​សំណុំរឿង​ប្រធាន​ក្រុមហ៊ុន​មួយ​ផ្តើមចេញពី​ទំនាស់​រវាង​បង​សាច់ថ្លៃ​និង​ប្អួ​ន​សាច់ថ្លៃ​

695
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ក្រោយ​ពេលដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម​សម្រេច​លើក​លែងឱ្យ​ប្រធាន​ក្រុមហ៊ុន​EAMILOEMPORT.EXPORTCO.Ltd​រួចផុត​ពីបទ​ឆបោក​នោះមក​មានការ​បង្ហាញថា​សំណុំ​រឿងនេះ​គឺ​ផ្តើមចេញពី​ទំនាស់​គ្រួសារ​ព្រោះ​ដើមបណ្តឹង​និង​ប្រធាន​ក្រុមហ៊ុន​រូបនេះ​ជា​សាច់ថ្លៃ​នឹង​គ្នា​តាមរយៈ​ប្រពន្ធ​និង​ប្រពន្ធ​ជា​បងប្អូន​បង្កើត​។​

​ក្នុង​សវនាការ​ជំនុំជម្រះ​នាពេល​កន្លងមក​ឈ្មោះ ឡូ ឬ ទ្ធី​ជា​ប្រធាន​ក្រុមហ៊ុន​EAMILO EMPORT. EXPORT CO. Ltd បាន​អះអាងថា​ដើមបណ្តឹង​ឈ្មោះ អ៊ូច ល ក្ខិ ណា ជា បងថ្លៃ ប្រុស របស់ ប្រពន្ធ ខ្លួន​។ ក្នុង ខែកុម្ភៈ ឆ្នាំ ២០១៧ ខ្លួន​បានទទួល សិទ្ធិ ផ្តាច់ មុខ ពី រោងចក្រ ផ្ទាល់ ពី ប្រទេស ម៉ាឡេស៊ី គឺ ក្រុមហ៊ុន SPIND MALAYSIA SND BHD ដោយ មាន រយៈពេល ១៥ ឆ្នាំ ។ ចំពោះ ការ ទិញ សិទ្ធិ ផ្តាច់ មុខ នេះ គឺ ធ្វើឡើង ក្នុងនាម ក្រុមហ៊ុន របស់ ខ្លួន ផ្ទាល់ ឈ្មោះ ក្រុមហ៊ុន EAMILO IMPORT CO , LTD ដែល មាន ខ្លួន ជា ម្ចាស់​ភាគហ៊ុន តែម្នាក់ឯង ។

​ក្រោយមក ឈ្មោះ អ៊ូច ល ក្ខិ ណា រួម ទាំង ឪពុកក្មេក ឈ្មោះ ណៃ​ពៅ និង បងប្អូន ថ្លៃ ឈ្មោះ ណៃ វិទូ និង គ្រួសារ គាត់ បាន មក ទ ទូច សុំ ទិញ ភាគហ៊ុន ពី ក្រុមហ៊ុន ចំនួន ១៥​ភាគរយ​ឱ្យឈ្មោះ អ៊ូច ល ក្ខិ ណា ហើយ ឈ្មោះ ណៃ​ពៅ និង ឈ្មោះ ណៃ វិ ទូ ទិញ រួមគ្នា ចំនួន ១០ ភាគរយ ។ ការ ទទូច សុំ ចូល ភាគហ៊ុន នេះ គឺ ច្រើនលើកច្រើនសា រ តាមរយៈ ខ្ញុំ ផង និង តាមរយៈ ប្រពន្ធ របស់ខ្ញុំ ផង ទើប ខ្ញុំ ព្រម លក់ ភាគហ៊ុន​ឱ្យ​ពួកគាត់ ដូច មាន កិច្ចសន្យាលក់ ទិញ ភាគហ៊ុន ចុះ ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៧ រវាង ខ្ញុំ និង ឈ្មោះ អ៊ូច ល ក្ខិ ណា ។​កិច្ចព្រមព្រៀង លក់ ភាគហ៊ុន ចុះ ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៧ រវាង ឈ្មោះ ណៃ​ពៅ និង ខ្ញុំ ។

