​សហគមន៍​ព្រៃឈើ​ពោធិ៍​មែក​បួន​រៀបចំ​ដាំ​ស្តារ​ព្រៃឈើ​និង​ផែនទី​ទេសភាព​

220
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​នៅ​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​នេះ​បានឱ្យដឹងថា​៖​សហគមន៍​ព្រៃឈើ​ពោធិ៍​មែក​បួន​បានរៀបចំ​កម្មវិធី​ដាំ​ស្តារ​ព្រៃឈើ​និង​ផែនទី​ទេសភាព​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​រុក្ខទិវា​៩​កក្កដា​។​ជាមួយ​នោះ​ដោយមាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ​កសិកម្ម​,​ប្រធាន​មន្ទី​បរិស្ថាន​,​អភិបាលស្រុក​គូលែន​,​នាយ​ខណ្ឌ​,​មន្ត្រីសង្កាត់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​និង​ប្រជា​សហគមន៍​ព្រៃឈើ​ពោធិ៍​មែក​បួន​។​

​ដោយ​បានការ​ឧបត្ថម​ពី​អង្ក​ការ​ស្បៀង​និង​កសិកម្ម​(FAO)​បាន​ដាំ​បញ្ចូល​ក្នុង​សហគមន៍​លើ​ផ្ទៃដី​២០​ហិកតា​មាន​កូនឈើ​ចំនួន​១២.៧០០​ដើម​មាន​ប្រភេទ​ឈើ​ធ្នង់​,​បេង​,​អង្កាញ់​,​ស្តៅ​រងទឹក​,​សណ្តា​ញ់​,​ដើម្បី​ការពារ​ទី​ជំរាល​។​កម្មវិធី​សហការ​រៀបចំ​ដោយ​គម្រោង​ជីវិត​និង​ធម្មជាតិ​នៅ​ផ្ទៃដី​សហគម​ន៌​ស្ថិត​ក្នុងភូមិ​ព្យួរ​ជ្រូក​ឃុំ​គូលែន​ជើង ស្រិ​ក​គូលែន ខេត្តព្រះវិហារ​៕S/