​ឧ​ត្ត​ម​សេនីយ៍​ទោ​ខេង​រ៉ា​និង​ភរិយា​កសាង​ផ្ទះ​១​ខ្នង​ជូន​ពលរដ្ឋ​ក្រីក្រ​

101
ចែករម្លែក

​ដោយ​ច័ន្ទ​គារ​/​តាកែវ​៖ ផ្ទះមួយ​ខ្នង​ធ្វើ​អំពី​ដែក ជញ្ជាំង និង​ដំបូល​ធ្វើ​ពីស​ង្ក័​សី ត្រូវបាន​ឧ​ត្ត​ម​សេនីយ៍​ទោ ខេង​រ៉ា​មេបញ្ជាការ​ង​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​លោកស្រី​អ៊ុក​រី​យ៉ា​ព្រមទាំង​បុត្រ​រួមជាមួយ​ក្រុមការងារ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។​បាន​កសាង​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​ស្ថិតនៅ​ភូមិ​សំរោង​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​ពិធី​ប្រគល់​ផ្ទះមួយ​ខ្នង​នេះ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​ដែលមាន​ការចូលរួម​ផ្ទាល់​ពី​ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា និង​ភរិយា​ព្រះសង្ឃ​មកពី​វត្ត​មង្គល​មាន​លក្ខណ៍​វត្ត​ជ្រោះ​តូច​វត្ត​អង្គរកា​វត្ត​ត្រពាំង​ធំ វត្ត​ព្រៃស្បាត​និង​វត្ត​ផ្ចឹក​ជ្រុំ​។​ជាមួយ​នោះ​មានការ​ចូលរួម​ពី​ប្រធាន​ក្រុមប្រឹក្សាឃុំ​ត្រពាំង​ធំ​ខាងត្បូង​ប្រធាន​ក្រុមប្រឹក្សាឃុំ​តា​ភេ​ម​ប្រធាន​ក្រុមប្រឹក្សាឃុំ​សំរោង​និង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មូលដ្ឋាន​ជាច្រើន​នាក់​ទៀត​។


ផ្ទះ​ថ្មី​មួយ​ខ្នង​នេះ​ត្រូវបាន​ឧ​ត្ត​ម​សេនីយ៍​ទោ​ខេង​រ៉ា​និង​ភរិយា​ព្រមទាំង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មូលដ្ឋាន​កសាង​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​ជូន​ពលរដ្ឋ​ឈ្មោះ​វិត​និង​យាយ​រុំ​ស្ថិតនៅ​ភូមិ​សំរោង ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​ក្នុងឱកាស​ប្រគល់​នេះ​ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា​និង​ភរិយា​ព្រមទាំង​ព្រះសង្ឃ​គ្រប់​វត្ត​និង​អាជ្ញាធរ​ឃុំ​ទាំង​៣​បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ចែកជូន​ដល់​ម្ចាស់ផ្ទះ​៕S/

​រូបភាព​÷​ឧ​ត្ត​ម​សេនីយ៍​ទោ​ខេង​រ៉ា​និង​ភរិយា​កសាង​ផ្ទះមួយ​ខ្នង​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ភូមិ​ត្រពាំង​ធំ​ខាងត្បូង​៕​