​សរុប​ក្រុមហ៊ុន​នេះ​មាន ម្ចាស់​ភាគហ៊ុន រហូតដល់ ទៅ ០៥ នាក់ គឺ ខ្ញុំ មាន ភាគហ៊ុន ៦៥​ភាគរយ​ឈ្មោះ អ៊ូច ល ក្ខិ ណា មាន ភាគហ៊ុន ១៥ ភាគរយ​ឈ្មោះ ណៃ​ពៅ មាន ភាគហ៊ុន ១០​ភាគរយ​ឈ្មោះ ណៃ វិទូ មាន ភាគហ៊ុន ៥​ភាគរយ​និង ម្តាយ ខ្ញុំ ឈ្មោះ សួន ទេវី មាន ភាគហ៊ុន ៥​ភាគរយ​។ នៅក្នុង កិច្ចសន្យា ទិញ លក់ ភាគហ៊ុន គឺ ខ្ញុំ បាន ប្រកាសប្រាប់ ទៅ ពួកគាត់ ទាំង បី នាក់ ដោយ ផ្ទាល់ ទៅ ចំពោះមុខ មេធាវី និង ទីប្រឹក្សា ច្បាប់ របស់ ក្រុមហ៊ុន ឈ្មោះ សឹង សុទ្ធា រួម ទាំង គ្រួសារ របស់ ឈ្មោះ អ៊ូច ល ក្ខិ ណា អំពី ដំណើរការ នៃ ការ បញ្ចូល ឈ្មោះ នៅក្នុង លក្ខន្តិកៈ ថ្មី ថា គឺ ត្រូវ ប្រើ រយៈពេល វែង​។​

​ដោយសារតែ ក្រុមហ៊ុន កំពុង ដំណើរការ ស្នើ ផ្លាស់ ប្តូ រ អាសយដ្ឋាន កម្មវត្ថុ អាជីវកម្ម និង ដោះស្រាយ​បញ្ហា ជំពាក់​ប្រាក់ ពន្ធ ប្រថាប់ត្រា ផ្ទេរ ភាគហ៊ុន កន្លងទៅ និង ប្រាក់​ពិន័យ ផ្សេងៗ ហើយ ត្រូវធ្វើ សវនកម្ម ទាំងអស់ ឡើងវិញ ។ ដូចនេះ ខ្ញុំ មិនអាច បញ្ចូល ឈ្មោះ ពួកគាត់ ទាំង ០៤ នាក់ បាន ភ្លាមៗ ទេ ពេលនោះ ពួកគាត់ ក៏ ឯកភាព ដែរ ។

​ជាក់ស្តែង នីតិវិធី ប្តូ រ អាសយដ្ឋាន សវនកម្ម ពន្ធ ទើបបាន បញ្ចប់ ក្នុង ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៨​។ បន្ទាប់ មក ខ្ញុំ បាន ធ្វើ លិខិត អញ្ជើញ ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០១៨ ដោយ បាន កំណត់ កាលបរិច្ឆេទ ប្រជុំ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៨ ។​ដើម្បី ដាក់ បញ្ចូល ម្ចាស់​ភាគហ៊ុន ថ្មី និង បែងចែក ភាគហ៊ុន ថ្មី ព្រមទាំង បញ្ចូល អភិបាល ថ្មី និង កែប្រែ សមាសភាព ក្រុមប្រឹក្សាភិបាល ។

​ក្នុង ការ បញ្ចូល លិខិត អញ្ជើញ នេះ ម្ចាស់ ផ្សេងៗ ទទួល ទាំង អស់ លើកលែង ឈ្មោះ អ៊ូច ល ក្ខិ ណា មិន​ព្រម ទទួល ហើយ ខ្ញុំ ក៏បាន ធ្វើ លិខិត អញ្ជើញ លើក ទី ២ ឈ្មោះ អ៊ូច ល ក្ខិ ណា តាមរយៈ ប្រៃសណីយ៍ កម្ពុជា តែ គាត់ នៅតែ មិន​ព្រម ទទួល ទៀត ។ នៅ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៨ ម្ចាស់ ភាគហ៊ុន ០៣ នាក់ គឺ មាន រូប ខ្ញុំបាទ ឈ្មោះ ណៃ វិទូ និង ឈ្មោះ សួន ទេវី បាន ចូលរួម ប្រជុំ ឈ្មោះ ណៃ ពៅ មានធុរៈ មិនបាន ចូលរួម តែ ឯកភាព រាល់ ការសម្រេច របស់ ក្រុមប្រឹក្សាភិបាល ហើយ ឈ្មោះ អ៊ូច ល ក្ខិ ណា អវត្តមាន ដោយ មិន​ព្រម ចូលរួម ប្រជុំ ។

