ហ្វីលីពីនបញ្ជូនប៉ូលិសទៅយកអ្នកកើតកូវីដ១៩ ទៅទុកនៅមណ្ឌលច​ត្តា​ឡី​ស័ករបស់រដ្ឋ

138
ចែករម្លែក

ប៉ូលិសហ្វីលីពីនកំពុងត្រូវបានដាក់ពង្រាយដើម្បីធានាថា អ្នកដែលធ្វើតេស្តវិជ្ជមានកូវីដ១៩និងមិនអាចបង្ខាំងខ្លួនឯងនៅផ្ទះបាន នឹងត្រូវនាំខ្លួនទៅមណ្ឌលច​ត្តា​ឡី​ស័ករបស់រដ្ឋ ដោយបង្កឱ្យមានការព្រមាននៅថ្ងៃពុធទី១៥កក្កដានេះអំពីលទ្ធភាពរំលោភសិទ្ធិមនុស្ស។

វិធានការនេះកើតឡើងនៅពេលដែលអាជ្ញាធរបង្កើនកិច្ចប្រឹងប្រែងដើម្បីបន្ថយការរីករាលដាលនៃជំងឺនេះ ដោយបង្កើនការធ្វើតេស្ត ការបិទទ្វារខេត្តក្រុងឡើងវិញ និង ការកសាងមណ្ឌលច​ត្តា​ឡី​ស័ករាប់សិបកន្លែងសម្រាប់អ្នកជំងឺដែលមានរោគសញ្ញាស្រាល។

ក្រុមមន្រ្តីបាននិយាយថាដើម្បីទប់ស្កាត់ការចម្លងមេរោគតាមមូលដ្ឋាន ប៉ូលិសនឹងអមដំណើរបុគ្គលិកសុខាភិបាលទៅកាន់ផ្ទះរបស់ប្រជាជនដែលបានធ្វើតេស្តវិជ្ជមាននិងយកពួកគេទៅមណ្ឌលរបស់រដ្ឋាភិបាល ប្រសិនបើផ្ទះរបស់ពួកគេត្រូវបានចាត់ទុកថាមិនគ្រប់គ្រាន់សម្រាប់ការបង្ខាំងខ្លួនឯងឬប្រសិនបើពួកគេរស់នៅជាមួយមនុស្សដែលងាយរងគ្រោះ។

ចេញមុខការពារការបង្ខាំងខ្លួនឯងដោយបង្ខំថាជារឿងស្របច្បាប់ អ្នកនាំពាក្យរបស់ប្រធានាធិបតីរ៉ូឌ្រីហ្គូ ឌុយទែត បាននិយាយថា “យើងចង់ឱ្យក្រុមមនុស្សគ្មានរោគសញ្ញានិងអ្នកមានរោគសញ្ញាស្រាលចុះចាញ់ដោយស្ម័គ្រចិត្តនិងបង្ខាំងខ្លួននៅក្នុងមណ្ឌលច​ត្តា​ឡី​ស័ករបស់រដ្ឋ។ វាជាវិស្សមកាលដែលបង់ថ្លៃនៅក្នុងកន្លែងដែលបំពាក់ម៉ាស៊ីនត្រជាក់។ វាមិនមែនដូចជាពួកគេនឹងទៅមន្ទីរឃុំឃាំងនិងគុកនោះទេ”។

ហ្វីលីពីនមានករណីកូវីដចំនួន ៥៧.៥៤៥ និងស្លាប់ ១.៦០៣ នាក់ គិតត្រឹមថ្ងៃអង្គារទី១៤កក្កដា៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិសហ្វីលីពីននឹងនាំខ្លួនអ្នកជំងឺកូវីដ ដែលមិនអាចបង្ខាំងខ្លួនឯងនៅផ្ទះបាន ទៅទុកនៅមណ្ឌលច​ត្តា​ឡី​ស័ករបស់រដ្ឋ