ស្ងាត់ៗ!តារាសម្តែងដួង ម៉ានិច ក្លាយជា​អគ្គនាយិកាក្រុមហ៊ុន​នាំចូលផលិតផលថ្មី Swiss Energy Collagen

225
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖តារាសម្តែងដ៏ល្បីគឺកញ្ញា ដួង ម៉ានិច បានក្លាយជាអគ្គនាយិ​កា​ក្រុមហ៊ុន LGT Global ​Trading Co., Ltd ដែលនាំចូលផលិតផល Swiss Energy Collagen ពីប្រទេសស្វីស។

ពិធីសម្ពោធជាផ្លូវការនូវផលិតផលថ្មី Swiss Energy Collagen បានត្រូវធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ​ដោយមាន​ការ​ចូលរួមពី តារា​ល្បីៗជាច្រើនដួងនិងអ្នកជំនួញធំៗជាច្រើនរូបផងដែរ។

ពត៌មាននេះបានធ្វើទស្សនិកជន មានការភ្ញាក់ផ្អើលមិនស្ទើរទេ​ដែលស្ងាត់ៗតារា​សម្តែង​ឆ្នើមរូប​នេះ បានបើកក្រុមហ៊ុននាំចូលផលិតផលជំនួយសម្រស់ Swiss Energy Colla​gen ហើយធ្វើការសម្ពោធយ៉ាងអធឹកអធមកណ្តាលផ្សារទំនើបអ៊ីអនបែបនេះ។ ភាពភ្ញាក់ផ្អើលមិនមានត្រឹមតែប៉ុណ្ណឹងទេ ក្រុមហ៊ុន LGT Global Trading Co., Ltd របស់កញ្ញា ដួង ម៉ានិច បើកឆាកភ្លាមបង្ហាញ ទូតសុច្ឆន្ទៈចំនួន ៤ រូបព្រមគ្នាតែម្តង​ដែល​សុទ្ធសឹងជាតារាល្បីៗគឺមានលោក នូ ឧសភា  លោក សាក់ ចាដេត  កញ្ញា ឈិន មុនីនាថ  និងកញ្ញា ខៀវ លីលី។

ថ្លែងក្នុងពិធីបើកសម្ពោធផលិតផល Swiss Energy Collagenនេះ កញ្ញា អគ្គនា​យិ​កា ដួង ម៉ានិចបានថ្លែងថា៖«នេះគឺជាមុខជំនួញទីមួយហើយដែលខ្ញុំបានចាប់ផ្តើម ។ខ្ញុំក៏​ជឿជាក់យ៉ាងមុតមាំថានឹងទទួលបានការគាំទ្រលើផលិតផល Swiss Energy Collagen ដែល ក្រុមហ៊ុនបាននាំចូលផ្តាច់មុខក្នុងព្រះរាជាណាចក្រកម្ពុជានេះ ព្រោះ​តែបានសិក្សាយ៉ាងល្អិតល្អន់ព្រមទាំងបានបើប្រាស់ផ្ទាល់ទៀតផង»។

គួរបញ្ជាក់ផងដែរថាផលិតផល Swiss Energy Collagen ជាប្រភេទ Hydrolyzed Collagen ដែលជ្រាបចូលក្នុងខ្លួន និងនាំយកសារធាតុសំខាន់ៗទៅបំប៉ន​ក្នុងរាងកាយ​បានលឿនរហូតដល់ ៥០ ដង បើប្រៀបធៀបជាមួយ Collagen ធម្មតា។ ជាពិសេស Swiss Energy Collagen ទទួលស្គាល់និងមាន ស្តង់ដារ GMPពីអឺរ៉ុបនិងក្រសួង​សុខា​ភិបាលខ្មែរថែមទៀតផង។

កញ្ញា ឌួង ម៉ានិច បានឱ្យដឹងថា៖សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ជាវ ឬធ្វើជាតំណាងចែកចាយ Swiss Energy Collagen អាចទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទលេខ 070 773 266 / 011 299 994 ឬតាមរយៈហ្វេសប៊ុកផេក Swiss Energy Collagen by D.M៕PH