រថភ្លើង​បុក​គ្នា​នៅ​ប្រទេស​ឆែក​សម្លាប់​មនុស្ស​ម្នាក់​និង​របួស៣៥ នាក់​

164
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៥​ខែកក្កដា​ថា​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​បាន​បើក​បុក​រថភ្លើង​ដឹក​ទំនិញ​មួយ​នៅ​ជិត​ទីក្រុង​ប្រា​ក​(Prague) ប្រទេស​ឆែក​ដោយ​បាន​សម្លាប់​អ្នកបើក​រថភ្លើង​​ម្នាក់​និង​អ្នកដំណើរ​ចំនួន​៣៥​នាក់​រងរបួស​។​

​ក្រុមមន្ត្រី​អយស្ម័យ​បាន​និយាយថា អ្នកបើក​រថភ្លើង​ដឹក​អ្នកដំណើរ​ម្នាក់​បាន​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​នេះ​នៅ​ជិត​ស្ថានីយ៍ Cesky Brod ភាគ​ខាងកើត​នៃ​ក្រុង​ប្រាក​កាលពី​ថ្ងៃ​អង្គារ​។​រថភ្លើង​ដឹក​អ្នក​​ដំណើរ​នេះ បាន​បុក​រថភ្លើង​ដឹក​ទំនិញ​ដែល​ឈប់​នៅ​ស្ងៀម​។ មាន​មនុស្ស​ប្រហែល​១០០​នាក់​នៅ​លើ​រថភ្លើង​ដឹក​អ្នកដំណើរ​នេះ​នៅ​ពេល​ហេតុការណ៍​នេះ​បាន​កើតឡើង​៕

អ្នក​សង្គ្រោះ​ជួយ​យក​អ្នកដំណើរ​ចេញ​នៅ​កន្លែង​រថភ្លើង​បុក​គ្នា​នៅ​ជិត​ស្ថានីយ៍​Cesky Brod ភាគ​ខាងកើត​នៃ​ក្រុង​ប្រាក កាលពី​ថ្ងៃ​អង្គារ​