លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា និង​ក្លឹប Manchester City ធូរស្បើយ​

131
ចែករម្លែក

​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) និង​ក្លឹប Manchester City បានបង្ហាញ​ភាព​ធូរស្បើយ បន្ទាប់ពី​ពួកគេ​ឈ្នះ​បណ្តឹងឧទ្ធរណ៍​លើ​បម្រាម​មិន​ឲ្យ​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​រយៈពេល​ពីរ​ឆ្នាំ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​។​
​ ​
​ដើមឡើយ UEFA ហាក់​ឃាត់​ក្លឹប Manchester City មិន​ឲ្យ​លេង​នៅ​ក្របខណ្ឌ Champions League រយៈពេល​ពីរ​ឆ្នាំ បន្ទាប់ពី​រំលោភ​លក្ខន្តិកៈ​ការចំណាយ​ប្រកបដោយ​យុត្តិធម៌ ប៉ុន្តែ​សេចក្តីសម្រេច​នេះ​ត្រូវបាន​កែប្រែ​វិញ​កាលពី​ថ្ងៃ​ច័ន្ទ​។​
​ ​
​អតីត​កីឡាករ ហ្គែ​រី លី​ណេ​គ័​រ (Gary Lineker) និង លៀម ហ្គា​ល​ឡា​ហ្គ័​រ (Liam Gallagher) បាន​ចូល​ខ​មិន​នៅលើ​បណ្តាញ​សង្គម​ដោយ​បង្ហាញ​ភាព​រីករាយ​ចំពោះ​ការសម្រេច​នេះ​។​
​ ​
​លី​ណេ​គ័​រ អតីត​ខ្សែប្រយុទ្ធ​អង់គ្លេស​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ទ្វី​ត​ធើ ថា “​បម្រាម លើ​ក្រុម Manchester City ត្រូវបាន​ដកចេញ​ហើយ​។ តែ​នៅជាប់​ការពិន័យ​ជា​ប្រាក់ ប៉ុន្តែ​វា​គឺ ជា​ជោគជ័យ​មួយ​សម្រាប់​ក្លឹប​នេះ​”​។​
​ ​
​នៅពេលនេះ ក្រុម City ធូរចិត្ត​ដោយ​ដឹងថា ពួកគេ​មាន​សិទ្ធិ​បន្ត​ការប្រកួត​ជាមួយ​ក្រុម​ធំៗ​នៅ ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​មានការ​បារម្ភ​ថា ប្រសិនបើ​ការព្យួរ​រយៈពេល​ពីរ​ឆ្នាំនេះ​ត្រូវបាន​តម្កល់​នោះ ពួកគេ​ប្រហែលជា ត្រូវ​បាត់បង់​កីឡាករ​ល្អៗ​ច្រើន រួមទាំង​ខ្សែបម្រើ​ដូចជា ខេ​វីន ដឺ ប្រា​ញ់ (Kevin De Bruyne) ដោយសារតែ​គ្មាន​ឱកាស​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)