​អាវុធហត្ថ​នៅ​ព្រំប្រទល់​ព្រះវិហារ​-​កំពង់ធំ​ចាប់​រថយន្ត​ដឹកឈើ​១​គ្រឿង​

215
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ក្រោយ​ទទួលបាន​នូវ​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រួចមក​កម្លាំង​ស្នាក់ការ​ជី​អោក​ប្រចាំការ​នៅត្រង់​ព្រំប្រទល់​ខេត្តព្រះវិហារ​នឹង​ខេត្តកំពង់ធំ​។​កម្លាំង​បាន​ស្នាក់​ចាប់​រថយន្ត​ម៉ាក​អិ​ច​ស្តា​រិច​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2.Q.9004​ដែល​លួច​ដឹកឈើ​ខុសច្បាប់​។​

​ករណី​បង្ក្រាប​រថយន្ត​ដែល​លួច​ដឹកជញ្ជូន​នូវ​បទល្មើស​ព្រៃឈើ​នេះ​អ្នកសារព័ត៌មាន​មិនទាន់​ទទួលបាន​តួរ​លេខ​ពី​សមត្ថកិច្ច​ថា​ក្នុង​រថយន្ត​នេះ​ជា​ប្រភេទ​ឈើ​អ្វី​នឹងមាន​ចំនួន​ប៉ុន្មាន​ម៉ែត​គូប​នោះ​នៅឡើយ​។​ពីព្រោះ​បច្ចុប្បន្ន​រថយន្ត​រួម​និង​វត្ថុតាង​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ប្រគល់ឱ្យ​ទៅខាង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង​ដើម្បី​វាស់វែង​ចងក្រង​សំណុំរឿង​ទៅតាម​ច្បាប់រដ្ឋបាល​ព្រៃឈើ​បន្ត​៕S/​