រោងចក្រសាច់ចំនួន២នៅប្រេស៊ីលនិង៨នៅអាហ្សង់ទីន ត្រូវបាន ប្រាប់ឱ្យបញ្ឈប់នាំចេញមកចិន ក្រោយរកឃើញដានមេរោគកូវីដ១៩

146
ចែករម្លែក

រដ្ឋាភិបាលចិនបានស្នើឱ្យប្រេស៊ីលផ្អាកការនាំចេញពីរោងចក្រសាច់ចំនួនពីរ ជុំវិញការព្រួយបារម្ភអំពីការផ្ទុះមេរោគកូរ៉ូណានៅក្នុងរោងចក្រកែច្នៃម្ហូបអាហារក្នុងប្រទេសអាម៉េរិកខាងត្បូងមួយនេះ។ នេះយោងតាមមនុស្សម្នាក់ដែលដឹងផ្ទាល់អំពីបញ្ហានេះ ហើយប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ចិនបានរារាំងការនាំចេញរួចមកហើយពីរោងចក្រផលិតសាច់វេចខ្ចប់ចំនួន ៦ កន្លែងនៅប្រេស៊ីល ដែលជាប្រទេសរងគ្រោះដោយកូវីដខ្លាំងជាងគេទី ២ លើពិភពលោក ដែលមានជិត ២ លានករណីនៃជំងឺផ្លូវដង្ហើមមួយនេះ។

ប្រភពដដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា រោងចក្រទាំង២ដែលចិនចង់ទប់ស្កាត់ គឺ មួយកែច្នៃសាច់គោ និងមួយទៀតកែច្នៃបសុបក្សី។

ចិនគឺជាអ្នកទិញសាច់គោ សាច់មាន់និងសាច់ជ្រូកប្រេស៊ីលធំជាងគេបំផុត។

ទន្ទឹមនេះ អាហ្សង់ទីនបានផ្អាកការនាំចេញទៅចិនពីរោងចក្រកែច្នៃសាច់ចំនួន ៨ ក្រោយករណីកូវីដ១៩ត្រូវបានរកឃើញក្នុងចំណោមកម្មករ។ នេះយោងតាមស្ថាប័ន ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពចំណីអាហារអាហ្សង់ទីនហៅកាត់ថា Senasa ប្រកាសកាលពីថ្ងៃអង្គារ។

ការផ្អាកនេះធ្វើឡើងក្រោយរដ្ឋាភិបាលក្រុងប៉េកាំងស្នើឱ្យរដ្ឋាភិបាលអាហ្សង់ទីនផ្តល់ ជូនការធានាសន្តិសុខពាណិជ្ជកម្ម ចំពេលកំពុងមានជំងឺរាតត្បាត៕ ដោយ៖ កញ្ញាដាលីស/Ha

រោងចក្រសាច់នៅអាហ្សង់ទីននិងប្រេស៊ីលផ្អាកនាំចេញទៅចិនក្រោយរកឃើញករណីកូវីដក្នុងចំណោមកម្មករ