រអ៊ូរទាំ​, រទូរទាំ​, រអែរអូវ​, អ៊ូងព្រនូង​, កកិចកកុច​, កកេបកកាប, កកែងកកោង​, កកែកករ​

193
ចែករម្លែក

ដកស្រង់ៈ​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

រអ៊ូរទាំ (​កិរិយាវិសេសន៍​)​ៈដែល​ពោល​រអ៊ូៗ​ច្រំ​ដែល​រឿយៗ និយាយ​រអ៊ូរទាំ​; សម្ដី​រអ៊ូរទាំ​, មនុស្ស​រអ៊ូរទាំ ។ វេ​វ​. រទូរទាំ ។ គុណសព្ទៈ​ដែល​ពោល​រអ៊ូៗ​ច្រំ​ដែល​រឿយៗ និយាយ​រអ៊ូរទាំ​; សម្ដី​រអ៊ូរទាំ​, មនុស្ស​រអ៊ូរទាំ ។ វេ​វ​. រទូរទាំ ។​

រទូរទាំ (​កិរិយាវិសេសន៍​)​ៈដែល​ពោល​រទូៗ​ច្រំ​ដែល​រឿយៗ និយាយ​រទូរទាំ​; សម្ដី​រទូរទាំ​, មនុស្ស​រទូរទាំ ។ វេ​វ​. រអ៊ូរទាំ ។ គុណសព្ទៈ​ដែល​ពោល​រទូៗ​ច្រំ​ដែល​រឿយៗ និយាយ​រទូរទាំ​; សម្ដី​រទូរទាំ​, មនុស្ស​រទូរទាំ ។ វេ​វ​. រអ៊ូរទាំ ។​

រអែរអូវ (​កិរិយាវិសេសន៍​)​ៈដែល​រង៉ែរង៉ូវ​មិនសូវ​ស្រាក​, រអ៊ូរទាំ​ច្រំ​ដែល ពោល​រអែរអូវ​; សម្ដី​រអែរអូវ ។ មនុស្ស​រអែរអូវ មនុស្ស​ដែល​រមែង​ពោល​រង៉ែរង៉ូវ​មិនសូវ​ស្រាក ។ គុណសព្ទៈ ដែល​រង៉ែរង៉ូវ​មិនសូវ​ស្រាក​,​រអ៊ូរទាំ​ច្រំ​ដែល​។​ពោល​រអែរអូវ​; សម្ដី​រអែរអូវ ។ មនុស្ស​រអែរអូវ មនុស្ស​ដែល​រមែង​ពោល​រង៉ែរង៉ូវ​មិនសូវ​ស្រាក

អ៊ូងព្រនូង (​គុណសព្ទ​) ( ព​. សា​. ) ដែល​ធំ​សំពោង​មិន​សមរម្យ ស្ពាយ​សំពាយ​អ៊ូងព្រនូង​, បង្វេច​ធំ​អ៊ូងព្រនូង ។​

កកិចកកុច (​ក៏​កិ​ច​ក៏​កុ​ច​) គុណសព្ទៈ ដែលមាន​ចិត្តវៀច​,​មានគំនិត​គេចកែ​។ មនុស្ស​កកិចកកុច ។​

កកេបកកាប ​(​ក៏​កេ​ប​ក៏​កាប​)​កិរិយាវិសេសន៍ៈ ដែល​កខ្វេសកខ្វាស​ដោយ​ខំ ប្រឹង​ដើរ ឬ ប្រឹង​ឡើង​ឲ្យ​បាន​ឆាប់ ខំ​ឡើងដើមឈើ​កកេបកកាប ។​

កកែងកកោង (​ក៏​កែង​ក៏​កោង​)​គុណសព្ទៈ កិរិយា​ពុំគប្បី​, កោង​, ព្រហើន​, ឥតមាន​លំអុតលំឱន ។​
​នាមសព្ទៈ​កិរិយា​ពុំគប្បី​, កោង​, ព្រហើន​, ឥតមាន​លំអុតលំឱន ។​

កកែកកកោក (​ក៏​កែក​ក៏​កោ​ក​)​កិរិយាវិសេសន៍ៈ​សំដី​និយាយ​គ្នា ឮសូរ​កោ​ក ៗ ច្រើនដង ។​
​នាមសព្ទៈ​សំដី​និយាយ​គ្នា ឮសូរ​កោ​ក ៗ ច្រើនដង ។​

កកែកករ (​ក៏​កែ​ក៏​ករ​) កិរិយាវិសេសន៍ៈ សំដី​និយាយ​មិន​ច្បាស់លាស់​យ៉ាងដូច​ក្មេង​តូច​ដែល ទើប​ចេះ​ស្ដី​។ កូនប្រុស​ខ្ញុំ​បាន​ចេះ​ស្ដី​កកែកករ​ហើយ ។ នាមសព្ទ សំដី​និយាយ​មិន​ច្បាស់លាស់ យ៉ាងដូច​ក្មេង​តូច​ដែល​ទើប​ចេះ​ស្ដី កូនប្រុស​ខ្ញុំ​បាន​ចេះ​ស្ដី​កកែកករ​ហើយ ៕