ក្រសួងអប់រំចេញសេចក្តីណែនាំពីការប្រឡងសញ្ញាបត្របាក់ឌុបនៅតាម គ្រឹះស្ថានសិក្សា ឯកជន

100
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ក្រោយពីមានការយឺតយ៉ាវក្នុងការប្រឡងរបស់សិស្សានុសិស្សរួចមកនោះក្រសួងអប់រំយុវជនកីឡាបានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុបនៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដោយក្រសួងបានកំណត់យកថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០។

ក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាដែលបានចុះផ្សាយកាលពីថ្ងៃទី១៤ខែកក្កដាបានបញ្ជាក់ឱ្យដឹងថាដោយសារតែមានការរីករាលដាលជំងឺកូវីដ១៩ក្រសួងអប់រំបានអនុញ្ញាត្តិឱ្យគ្រឹះស្ថានឯកជនបង្រៀននិងរៀនតាមការសិក្សាពីចម្ងាយនិងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកនិងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរៀងៗខ្លួន។

          សេចក្តីណែនាំខាងលើបានបញ្ជាក់ដែរថាដើម្បីធានាបាននូវស្តង់ដាគុណភាពនៃការប្រឡងក្រសួងសូមធ្វើការណែនាំដូចខាងក្រោម(សូមមើលសេចក្តីប្រកាស)៖