​ជា លទ្ធផល នៃ ការប្រជុំ ក៏ បានសម្រេច បញ្ចូល ឈ្មោះ ម្ចាស់​ភាគហ៊ុន ទាំងអស់ ក្នុង លក្ខន្តិកៈ ថ្មី ហើយ ឈ្មោះ សឹង សុទ្ធា បាន យក លក្ខន្តិកៈ ថ្មី ដែល ខ្លួន បាន ចុះហត្ថលេខា រួចហើយ នោះ ទៅឱ្យ ឈ្មោះ អ៊ូច ល ក្ខិ ណា ចុះហត្ថលេខា នៅ អំឡុង ខែឧសភា ឆ្នាំ ២០១៨ តែ ឈ្មោះ អ៊ូច ល ក្ខិ ណា មិន​ព្រម ចុះហត្ថលេខា ដោយ គាត់ បាន ប្រាប់ ថា ចង់ឱ្យ​គាត់ ចុះហត្ថលេខា លុះត្រា ណា តែ គាត់ កាន់ តំណែង ជា នាយក ផ្នែក ណាមួយ នៅក្នុង ក្រុមហ៊ុន ដែល ទទួល ប្រាក់ ខែ ចំនួន ២៥០០ (​ពីរ ពាន់ ប្រាំ រយ​)​ដុល្លារ អាមេរិក ។

​ដោយសារតែ ឈ្មោះ អ៊ូច ល ក្ខិ ណា មិន​ព្រម ចុះហត្ថលេខា គឺ ធ្វើអោយ​នីតិវិធី តំ កល់ លក្ខន្តិកៈ ថ្មី ទៅ ក្រសួងពាណិជ្ជកម្ម មិនអាច ធ្វើ ទៅ បាន រហូតដល់ បច្ចុប្បន្ន ។ ពេលនោះ ខ្ញុំ និង ម្ចាស់ ភាគ ហ៊ុន ផ្សេងៗ ទៀត បាន ព្យាយាម សម្រុះសម្រួល ជាច្រើនលើក តែ គ្មាន លទ្ធផល ។ លុះ នៅ ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៨ ឈ្មោះ អ៊ូច ល ក្ខិ ណា ក៏បាន ធ្វើ លិខិត ជូនដំណឹង ឲ្យ អនុវត្ត កាតព្វកិច្ច មក ឱ្យ​ខ្ញុំ ហើយ ខ្ញុំ ក៏បាន ធ្វើ លិខិត ជូនដំណឹង ទៅ ឈ្មោះ អ៊ូច ល ក្ខិ ណា វិញ ដែល មានកម្ម​វត្ថុ ស្តី ពី ការ ដោះស្រាយ​បញ្ហា ពាក់ព័ន្ធ នឹង ការ ទិញ ភាគហ៊ុន ចំនួន ១៥​ភារ​យ​នោះ ។

​នៅពេល នោះ ឈ្មោះ អ៊ូច ល ក្ខិ ណា បាន ឆ្លើយ ថា ខ្ញុំ ពុំ ឯកភាព លើ ខ្លឹមសារ នៃ ការ ជូនដំណឹង នោះ ទេ ។ បន្ទាប់ មក ឈ្មោះ អ៊ូច ល ក្ខិ ណា បាន ជូនដំណឹង ចំនួន ០៤ ដង ទៀត មកឱ្យ​ខ្ញុំ ដែល មាន​ខ្លឹមសារ ដូចគ្នា គឺ​ឱ្យ​ខ្ញុំ អនុវត្ត កាតព្វកិច្ច បញ្ចូល ឈ្មោះ គាត់ ទៅ ក្នុង លក្ខន្តិកៈ ថ្មី នៅក្នុង ក្រសួងពាណិជ្ជកម្ម ។ ប៉ុន្តែ នីតិវិធី ច្បាប់ ខ្ញុំ មិនអាច ស្នើ​សុំឱ្យ​ក្រសួង ពាណិជ្ជកម្ម ទទួលស្គាល់ នឹង ត ម្ក ល់ លក្ខន្តិកៈ ថ្មី ដោយ គ្មាន ហត្ថលេខា របស់ ឈ្មោះ អ៊ូច ល ក្ខិ ណា បាន ទេ ដោយ ឈ្មោះ អ៊ូច ល ក្ខិ ណា មិន​ព្រម ចុះហត្ថលេខា លើ លក្ខន្តិកៈ នោះ ។ ដូចនេះ ខ្ញុំ គ្មាន កំហុស នៅក្នុង ការអនុវត្ត កាតព្វកិច្ច នោះ ឡើយ ។​

