​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ចំពោះ​អ្នកប្រើប្រាស់​ផ្លូវ​នៅ​ខេត្តបាត់ដំបង

100
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​លោក​វរសេនីយ៍ឯក​សាត​គឹម​សាន​ស្នងការរង​ទទួល​ការងារ​ចរាចរណ៍​ផ្លូវគោក​បាន​ដឹកនាំ​កម្លាំង​ចូលរួម​ជាមួយ​ក្រុមការងា​រ​អនុ​គណៈកម្មាការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង​។​
​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​នៅ​ចំណុច​ស្រុក​សង្កែ​លើផ្លូវ​ជាតិ​លេខ​៥​។​ដោយ​ក្នុង​នោះបាន​ចែក​ខិតប័ណ្ណ​ផ្សព្វផ្សាយ​និង​បិទ​ស្ទិ​ក​ឃ័​រ​ភ្ជាប់​ជាមួយ​យានយន្ត​របស់​ពួ​ល​គាត់​ផងដែរ​៕S/

​រូបថត​៖​ប៉ូលិស​ចរាចរណ៍​ចុះ​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​