ក្រសួង​ពីរ​ឯកភាព​ចេញ​សេចក្តីប្រកាស​: វិធាន​សុវត្ថិភាព​លើ​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​ឲ្យ​មាន​និរន្តរភាព​បរិស្ថាន​

143
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: កាលពី​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០២០​កន្លងទៅនេះ ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ និង​ក្រសួងបរិស្ថាន បាន​ចុះហត្ថលេខា​ឯកភាព​លើ​សេចក្តីប្រកាស​អន្តរក្រសួង​មួយ ស្តីអំពី​គោលការណ៍​ណែនាំ​ពី​វិធាន​សុវត្ថិភាព​ក្នង​ការប្រើប្រាស់​ថ្នាំ​កសិកម្ម និង​សំបក​វេច​ខ្ចប់​ថ្នាំ​កសិកម្ម​។​

​សេចក្តីប្រកាស​អន្តរក្រសួង​នេះ មាន​លំអិត​ខ្លឹមសារ​គ្រប់​ជ្រុងជ្រោយ​ដល់​ទៅ​៧​ជំពូក​ត្រូវជា​២៨​ប្រការ​។ មូល​ហេតុដែល​ក្រសួង​ទាំងពីរ​នេះ ធ្វើ​សេចក្តីប្រកាស​រួមគ្នា​នេះ ដោយសារតែ​ថ្នាំពុល​កសិកម្ម​ដែល​ប្រើប្រាស់​លើ​ដំណាំ​កសិកម្ម​ទូទៅ​បាន​ប៉ះពាល់​ទៅលើ​ដី ទឹក​ហើយ​ហូរ​ចូលទៅក្នុង​ថ្លុក ត្រពាំង បឹង ស្ទឹង អូរ​ធ្វើអោយ​សត្វ​ស្លាប សត្វព្រៃ​ដែល​អភិរក្ស​រក្សាទុក​ត្រូវបាន​ស្លាប់​ជា​បន្តបន្ទាប់​បង្ករ​គ្រោះមហន្តរាយ​ដល់​ជីវិត​សត្វ​និង​បរិស្ថាន​។ ហើយ​អ្វីដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ជាងនេះទៀត គឺ​ប្រជាកសិករ​ដាំ​ដុះ​កសិកម្ម​ទាំងឡាយ ដែល​ប្រើ​ថ្នាំ​កសិកម្ម​មិនអាច​ខ្វះ​បាន​ស្ទើរ​គ្រប់​រដូវ​មិនបាន​យល់ដឹង​ពី​របៀប​ប្រើ​ថ្នាំពុល​ការពារ​ដំណាំ​របស់ខ្លួន មិនចេះ​ទុកដាក់​សំបក​វេច​ខ្ចប់ កំប៉ុង​ថ្នាំ​បោះចោល​ពាសវាល​ពាសកាល ធ្វើអោយ​សារជាតិ​ថ្នាំពុល​ជះឥទ្ធិពល​មកលើ​ខ្លួនប្រាណ​ពួកគេ​អនុវត្ត​ផ្ទាល់ ដោយ​ខ្វះ​ប្រដាប់​ការពារ​ឫ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​និង​មិន​យល់ដឹង​ពី​ផលប៉ះពាល់​ថ្នាំពុល​កសិកម្ម​ដល់​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​។​អញ្ចឹង​ហើយ​បានជា​កន្លងមក​មាន​អ្នក​ប្រើ​ថ្នាំ​កសិកម្ម​មួយចំនួន​បានទទួល​រង​នូវ​ផល​ប៉ះ​សុខភាព​ដោយ​មិនដឹង​ខ្លួន​ថា​ខ្លួន​ឈឺ​អី មាន​ជម្ងឺ​អ្វី​កើតឡើង ហើយ​ស្លាប់​ជា​បន្តបន្ទាប់​រក​មូលហេតុ​មិនឃើញ​។​