​ឈ្មោះ ណៃ ស្រី នី​បាន ឆ្លើយ នៅ​ចំពោះមុខ តុលាការ ថា « នាង​ខ្ញុំ ត្រូវ ជា ប្រពន្ធ របស់ ឈ្មោះ ឡូ ឬ ទ្ធី ចំណែក​។ ឈ្មោះ អ៊ូច ល ក្ខិ ណា ត្រូវ ជា ប្ដី របស់ បងស្រី បង្កើត នាង​ខ្ញុំ ។ ខ្ញុំ និង អ៊ូច ល ក្ខិ ណា មុន ពេល មាន ទំនាស់ ឈាន ដល់ ការ ប្តឹងផ្តល់ នេះ គឺ រាប់អាន គ្នា ធម្មតា ទេ តែ ឈ្មោះ អ៊ូច​ល ក្ខិ ណា និង ប្ដី របស់ នាង​ខ្ញុំ មិនសូវ ជា មាន ទំនាក់ទំនង ល្អ ជាមួយគ្នា ដែរ នោះ ទេ ។ ខ្ញុំ បាន ដឹង​រឿង ទាក់ទង នឹង ក្រុមហ៊ុន EALO IMPORT CO , LTD ដោយសារតែ ខ្ញុំ ក៏ ជា បុគ្គលិក តូចតាច មួយ នៅ ទីនោះ ដែរ គឺ ខ្ញុំ មាន តួនាទី ជា អ្នក ទាក់ទង ភ្ញៀវ ណាត់ ភ្ញៀវ ដើម្បី ឱ្យ​ជួប ជាមួយ ខាង ទីផ្សារ ដើម្បី ចរចា តម្លៃ សម្រាប់ លក់ ។​

​ចំពោះ ឈ្មោះ អ៊ូច ល ក្ខិ ណា ខ្លួន គាត់​ឱ្យតែ ទៅ ជួប ភ្ញៀវ ចេះតែ ប្រាប់ គេ ថា ខ្លួន ជា ប្រធាន ក្រុមហ៊ុន អ ញ្ជឹ ង គេ តថ្លៃ ហើយ គាត់ លក់ ដោយ មិន ចំណេញ ដោយ មិនបាន ឆ្លង ក្រុមហ៊ុន ទេ ។ ឈ្មោះ អ៊ូច ល ក្ខិ ណា ចេះតែ ទាមទារ ចង់បាន ប្រាក់ខែ ចំនួន ២៥០០ ដុល្លារ អាមេរិក ក្នុង មួយ ខែ ហើយ បើ ក្រុម ហ៊ុន រកស៊ី ចំណូល សរុប ក្នុង មួយ ខែ ៗ បាន តែ ពីរ ម៉ឺន ដុល្លារ អាមេរិក ជាង នឹង ចុះទៅ ថ្លៃ ចំណាយ ផ្សេងៗ ទៀត គាត់ អត់ គិត ទេ ? ប្តី ខ្ញុំ ពិតជា បាន លក់ ភាគហ៊ុន​ឱ្យឈ្មោះ អ៊ូច ល ក្ខិ ណា ចំនួន ១៥​ភាគរយ​ស្មើនឹង ទឹកប្រាក់ ចំនួន ១៥០០០០ (​ដប់​ប្រាំ ម៉ឺន ) ដុល្លារ អាមេរិក មែន ។
​ចំពោះ ការ មិនបាន បញ្ចូល ឈ្មោះ អ៊ូច ល ក្ខិ ណា ជា ម្ចាស់​ភាគហ៊ុន ក្នុង លក្ខន្តិកៈ ថ្មី មកពី ឈ្មោះ អ៊ូច ល ក្ខិ ណា ខ្លួន គាត់ ផ្ទាល់ មិន មក ចូលរួម ប្រជុំ ហើយ មិន​ព្រម ចុះហត្ថលេខា លើ កំណត់ហេតុ ប្រជុំ ទៀត អញ្ចឹង បញ្ចូល ឈ្មោះ គាត់ ក្នុង លក្ខន្តិកៈ របស់ ក្រុមហ៊ុន យ៉ាងម៉េច ទៅ កើត ហើយ បើ គាត់ យក លុយ វិញ គឺ យក ជាង ២០០.០០០ ដុល្លារ អាមេរិក នរណា មាន ប្រាក់​ឱ្យ​គាត់ ។

