ស្នើ​មន្ត្រី​អាជ្ញាធរ​ជួយ​ចាត់វិធានការ​លើ​សំណង់​គ្មាន​ច្បាប់​នៅ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ​

280
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ជំនាញ​វប្បធម៌​ស្នើ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​សហការ​ចាត់វិធានកា​រលើ​សំណង់​គ្មាន​ច្បាប់​នៅ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ​។​

លោក​យង់​តាំង​គួ​យ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​ថា​៖​ការដែល​បាន​បើក​កិច្ចប្រជុំ​តាម​សំណើ​របស់លោក​នេះ​ស្តីពី​ពិនិត្យ​ដោះស្រាយ​និង​មាន​វិធានការ​ចំពោះ​ការសាងស់ង់​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត​។​ឬក៏​មិនអាច​អនុញ្ញាត​ច្បាប់​ដែល​ស្ថិតក្នុង​តំបន់​ការពារ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ​ក្នុង​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​លោក​បាន​បន្តថា ការសាងសង់​ខុសច្បាប់​នោះ​មាន​ច្រើន ហើយ​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ស្រង់​ទិន្នន័យ វាយតម្លៃ​លើ​បរិមាណ​និង​ផលប៉ះពាល់​ហើយ​។​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​៖​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ​ក្នុង​កិច្ច​អន្តរា​គនន៍​និង​សហការ​នេះ​។​

​ព្រោះថា​កន្លងមក​បច្ចុប្បន្ន​នឹង​ទៅ​អនាគត​អាជ្ញាធរខេត្ត​ក៏​គាំទ្រ​នូវ​ការសិក្សា​សំណើ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដែល​បាន​បាន​ត្រៀម​រៀបចំ​សំណុំ​ឯកសារ​ដើម្បី​ស្នើសុំ​ដាក់​ឆ្លង​គណៈកម្មាធិការ​បេ​តិ​ភ័​ណ្ឌ​ពី​ភព​លោក​។​នៃ​អង្គការ​យូណេស្កូ​(UNESCO)​បញ្ចូល​ប្រាសាទបន្ទាយឆ្មារ​ជា​បេក្ខភាព​នៃ​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​s​មួយ​ដែរ ៕S/

​រូបថត​៖​ជំនាញ​វប្បធម៌​ស្នើ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​សហការ​ចាត់វិធានកា​រលើ​សំណង់​គ្មាន​ច្បាប់​នៅ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ ( រូប​៖ ភ្នំ​ស្វាយ )​