ទឹកជំនន់​ភ្លាមៗ​សម្លាប់​មនុស្ស​១៥​នាក់​នៅ​ឥណ្ឌូណេស៊ី​

131
ចែករម្លែក

​ការ​ជន់​លិច​ភ្លាមៗ​នៅក្នុង​ខេត្ត​ស៊ូ​ឡាវេ​ស៊ី​ខាងត្បូង​របស់​ឥណ្ឌូណេស៊ី បាន​បណ្តាលឲ្យ​មនុស្ស​យ៉ាងតិច​១៥​នាក់​ស្លាប់​និង​មួយចំនួន​ទៀត​បាត់​ខ្លួន នេះ​បើ​តាម​ពួក​មន្ត្រី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​កក្កដា​។​

​មន្ត្រី​ស្រុក​ម្នាក់​បាន​និយាយថា « មនុស្ស​១៥​នាក់​បាន​ស្លាប់​និង​យើង​កំពុង​ពិនិត្យ​មើល​ការស្លាប់​ឬ​របួស រួមទាំង​ការ​ការខូចខាត​បន្ថែម​ទៀត​នៅពេល​ការចូល​ទៅ​កាន់​កន្លែងរ​ង​គ្រោះ​ត្រូវ​រារាំង​ដោយ​ភក់​»​។​

​ទឹកជំនន់​បាន​ចាប់ផ្តើម​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​ដែល​នាំឲ្យទឹក​ពេញ​ហៀរ​ទន្លេ​ចំនួន​៣​។​ភក់​និង​វត្ថុ​សំណល់​ផ្សេង​ដែល​ទឹកជំនន់​ហូរ​នាំយក​មក​បាន​គ្របពេញ​ផ្លូវ​និង​ផ្ទះ​​រាប់ពាន់​។​

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​សម្រាល​គ្រោះមហន្តរាយ​ជាតិ បាន​និយាយថា ទឹកជំនន់​បាន​ប៉ះពាល់​អ្នកស្រុក​ជាង​៤​ពាន់​នាក់​នៅ​ស្រុក​ចំនួន​៦​ក្នុងស្រុក ណត លូ​វូ​។​

​សូមបញ្ជាក់​ថា ការ​ធ្លាក់ភ្លៀង​ខ្លាំងៗ​តែង​បង្ក​ការបា​ក់ដី​និង​ទឹកជំនន់​ភ្លាមៗ​នៅ​ឥណ្ឌូណេស៊ី កន្លែង​ដែល​មនុស្ស​រាប់លាន​នាក់​រស់នៅ​តាម​តំបន់ភ្នំ​ឬ​ជិត​វាលទំនាប​លិច​ទឹក​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​អ្នកភូមិ​ដើរ​លុយ​ទឹក​ក់នៅ​តំបន់​ជន់​លិច​ក្នុង​ខេត្ត​ស៊ូ​ឡាវេ​ស៊ី​ខាងត្បូង​កាលពី​ថ្ងៃ​១៤​កក្កដា

​អ្នក​ជួយ​សង្គ្រោះ សែង​សាកសព​ជនរងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​ស៊ូ​ឡាវេ​ស៊ី​ខាងត្បូង​