កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ ព្រហស្បតិ៍ ទី​១៦ ខែ កក្កដា ឆ្នាំ ២០២០

98
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(00:00) Everton vs Aston Villa
(00:00) Leicester vs Sheffield Utd
(02:15) Crystal Palace vs Manchester United
(02:15) Southampton vs Brighton
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Southampton vs Brighton

នៅក្នុង​ជំនួប​នេះ ក្រុម Southampton នឹង​ទទួលភ្ញៀវ Brighton ខណៈពេល​ពួកគេ​ត្រៀម​បញ្ចប់ រដូវ​កាល បន្ទាប់ពី​ស្ថិតិ​ដ៏​ល្អ​នៅពេល​ចាប់ផ្តើម​សកម្មភាព​ប្រកួត​ឡើងវិញ​។​
​ ​
​ក្រុម Southampton ប្រកួត​ជាមួយ​ក្រុម Manchester United មុនពេល​ពួកគេ​ត្រូវ​ប្រកួត​ជាមួយ ក្រុម Brighton ហើយ​សង្ឃឹមថា នឹងធ្វើ​បានល្អ​នៅក្នុង​ប្រកួត​នេះ ខណៈ​ពួកគេ​ស្វះស្វែង បញ្ចប់​ក្នុង​លទ្ធផល​ខ្ពស់ជាង​នេះ​។​
​ ​
​រហូតមកដល់​ពេលនេះ ក្រុម Southampton រកបាន​៤៤​ពិន្ទុ ហើយ​ឈរ​នៅ​លេខ​រៀង​ទី​១២ ស្របពេល​ក្រុម Brighton រកបាន​៣៦​ពិន្ទុ​និង​ឈរ​នៅ​លេខ​រៀង​ទី​១៥​។ ក្រុម Southampton មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​បី​ប្រកួត​ចុងក្រោយ​នេះ​។ ពួកគេ​អាច​យកឈ្នះ ក្រុម Watford ៣-១ មុនពេល​យកឈ្នះ​ក្រុម Manchester City ១-០ និង​ប្រកួត​ស្មើ​ក្រុម Everton ១-១ ក្នុង​ប្រកួត​ថ្មី​បំផុត​នេះ​។​
​ ​
​ដោយ​ឈ្នះ​បី​ប្រកួត​នៅក្នុង​៥​ប្រកួត​ចុងក្រោយ ក្រុម Southampton នឹង​ប្រកួត​ជាមួយ​ក្រុម Brighton និង​ឱកាស​ដើម្បី​ពង្រឹង​ទម្រង់​លេង​ក្នុង​ទឹកដី​ដែល​មិនសូវ​ធ្វើ​បានល្អ​ប៉ុន្មាន​ប្រកួត ចុងក្រោយ​នេះ​។​
​ ​
​ក្រុម​នេះ​ប្រកួត​ចាញ់​៤​ក្នុង​៦​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​ក្នុង​លី​ក​។ ឆ្លងកាត់​៧​ប្រកួត​ក្នុង​ទឹកដី ក្រុម Southampton អាច​រកបាន​ជ័យជម្នះ​៥​លើក​និង​ចាញ់​១០​ប្រកួត ហើយ​មានតែ​ពីរលើក​ប៉ុណ្ណោះ ដែល​ពួកគេ​រកបាន​២​គ្រាប់​ឬ​ច្រើនជាង​នេះ​។​
​ ​
​ស្របពេល​ក្រុម Southampton កំពុង​ស្វែង​ករ​ការបញ្ចប់​នៅ​ពាក់កណ្តាល​តារាង ក្រុម Brighton នៅតែ​ស្វែងរក​ពិ​ន្តុ ដើម្បី​ធានា​ពី​សុវត្ថិភាព​។​
​ ​
​ឆ្លងកាត់​បី​ប្រកួត​នៅសល់​ក្រុម Brighton ត្រូវការ​៥​ពិន្ទុ​ដើម្បី​ធានា​សុវត្ថិភាព​និង​ឆ្លងកាត់​ការ ប្រកួត​ចាញ់​ក្រុម Manchester City ៥-០ ក្រុម​នេះ​សង្ឃឹមថា នឹងធ្វើ​បានល្អ​ហើយ​ពួកគេ​រងគ្រោះ ធ្ងន់ធ្ងរ ដូច្នេះ​ការប្រកួត​នេះ​នឹង​ផ្តល់ឱកាស​ខ្លះ​ដល់​ក្រុម Brighton​។​
​ ​
​ក្រុម​នេះ​ប្រកួត​ស្មើ ០-០ ជាមួយ​ក្រុម Leicester City និង​បន្ត​ចាញ់​ក្រុម Manchester United ៣-០ មុនពេល​យកឈ្នះ​ក្រុម Norwich ១-០ ។ បន្ទាប់ពី​មកទៀត ពួកគេ​ប្រកួត​ចាញ់​ក្រុម Liverpool និង Manchester City បន្តបន្ទាប់​គ្នា​។​
​ ​
​នៅក្នុង​បី​ប្រកួត​នៅសល់ ក្រុម Brighton នឹង​ជឿជាក់ថា ពួកគេ​អាច​ទទួលបាន​៥​ពិន្ទុ​បន្ថែមទៀត ហើយ​សង្ឃឹមថា នឹង​ទទួលបាន​៣​ពិន្ទុ​លើ​ក្រុម Southampton ។​
​ ​
​ប្រាកដ​ណាស់ ក្រុម Brighton ពិតជា​សប្បាយចិត្ត​នៅពេល​ជួប​ជាមួយ​ក្រុម Southampton ដែលជា​ក្រុម​មួយ​ធ្វើ​មិនសូវ​បានល្អ​នៅក្នុង​ទឹកដី ហើយ​ពិតជា​ចង់យក​ប្រៀប​ឈ្នះ​នេះ​។ ទោះបី ជា​យ៉ាងណា នៅក្នុង​១៥​ប្រកួត​ក្រៅ​ទឹកដី ក្រុម Brighton​អាច​រកបាន​ច្រើនជាង​មួយ​គ្រាប់ នៅក្នុង​ពីរ​ប្រកួត ហើយ​ទើបនឹង​ឈ្នះ​៣​ក្នុង​១៧​ប្រកួត​ក្រៅ​ទឹកដី​៕
​ទស្សនៈ Southampton 1-2 Brighton
•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(00:30) Torino vs Genoa
(02:45) Spal vs Inter Milan