​ឈ្មោះ អ៊ូច ល ក្ខិ ណា មាន ចេតនា ទុច្ចរិត ទៅ បង្កើត ក្រុមហ៊ុន ថ្មី ដែល មាន របរ​រកស៊ី ដូច ក្រុមហ៊ុន ចាស់ នេះ ហើយ ដើរ និយាយ​បង្ខូច កិត្តិយស ប្តី របស់ នាង​ខ្ញុំ ហើយ បង្ហោះ ក្នុង ហ្វេ ស ប៊ុ ក ថា ប្តី នាង​ខ្ញុំ ជំពាក់​ប្រាក់​គេ ហើយ ទៅ ចាក់រុក ដល់ ក្រុមហ៊ុន ទុយោ នោះ​ឱ្យ​ឈប់ រកស៊ី លក់ ទុយោ អោយ ក្រុមហ៊ុន ហើយ ក្រុមហ៊ុន ទុយោ នៅ ប្រទេស ម៉ាឡេស៊ី នោះ លក់ ទៅ អោយ ក្រុមហ៊ុន បង្កើត ថ្មី នោះ វិញ ។

​ឥឡូវ ក្រុមហ៊ុន ប្តី របស់ នាង​ខ្ញុំ មានការ ត្រដាបត្រដួស ដោយសារតែ ព័ត៌មាន បង្ខូច ឈ្មោះ នេះ ។ កន្លង មក ការ ទិញ ភាគ ហ៊ុន នេះ បងស្រី នាង​ខ្ញុំ ដែល ជា ប្រពន្ធ ឈ្មោះ អ៊ូច ល ក្ខិ ណា ចេះតែ មក អង្វរ នាង​ខ្ញុំ ឲ្យ ជួយ និយាយ ជាមួយ ប្តី នាង​ខ្ញុំ ខ្លាច ប្តី នាង​ខ្ញុំ មិន លក់ ភាគហ៊ុន ឲ្យ ប្តី គាត់ ឈ្មោះ អ៊ូ ល ក្ខិ ណា ទើប ប្ដី ខ្ញុំ ព្រម លក់ ។​

​មេធាវី ការពារ សិទ្ធិ ឲ្យ ជនជាប់ចោទ បាន ឆ្លើយ ថា កូន ក្តី ខ្ញុំបាទ ពិតជា មាន ភាគហ៊ុន ចំនួន ១.០០០​ហ៊ុន ដូច មាន នៅក្នុង លក្ខន្តិកៈ ចុះ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ដែល មាន ទ្រង់ទ្រាយ ជា ក្រុមហ៊ុន ទទួលខុសត្រូវ មាន​កម្រិត , មាន ដើមទុន ចំនួន ៤០.០០០.០០០​រៀល និង មាន លោក ឡូ ឬ ទ្ធី ជា ម្ចាស់​ភាគហ៊ុន តែម្នាក់ឯង ប្រាកដ មែន ។ ជាង នេះ ទៅទៀត កូនក្ដី ខ្ញុំបាទ ពុំ មានការ លាក់បាំង ឬ ក្លែង​ព័ត៌មាន ណាមួយ ទាក់ទង នឹង ការ លក់ ភាគ ហ៊ុន ជាមួយ ដើម ប ណ្តឹ ង នោះ ទេ ។