​ក្នុង​ប្រការ​២​និង​ប្រការ​៣​នៃ​សេចក្តីប្រកាស​អន្តរក្រសួង​សុទ្ធតែ​បាន​លំអិត​ខ្លឹមសារ​គ្រប់​ជ្រុងជ្រោយ សំរាប់​ការផ្សព្វផ្សាយ​ឲ្យ​អ្នក​ប្រើ​ថ្នាំ​កសិកម្ម​ទាំងអស់​ល្មម​យល់ដឹង និង​ជៀសវាង​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​ខ្លួន​។​

​លោក ភុំ រ៉ា ប្រធាន​នាយកដ្ឋាន​នីតិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ដែលជា​ភាគី​មួយ​យ៉ាងសកម្ម​ខាង​តាក់តែង​សេចក្តីប្រកាស​នេះ លើ​ផ្នែក​បច្ចេកទេស​ជំនាញ​បាន​ចាប់អារម្មណ៍​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៥​កក្កដា​នេះ​ថា សេ​ក្តី​ប្រកាស​អន្តរក្រសួង​នេះ មានបំណង​ណែនាំ​ប្រាប់​ទៅដល់​អ្នកប្រើប្រាស់​ថ្នាំ​កសិកម្ម​ទាំងអស់​នៅពេល​ប្រើ​រួច​ត្រូវ​ចេះ​រក្សាទុក​សំបក​កំប៉ុង​ដោយឡែក​តាម​វិធាន​បច្ចេកទេស​។ ការប្រកាស​នេះ មាន​សារសំខាន់​ណាស់​ដល់​ការងារ​បរិស្ថាន ប៉ះពាល់​សត្វពាហនៈ​។​ល​។ បើ​វិធាន​ច្បាប់​វិញ​ក្រសួង​ទាំងពីរ​និង​តម្រង់ទិស​ផ្សព្វផ្សាយ​ទៅដល់​អ្នករកស៊ី​ក្រុមហ៊ុន ដេប៉ូ​ចែកចាយ​ឲ្យ​យល់​ពី​ឥទ្ធិពល​ថ្នាំ​កសិកម្ម និង​ទុកដាក់​ឲ្យ​បាន​ហ្មត់ចត់​បំផុត ពីព្រោះ​ថ្នាំ​កសិកម្ម​នេះ​វា​អាវុធ​មុខ​ពីរ បើសិនជា​យើង​មិន​យកចិត្តទុកដាក់​វា​ទេ​នឹង​នាំមក​ធ្វើអោយប៉ះពាល់​សុខភាព​មនុស្ស សត្វ និង​ជីវសាស្ត្រ​ចម្រុះ​ធ្ងន់ធ្ងរ​ណាស់​។​

​លោក ទេព អា​ស្នា​រិ​ទ្ធ នាយក​ផ្សព្វផ្សាយ​អោយ​អង្គការ​មូលនិធិ​សកល​សំរាប់​អភិរក្ស​ធនធានធម្មជាតិ​ហៅ​កាត់​ថា WWF បាន​យល់ឃើញថា សេចក្តីប្រកាស​នេះ​យើង​មិនទាន់​បានទទួល​ខ្លឹមសារ​នេះ​នៅឡើយ​ទេ​។ តែ​អ្វីដែល​ទាក់ទង​ទៅ​និង​ថ្នាំ​កសិកម្ម​កន្លងមក ធ្វើអោយប៉ះពាល់​ដល់​សត្វ​ត្មាត​ដែល​រងគ្រោះ ដោយសារ​ពុល​ដែល​គេ​ដាក់​ថ្នាំ​តាម​ថ្លុក​ត្រពាំងទឹក​ពេល​វា​ចុះ​ផឹកទឹក​ម្តងៗ​។​

​លោក នេត្រ ភ​ត្ក្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​អ្នកនាំពាក្យ​ក្រសួង បានធ្វើការ​ចំណាប់អារម្មណ៍​ខ្លី ដោយ​លោក​ថា​ជាប់រវល់​ប្រជុំ​ថា​អ្វី​ជាការ​ប្រកាស​នេះ គឺ​ដើម្បី​ការពារ​បរិ​ស្ដា​ន ការពារ​សុខមាលភាព​ប្រជាជន​និង​សត្វពាហនៈ​៕ ល​