អូន​ហ្គិ​ច មក​បង្អួត​សម្រស់​សិច​ស៊ី នៅ​មណ្ឌលគិរី​

371
ចែករម្លែក

ភ្នំពេញៈ តារា​សម្តែង​កញ្ញា ហេង គីម​ហ្គិ​ច ហៅ អូន​ហ្គិ​ច បានមក​បង្អួត​សម្រស់ យ៉ាង​សប្បាយចិត្ត ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី ភាគ​ឦសាននៃ​កម្ពុជា ជាមួយ​ភាព​សិច​ស៊ី​របស់ខ្លួន​។
​ ​
​ដូច​លើក​មុន​ផងដែរ អូន​ហ្គិ​ច បានធ្វើឱ្យ​អ្នកគាំទ្រ និង​ជាពិសេស​ប្រុសៗ កាន់តែ​ចាប់អារម្មណ៍លើ​នាង​ខ្លាំង​ឡើង ដោយសារតែ​ការបង្ហាញ រូប​សម្រស់​សិច​ស៊ី នៅពេល​ចុះ​ហែល​ទឹក​លេងនៅ​សណ្ឋាគារដែល​ស្នាក់នៅ សម្រាប់​ដំណើរ​កម្សាន្ត ខែកក្កដា​នេះ លើ​ទឹកដី​ស្រស់ស្អាតនៃ​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០​។​

ក្នុង​អាងទឹក​ហែលកម្សាន្ត​ធំ​មួយ តារា​សម្តែង​ស្រី វ័យក្មេង កញ្ញា ហេង គីម​ហ្គិ​ច បាន​ហែលបណ្តែត​ខ្លួន ដោយបាន​បង្ហាញ​សម្រស់​របស់ខ្លួនតាមរយៈ​រាងកាយ​ដ៏​ស្រ​ឡូ​ន ហើយ​ជាពិសេសស្លៀក​ឈុត​ប៊ី​គី​នី បញ្ចេញ​សាច់យ៉ាង​សិច​ស៊ី​។ លើក​នេះ នាង​ក៏បង្ហោះ​រូបថត មិនតិច​ដែរ ស្ទើរ​អូស​ចង់​ចុក​ដៃ​ទៅហើយ ដែល​នាង​បាន​ទាក់ទាញ អ្នកគាំទ្រ ហើយ​ជាពិសេស​ប្រុសៗនាំគ្នា​ពេញចិត្ត​នឹង​រូបរាង​របស់​នាង​។​

ជាមួយគ្នា​នោះ អូន​ហ្គិ​ច បានឱ្យដឹងថា ដំណើរ​កម្សាន្ត ទៅ​ខេត្តមណ្ឌលគិរី លើក​នេះ ការពិតទៅ ប្រារព្ធ​ពិធី​អបអរ​ស្រឡាញ់គ្នាជាមួយ​សង្សារ​នាង គម្រប់​ខួប ២ ឆ្នាំ ហើយ​សង្សារ​របស់​នាងបាន​ជូន​នាង​ដើរលេង នៅ​ទីនោះ​តែម្ដង​។ នាង​បង្ហាញ​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង​ជាមួយសង្សារ​។​
​ ​
​សូមបញ្ជាក់ថា តារា​សម្តែង កញ្ញា ហេង គីម​ហ្គិ​ច ហៅ អូន​ហ្គិ​ច ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ផ្តើមចេញពី​តួ​សម្តែង​ធម្មតា រហូត​ក្លាយជា​តួ​ស្រី​មានការ​ចាប់អារម្មណ៍ និង​កោតសរសើរ ពី​បណ្តា​អ្នកដឹកនាំ​រឿង ជាច្រើន​ទៀត​។​
​ ​
​ទាំង​រូប​សម្រស់ និង​សមត្ថភាព​របស់​នាង ក៏មាន​ទីផ្សារ​គ្រាន់បើ តាមរយៈ​ការថត​ស្ព​ត និង​វិ​ឌី​អូចម្រៀង​។ ថ្មីៗ​នេះ នាង​ក៏បាន​ដើរតួក្នុង​រឿង​ភាគ “​ម្ចាស់​ស្នេហ៍​គ្រង​បេះដូង​” ដែល​កំពុងតែចាក់ផ្សាយ លើ​កញ្ចក់​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥៕ ដោយៈ បូ​រិ​ន​/Ha