ដោយឡែក ដើម ប ណ្តឹ ង ក៏ អាច ធ្វើការ ស្រាវជ្រាវ អំពី ព័ត៌មាន របស់ ក្រុមហ៊ុន ក្នុង ស្រុក បាន តាមរយៈ គេហទំព័រ (Website ) របស់ ក្រសួងពាណិជ្ជកម្ម ដែល បាន ដាក់ បម្រើ ជូន សាធារណជន ក្នុង ការ ស្រាវជ្រាវ អំពី ព័ត៌មាន របស់ ក្រុមហ៊ុន នានា ។ ទន្ទឹម នឹង នេះ ខ្ញុំបាទ បាន ធ្វើការ ស្រាវជ្រាវ តាមរយៈ គេហទំព័រ (Website ) របស់ ក្រសួងពាណិជ្ជកម្ម ទាក់ទង នឹង ព័ត៌មាន ក្រុមហ៊ុន ហ៊ុន EAMILO IMPORT CO , LTD បាន បង្ហាញ ឱ្យ ឃើញ ពី ឈ្មោះ របស់ កូន ក្តី ខ្ញុំបាទ គឺ លោក ឡូ ឬ ទ្ធី ជា ម្ចាស់​ភាគហ៊ុន តែម្នាក់ឯង និង បាន បញ្ជាក់ អំពី អតីត សមាជិក ភាគហ៊ុន ចំនួន ០៣ នាក់ ផ្សេងទៀត ផង ដែរ ដែល បាន ធ្វើការ លាលែង ពី សមាសភាព សមាជិក ភាគហ៊ុន ។​

ដូច្នេះ គឺ មាន ភាព ច្បាស់លាស់ បង្ហាញ បាន ថា ដើម ប ណ្តឹ ង បាន ដឹង អំពី ព័ត៌មាន នេះ ដែល វា ជា គោលការណ៍ ស ន្ម ត់ ថា បាន ដឹង មុន ។ ម្យ៉ាងទៀត នៅក្នុង ការពិភាក្សា ដេញដោល ភរិយា របស់ កូន ក្តី ខ្ញុំបាទ បាន ឆ្លើយ បំភ្លឺ ក្នុងនាម ជា សាក្សី ថា ដើម ប ណ្តឹ ង ក៏បាន ដឹង និង ទទួលស្គាល់ នូវ អតីត ម្ចាស់​ភាគហ៊ុន ចំនួន ០៣ នាក់ ផ្សេងទៀត ដែល កំពុង ដំណើរការ នីតិវិធី លាលែង ពី សមាជិក ភាគហ៊ុន និង កំពុងតែ ដំណើរការ រៀបចំ លក្ខន្តិកៈ ថ្មី ផង ដែរ ។

​ជាង នេះ ទៅទៀត ដោយសារ ភាគី ដើម ប ណ្តឹ ង ខ្វះ នូវ ព័ត៌មាន បែរជា ព្យាយាម ចោទសួរ មកកាន់ កូន ក្តី ខ្ញុំបាទ ហើយ ស ន្ម ត ចម្លើយ ដែល កូន ក្តី ខ្ញុំបាទ ឆ្លើយ ទាំង ភ ន្ត័ ច្រឡំ នោះ ថា ជា ចេតនា នៃ ឧបាយកល ក្លែង ឋានៈ ទាំង ដែល កូន ក្តី ខ្ញុំបាទ មាន សិទ្ធិ ពេញលេញ លើ ភាគហ៊ុន ចំនួន ១.០០០​ហ៊ុន នោះ ទៅវិញ ។ ជាក់ស្តែង ទាំង ដើម ប ណ្តឹ ង និង ឈ្មោះ ណៃ​វិទូ គឺ កូន ក្តី ខ្ញុំបាទ បាន ផ្តល់ សិទ្ធិ ក្នុង ការគ្រប់គ្រង ប្រតិបត្តិការ នៅក្នុង ក្រុមហ៊ុន ស្ទើរតែ ទាំងស្រុង ។ កូន ក្តី ខ្ញុំបាទ ពិតជា គ្មាន ចេតនា ទុច្ចរិត ក្នុង ការ គៃ បំបាត់ ប្រាក់ ចំនួន ១៥០.០០០ ដុល្លារ អាមេរិក នោះ ទេ ។

