ចិន​ថា​សកម្មជន​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង​ព្យាយាម​ធ្វើ​បដិវត្តន៍​

158
ចែករម្លែក

​ចិន​បាន​ចោទប្រកាន់​ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង​ថា​បាន​ព្យាយាម​ចាប់ផ្តើម​ធ្វើ​បដិវត្តន៍​មួយ​ ខណៈ​ដែល​ខ្លួន​បាន​ព្រមាន​ថា​ការ​ធ្វើ​យុទ្ធនាការ​មួយចំនួន​សម្រាប់​ការបោះឆ្នោត​​ពេល​ថ្មីៗ​នេះ អាច​នឹង​រំលោភ​លើ​ច្បាប់​សន្តិសុខ​ថ្មី​ដ៏​តឹងរ៉ឹង​ដែល​ខ្លួន​បាន​ដាក់​លើ​ទីក្រុង​នេះ​។​

​ការ​ធ្វើ​អត្ថាធិប្បាយ​ដូចនេះ ធ្វើឡើង​ដោយ​ការិយាល័យ​ទំនាក់ទំនង​ដែល​តំណាង​ឱ្យ​រដ្ឋាភិបាល​ចិន​នៅ​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​នេះ និង​វា​បាន​បង្កើន​ហានិភ័យ​នៃ​ការឈាន​ដល់​ការកាត់ទោស​​ចំពោះ​គណបក្ស​ប្រឆាំង​និង​ឥស្សរជន​សំខាន់ៗ​។​

​ប្រជាជន​ហុងកុង​ជាង ៦០០.០០០​នាក់ កាលពី​ចុង​សប្តាហ៍​បាន​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​សម្រាប់​ការបោះឆ្នោត​សភា​ខាងមុខនេះ ទោះបី​មាន​ការព្រមាន​ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ថា​ការធ្វើ​​នេះ​អាច​រំលោភ​បំពាន​ច្បាប់​ថ្មី​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏ដោយ​។​

​ការបោះឆ្នោត​សភា​របស់​ទីក្រុង​នេះ គ្រោង​នឹង​ត្រូវ​ធ្វើឡើង​នៅ​ខែ​កញ្ញា​។​

​គណបក្ស​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចង់​ប្រើ​កំហឹង​សាធារណៈ​ចំពោះ​ការគ្រប់គ្រង​បែប​ផ្តាច់ការ​កាន់តែខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​ការបោះ​​ឆ្នោត​មួយ​ដែល​តែងតែ​មាន​ការចាប់អារម្មណ៍​គាំទ្រ​ច្រើន​ចំពោះ​គណបក្ស​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។​

​ការគ្រប់គ្រង​អាច​ផ្តល់ឱ្យ​ពួកគេ​នូវ​សមត្ថភាព​កាន់តែ​ច្រើន​ក្នុង​ការរារាំង​ការអនុម័ត​ថវិកា​និង​ច្បាប់​ដែល​ជា​វិធីសាស្ត្រ​មួយ​ក្នុងចំណោម​វិធីសាស្ត្រ​ច្រើន ដែល​បើកចំហ​សម្រាប់​មតិយោបល់​ប្រឆាំង​។​ប៉ុន្តែ​​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ ការិយាល័យ​ទំនាក់ទំនង​នេះ បាន​ពណ៌នា​ការបោះឆ្នោត​នេះ​ថា​ជាការ​បង្កហេតុ​ធ្ងន់ធ្ងរ​ប្រឆាំង​ប្រព័ន្ធ​បោះឆ្នោត​បច្ចុប្បន្ន​៕​ប្រែ​ស​​ម្រួ​ល​៖​សុខា/​sn/Ha

​ប្រជាជន​ហុងកុង​ជាង ៦០០.០០០​នាក់ កាលពី​ចុង​សប្តាហ៍​បាន​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​សម្រាប់​ការបោះឆ្នោត​សភា​ខាងមុខនេះ​