ឥណ្ឌា​បិទ​ប្រទេស​ជា​ថ្មី​នៅពេល​ករណី​ឆ្លង​វីរុស​កើនឡើង​ជិត​១​លាន​នាក់​

147
ចែករម្លែក

​ខណៈ​ដែល​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩​នៅ​ឥណ្ឌា​កើនឡើង​ជិត​១​លាន​នាក់ ការបិទ​ប្រទេស​ជា​ថ្មី​ត្រូវបាន​អនុវត្ត​ឡើង​វិញ​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​នេះ នៅពេល​ដែល​រដ្ឋាភិបាល​ព្យាយាម​ការពារ​ប្រព័ន្ធ​​សុខាភិបាល​កុំឱ្យ​ដួលរលំ​។​

​ឥណ្ឌា​នៅ​ថ្ងៃ​ពុធ​ទី​១៥​ខែកក្កដា​បាន​រាយការណ៍​ករណី​វីរុស​ថ្មី​ជិត​៣០.០០០ នាក់​និង​មាន​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​ចំនួន​៥៨២ នាក់​បន្ថែម​ទៀត​ដែល​នាំឱ្យ​កើន​ករណី​ឆ្លង​សរុប​ជាង ៩៣៦.០០០ នាក់​និង​​អ្នកស្លាប់​សរុប​ជាង​២៤.០០០​នាក់​។

​អ្នកជំនាញ​និយាយថា​ចំនួន​ឆ្លង​ជាក់ស្តែង​គឺ​ទំនង​ជា​ច្រើន​ជាង​នេះ ដោយសារតែ​ការ​ធ្វើតេស្តិ៍​នៅ​មាន​កម្រិត​និង​ការស្រាវជ្រាវ​រក​ករណី​ឆ្លង​មិនបាន​ទំ​លំ​ទូលាយ​៕

មន្ត្រី​សុខាភិបាល​បាញ់ថ្នាំ​សម្លាប់​មេរោគ​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​កូវី​ដ​១៩​នៅ​សង្កាត់​មួយ​នៅ​ទីក្រុង​កុល​កាតា​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​អង្គារ