​ជាក់ស្តែង ដើម ប ណ្តឹ ង ទៅវិញ ទេ ដែល ជា អ្នក មក ទ ទួ ច សុំ ទិញ ភាគហ៊ុន ពី កូន ក្តី ខ្ញុំបាទ ហើយ សកម្មភាព នេះ បាន ធ្វើឡើង ម្តង ហើយ ម្តង ទៀត​។ ប៉ុន្តែ កូន ក្តី ខ្ញុំបាទ មិន យល់ព្រម ឡើយ ។ ប៉ុន្តែ ដោយសារតែ មាន សម្ពាធ ពី​សំណាក់ ឪពុកក្មេក របស់ កូន ក្តី ខ្ញុំបាទ ស្នើសុំ ឱ្យ យល់ព្រម លក់ ផង នោះ កូន ក្តី ខ្ញុំបាទ ក៏ យល់ព្រម លក់ ភាគហ៊ុន ឱ្យ ទៅ ដើម ប ណ្តឹ ង ។

​លើស ពី នេះ មិន ត្រឹមតែ យល់ព្រម លក់ ភាគហ៊ុន ឱ្យ ទៅ ដើម ប ណ្តឹ ង នោះ ទេ កូន ក្តី ខ្ញុំបាទ ក៏បាន ធ្វើ ប្រទានកម្ម ភាគហ៊ុន របស់ ខ្លួន ចំនួន ៥ ភាគហ៊ុន ទៀត ឱ្យ ទៅ បងថ្លៃ ឈ្មោះ ណៃ វិ ទូ ដោយ មិន គិត ថ្នូរ អ្វី ឡើយ ។ ប៉ុន្តែ ក្រោយមក ឈ្មោះ ណៃ​វិទូ នេះ បាន ធ្វើការ រួមគំនិត ជាមួយ ដើម ប ណ្តឹ ង ទៅ បង្កើត ក្រុមហ៊ុន ថ្មី ឈ្មោះ ឃី ង ឌា​យ មិន វើ ល (KING DIMOND WORLD Co. , Ltd.) ទៅវិញ ។​

​ក្រុមហ៊ុន នេះ មាន កម្មវត្ថុ អាជីវកម្ម និង ផលិតផល តែមួយ ដូច នឹង ក្រុមហ៊ុន របស់ កូន ក្តី ខ្ញុំ បាទ​ទាំងស្រុង ដែល ការ បង្កើត នេះ គឺ ក្នុង គោលដៅ ប្រកួតប្រជែង មិន ស្មោះត្រង់ ជាមួយ ក្រុមហ៊ុន របស់ កូន ក្តី ខ្ញុំបាទ មិន ឱ្យ បន្ត ដំណើរការ តទៅទៀត បាន ។ ជា ការពិត ក្រោយពី បាន បញ្ចប់ នូវ ដំណើរការ នីតិវិធី ពី អគ្គនាយកដ្ឋាន ពន្ធដារ​រួចរាល់ កូន ក្តី ខ្ញុំបាទ បាន ធ្វើ លិខិត ជូនដំណឹង ទៅ សមាជិក ភាគហ៊ុន ទាំងអស់ ដើម្បី ចូលរួម ប្រជុំ ស្តី ពី ការរៀបចំ បញ្ចូល នូវ សមាសភាព ម្ចាស់​ភាគហ៊ុន ថ្មី ។​ធ្វើការ កែសម្រួល នូវ ក្រុមប្រឹក្សាភិបាល ដូច មាន ក្នុង ខ្លឹមសារ លិខិត អញ្ជើញ ចូលរួម ប្រជុំ ចុះ ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០១៨ របស់ ក្រុមហ៊ុន ។

​ជាក់ស្តែង លិខិត អញ្ជើញ ចូលរួម ប្រជុំ នេះ បាន ផ្ញើ តាមរយៈ ប្រៃ ស ណី យ៍ កម្ពុជា ទៅកាន់ ដើម ប ណ្តឹ ង ប៉ុន្តែ ដើម ប ណ្តឹ ង បាន ធ្វើការ បដិសេធ មិន ទទួល នោះ ទេ ដូច មាន បង្ហាញ បញ្ជាក់ នៅ លើ ស្រោមសំបុត្រ នៃ បញ្ញើ ឆាប់រហ័ស របស់ ប្រៃសនីយ៍ កម្ពុជា ចុះ ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៨ ហើយ ដើមបណ្ដឹង ក៏ មិន ចូលរួម នៅក្នុង ដំណើរការ កិច្ចប្រជុំ ផង ដែរ ។​

