ទារក​ក្នុង​ផ្ទៃ​ចេះ​ធ្វើ​ចលនា​អញ្ចឹង ដឹងថា​គេ​ធ្វើ​ដើម្បី​អ្វី​ទេ​?

175
ចែករម្លែក

​អារម្មណ៍​ដំបូង​គេ​ដែល​អ្នក​ដឹងថា​ជា​ចលនា​របស់​កូន​នោះ វា​ពិតជា​រឿង​មួយ​អស្ចារ្យ​ណាស់​សម្រាប់​បទពិសោធន៍​មាន​ផ្ទៃពោះ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​។ វា​គឺជា​វិធី​ថ្មី​មួយ​នៃ​ការទំនាក់ទំនង​ជាមួយ​ទារក​កំពុងតែ​លូតលាស់​ក្នុង​ផ្ទៃ​។ បើសិនជា​អ្នកជា​ម្តាយ​ថ្មីថ្មោង​អ្នក​ពិតជា​មាន​អារម្មណ៍​អស្ចារ្យ​ណាស់​នៅពេល​ដឹង​អំពី​រឿងនេះ​។​

​នៅ​ត្រីមាស​ទី​ពីរ ប្រហែលជា​ខែ​ទី​៥ គ្រោងឆ្អឹង និង​សាច់ដុំ​របស់​ទារក​បាន​លូតលាស់​ហើយ​។ ការលូតលាស់​ថ្មី​នេះ​នឹងធ្វើ​ឲ្យ​គេ​អាចធ្វើ​ចលនា និង​ពុត​ពែន​ខ្លួន​ក្នុង​ថង់ទឹកភ្លោះ​បាន​។​

ពេលណា​ដែលមាន​អារម្មណ៍​ដឹង​ការធ្វើ​ចលនា​របស់​ទារក​ទៅ​?
​អ្នកនឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ដឹង​ចលនា​របស់​ទារ​កនៅ​ត្រីមាស​ទី​ពីរ​ឡើងទៅ ជាពិសេស​សប្តាហ៍​ទី​១៨ ទៅ​២០​។ មួយវិញទៀត ទារក​ក៏​អាច​នឹងធ្វើ​ចលនា ដោយ​អ្នក​មិន​បានដឹង​ទៀតផង​ជាពិសេស​ក្នុង​សប្តាហ៍​ទី​៧ ។​

តើ​ពេល​ទារក​ធ្វើ​ចលនា ម្តាយ​មាន​អារម្មណ៍​អ្វីខ្លះ​ទៅ​?
​នៅពេល​ដំបូង​ដែល​អ្នកមាន​អារម្មណ៍​ដឹង​ចលនា​របស់​ទារក​នោះ វា​អាចជា​អារម្មណ៍​ឈឺ​ឈៀបៗ​ចេញពី​ក្រពះ និង​យល់ថា​មាន​ពពុះ​បែកៗ​នៅក្នុង​នោះដែរ​។ តាម​ការសិក្សា អ្នក​ក៏​អាចមាន​អារម្មណ៍​ដឹង​ដែរ​នៅពេល​គេ​ត្អើក​។​

​បើសិនជា​អ្នក​មិនមាន​អារម្មណ៍​ដឹង​ចលនា​របស់​ទារក​ក្រោយពី​ដឹង​ជា​លើកដំបូង​ទេ ក៏​កុំ​បារម្ភ​អី​ដែរ ព្រោះ​គេ​អាច​កំពុងតែ​គេង​។ ធម្មតា​ទារក​អាច​គេង​ប្រហែល ៦០​នាទី និង​ភ្ញាក់​រយៈពេល ៦០​នាទី​។ តើ​បើសិនជា ៦០​នាទី​ហើយ​នៅតែ​មិនមាន​អារម្មណ៍​ដឹង​ចលនា​គេ​ទៀត ការ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ដើម្បី​ពិនិត្យ​ក៏​មិនមាន​អ្វី​ខាតបង់​ដែរ​។​

ការទំនាក់ទំនង​រវាង​ម្តាយ និង​កូន​
​នៅពេល​អ្នកមាន​អារម្មណ៍​ដឹង​ចលនា​របស់​ទារក វា​គឺជា​សញ្ញា​ដ៏​សាមញ្ញ​បំផុត​ដែល​ទារក​មាន​សុខ​ភាពល្អ​។ សរសៃប្រសាទ​របស់​ទា​រកបាន​លូតលាស់​នៅពេលនេះ ហើយ​អារម្មណ៍​ដឹង​សម្លេង​ក៏​កើតមាន​ដែរ​។ ដូច្នេះ​ដោយសារតែ​ទារក​អាច​ស្តាប់លឺ យក​ល្អ​គួរតែ​ចំណាយពេល​និយាយ ច្រៀង លេង​ជាមួយ​គេ ឬ​អង្អែល​គេ​ឲ្យ​បាន​រាល់ថ្ងៃ​ផង​ទៅ​៕ ដោយៈ health.com.kh