថាសុខភាពនៃប្រាក់កម្ចីគឺអាស្រ័យលើការវិវត្តនៃជំងឺកូវីដ១៩។

ករណីវីរុសកូរ៉ូណានិងចំនួនអ្នកស្លាប់កាន់តែអាក្រក់ទៅៗនៅសហរដ្ឋអាម៉េរិកចាប់តាំងពីថ្ងៃទី ៣០ ខែមិថុនាដែលជាចុងត្រីមាសទី២ ដោយនាំឱ្យមន្រ្តីនៅរដ្ឋកាលីហ្វ័រញ៉ារដ្ឋតិចសាស់និងរដ្ឋដទៃទៀតស្តារការរឹតត្បិតឡើងវិញ បន្ទាប់ពីបើកដំណើរការសេដ្ឋកិច្ចរបស់ពួកគេឡើងវិញមិនបានប៉ុន្មានផងនោះ។

លោក ម៉ៃឃើល ខូបាត នាយកប្រតិបត្តិធនាគារ Citigroup បាននិយាយថា “ការរីករាលដាលនៃជំងឺរាតត្បាតបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចហើយវាហាក់មិនថមថយឡើយ រហូតដល់មានវ៉ាក់សាំងទូលំទូលាយ”៕ ដោយ៖ កញ្ញាដាលីស

ឥណទានខូចមានច្រើនឡើងដោយសារកូវីដ១៩