​ការ បដិសេធ មិន ចូលរួម សហការ របស់ ដើម ប ណ្តឹ ង គឺ ដោយសារ មិន ទទួល បាន នូវ ឋានៈ ជា នាយក ហិរញ្ញវត្ថុ នៅក្នុង ក្រុមហ៊ុន និង មិន ទទួល បាន ប្រាក់​ឈ្នួល ចំនួន ២.៥០០ ដុល្លារ អាមេរិក ក្នុង មួយ ខែ តាម ការ ទាមទារ របស់ ខ្លួន ។ ការ ទាមទារ នេះ គឺ មិន ត្រឹមត្រូវ ទាល់តែសោះ ព្រោះថា នៅក្នុង កិច្ចព្រមព្រៀង ទិញ ភាគហ៊ុន គឺ មិនបាន កំណត់ អំពី ការ ផ្តល់ ឋានៈ និង ប្រាក់​ឈ្នួល ប្រចាំខែ ដល់ សមាជិក ភាគហ៊ុន ណា ម្នាក់ នោះ ទេ ។

​ជា ការពិត ទោះបី ការ ទាមទារ នូវ លក្ខខណ្ឌ នេះ ជា ការ និយាយ ដោយ ផ្ទាល់មាត់ ក៏ ពិតមែន ប៉ុន្តែ កូន ក្តី ខ្ញុំបាទ មាន សាក្សី ដែល ជា អតីត អ្នក ប្រឹក្សា ផ្នែក ច្បាប់ ប្រចាំ ក្រុមហ៊ុន​របស់ កូន ក្តី ខ្ញុំបាទ យ៉ាង ច្បាស់ ដូច មាន បញ្ជាក់ ក្នុង លិខិត ជូនដំណឹង ចុះ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ របស់ ក្រុមហ៊ុន ឃី​ង​ឌា​យ វើ ល រួម ទាំង រូបភាព ថត បាន ពី ហ្វេ ស ប៊ុ ក ផេ ក ទៀត ផង ។​

​ការ សន្និដ្ឋាន ជា រួម អង្គហេតុ ខាងលើ នេះ ជា រឿង វិវាទ ផ្នែក រដ្ឋប្បវេណី សុទ្ធសាធ ហើយ កូន ក្តី ខ្ញុំបាទ ក៏ មិន ដែល រារាំង សិទ្ធិ របស់ ដើម ប ណ្តឹ ង ក្នុង ការ ប្តឹ ង ទាមទារ ទៅ តុលាការ រដ្ឋប្បវេណី នោះ ដែរ ។ ម្យ៉ាងវិញទៀត ក៏ រក មិន ឃើញ មាន នូវ ធាតុ​ផ្សំ បទល្មើស គ្រប់គ្រាន់ ក្នុង ការចោទប្រកាន់ ពី បទល្មើស ព្រហ្មទណ្ឌ មក លើ កូន ក្តី ខ្ញុំបាទ នោះ ដែរ ។

​បើ ផ្អែកលើ ភាព ជាក់ស្តែង រួម ជាមួយ ឯកសារ បញ្ជាក់ គឺ កូន ក្តី របស់ខ្ញុំ បាទ ពិតជា មាន ឆន្ទៈ ពិតប្រាកដ នៅក្នុង ការ អនុ វត្ត កាតព្វកិច្ច ផ្ទេរ ភាគហ៊ុន និង បញ្ចូល ឈ្មោះ ដើម ប ណ្តឹ ង ទៅ ក្នុង លក្ខន្តិកៈ ថ្មី របស់ ក្រុមហ៊ុន ដោយ ពុំ មាន ឧបាយកល ទុច្ចរិត បោកប្រាស់ ដើម ប ណ្តឹ ង ទាល់តែសោះ ។ ដូច្នេះ ខ្ញុំបាទ សំណូមពរ តុលាការ សម្រេច ឱ្យ កូន ក្តី ខ្ញុំបាទ បាន រួច ផុត ពី បទចោទប្រកាន់ អនុលោម តាម ស្មារតី មាត្រា ៣៥០ នៃ ក្រម នីតិ វិធី នៃ ព្រះរាជាណាចក្រ កម្ពុជា ៕S/​