ហិ​កទ័រ បេ​ល​ឡឺ​រិ​ន អន្ទះសា​ចង់​ចាក​ចេញពី​ក្រុម Arsenal

143
ចែករម្លែក

កីឡាករ ហិ​កទ័រ បេ​ល​ឡឺ​រិ​ន (Hector Bellerin) អន្ទះសា​ចង់​ចាក​ចេញពី​ក្រុម Arsenal ប៉ុន្តែ​ត្រូវ បាន​បដិសេធ​ដោយ​ក្លឹប​យក្ស Bayern Munich នៅ​ក្របខណ្ឌ Bundesliga ដោយសារតែ​ប្រព័ន្ធ ការពារ​ដ៏​អន់​នៅ​រដូវ​កាល​នេះ នេះ​បើតាម​សេចក្តីរាយការណ៍​។​
​ ​
​បេ​ល​ឡឺ​រិ​ន កំពុង​ស្វះ​ស្វែងរក​ការផ្លាស់ប្តូរ​ក្លឹប បន្ទាប់ពី​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ជាមួយ នឹង​រដូវ​កាល​នេះ​។​
​ ​
​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​កន្លងមក​ធ្លាប់​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លឹប Bayern Munich ប៉ុន្តែ​ក្លឹប​យក្ស​អាល្លឺម៉ង់​នេះ ហាក់ដូចជា​មិន​ចង់​ផ្ទេរ​នោះទេ បើទោះបីជា​កីឡាករ​រូបនេះ អាច​នឹងធ្វើ​បានល្អ​នៅក្នុង​តម្លៃ​ប្រហែល​២០​លាន​ផោន​ក៏ដោយ​។​
​ ​
​មាន​ព័ត៌មាន​អះអាងថា ក្រុម​ជើងឯក​ក្របខណ្ឌ Bundesliga នេះ​មិន​ចង់​ចំណាយ​នោះ​ដោយ សារ​តែ​នៅសល់​កីឡាករ​បម្រុង​ច្រើន​ទៀត​។​
​ ​
​បន្ទាប់ពី​ផ្ទេរ​ចេញពី​ថ្នាល​យុវជន​របស់​ក្លឹប Barcelona កាលពី​៩​ឆ្នាំមុន កីឡាករ បេ​ល​ឡឺ​រិ​ន បាន​ចំណាយពេល​ស្ទើរតែ​ពេញ​មួយ​អាជីព​នៅ​ក្លឹប Arsenal ដោយបាន​បង្ហាញមុខ​លើក ដំបូង​នៅក្នុង​ឆ្នាំ​២០១៣​។​
​ ​
​បេ​ល​ឡឺ​រិ​ន បាន​ក្លាយជា​កីឡាករ​ជាទី​ពេញនិយម​ក្នុងចំណោម​អ្នកគាំទ្រ ដោយបាន​បង្ហាញមុខ ១៩៥​លើក​និង​ជួយ​បង្កើត​ឱកាស​២៥​លើក​សម្រាប់​ក្លឹប​នេះ មុនពេល​ធ្លាក់​ទម្រង់​លេង​នៅ រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហិ​កទ័រ បេ​ល​ឡឺ​រិ​ន (Hector Bellerin)